Episode 44

299 15 0
                                    

"នេះបងប្រុងគេងដល់ពេលណា??? មិនព្រមក្រោកទៅធ្វើការទេ??? ហុឹមប់នៅគេងអញ្ចឹង, អូនទៅផ្សារហើយបងនៅគេងទៀតទៅ..." សុីវ៉ានិយាយហើយក៏ក្រោកដើរចេញទៅ... ២ម៉ោងក្រោយមកសុីវ៉ាក៏ត្រលប់មកវិញជាមួយរបស់របរជាច្រើនរួចក៏បើកទ្វារចូលមកខាងក្នុងបន្ទប់ដើម្បីមើលស្វាមីរបស់ខ្លួនថាក្រោកហើយឬនៅ...

"នេះបងក្រោកហើយ???" សុីវ៉ា

"បាទ... តែបងឈឺក្បាលណាស់, ឈឺដូចគេដំ... " ណាមជុនកំពុងអង្គុយរំអួយនៅលើពូរួចសុីវ៉ាក៏ដើរទៅស្ទាបក្បាលរបស់ណាមជុនរួចក៏បន្លឺ

"នេះបងក្ដៅខ្លួនហើយ... ឆាប់ញុាំថ្នាំបន្ថយកំដៅបន្តិចទៅព្រោះអូនបានត្រៀមវាទុករួចហើយ " សុីវ៉ា

"ភរិយាល្អរបស់បង... ម៉ោងប៉ុន្មានហើយបងចង់ទៅក្រុមហ៊ុនបន្តិចព្រោះបងមានការងារត្រូវធ្វើច្រើនណាស់" ណាមជុន

"បងមិនស្រួលខ្លួនទេ, គេងទៅអូនបានប្រាប់បងប្រុសទាំងអស់ថាបងសុំច្បាប់រួចហើយកុំទៅអី" សុីវ៉ា

"តែបងត្រូវសរសេរបទចម្រៀងឲ្យសិស្សប្អូនរបស់បងផង... គេត្រូវសមសម្លេងឆាប់ៗនេះហើយ, មិនបានទេបងទៅរៀបចំខ្លួនសិន" ណាមជុននិយាយរួចក៏ស្ទុះងើបទៅបន្ទប់ទឹកដើម្បីរៀបចំខ្លួនទៅក្រុមហ៊ុន... បន្ទាប់ពីចេញពីបន្ទប់ទឹកវិញសុីវ៉ាដែលកំពុងអង្គុយនៅលើពូក៏បន្លឺសម្លេងមកពីក្រោយ...

"បង... អូនចង់ទៅ HYBE ដែរ..."

"អូន!?!?"

"មិនបានមែនទេ??? បើមិនបានក៏មិនអីដែរអូនទៅរៀបអីវ៉ាន់សិន" សុីវ៉ា

"បាន... អ្នកណាថាមិនបានតែបងខ្លាចថាអូនធុញទើបមិនចង់ឲ្យទៅជាមួយ" ណាមជុន

"មិនធុញទេ... អូនទៅប្ដូរសម្លៀកបំពាក់សិន" សុីវ៉ា

--------------------

#HYBE

"មកដល់ហើយ... នេះអូនចង់ទៅណា???" ណាមជុនក៏សួរទៅកាន់សុីវ៉ាដែលកំពុងក្រលេមក្រលើមដីចកំពុងរកអ្វី

"អូនមានរកអីណា!!!! អូនចង់ឃើញអគារនេះទេតើ" សុីវ៉ា

"កូនក្មេង..." ជីមីន

"បងប្រុស... បងទើបមកពីណាដែរ???" សុីវ៉ាលែងរវល់ជាមួយណាមជុនរួចក៏និយាយទៅកាន់ជីមីន

Leader កំពូលរវល់ [_ចប់_]Where stories live. Discover now