Episode 23

359 15 0
                                    

ព្រឹកថ្ងៃថ្មីក៏បានមកដល់ជាមួយនឹងអាកាសធាតុត្រជាក់ផ្ទៃមេឃក៏រាងស្រអាប់បន្តិចដោយសារតែអាកាសធាតុចុះត្រជាក់...

#0៧:៤៥នាទីព្រឹក

"បងមកដល់យូរហើយមែនទេ? បងមានត្រជាក់ទេ???" សុីវ៉ាសួរដោយក្ដីបារម្ភទៅកាន់អ្នកកម្លោះណាមជុនដែលកំពុងអង្គុយក្បែរកង់របស់ខ្លួន

"បងមិនអីទេចុះអូន? សុខសប្បាយទេ? ពួកយើងខានទាក់ទងគ្នា១ឆ្នាំហើយៗខានជួបគ្នាផ្ទាល់បែបនេះ២ឆ្នាំហើយដូច្នេះពេលនេះអូនគួរតែបញ្ចប់ការសិក្សាហើយដែរមែនទេ!!! " ណាមជុន

"មែនហើយអូនបញ្ចប់ការសិក្សាប្រហែលជិត២ខែហើយដូច្នេះក៏ត្រលប់មកលេងផ្ទះម្ដងដោយសារខានមកយូរហើយ, ចុះបងវិញរវល់ខ្លាំងណាស់មែនទេ??? " សុីវ៉ា

"រវល់ណាស់..." ណាមជុន

"ត្រូវហើយពេលនេះបងមិនហាត់សមមុនសម្ដែងទេ!!!" សុីវ៉ា

"អត់ទេបងចង់គេចចាំជិតដល់ម៉ោងចាំត្រលប់ទៅវិញ, ចុះអូនចង់ទៅណាទេ? បងជូនអូនទៅ" ណាមជុន

"បងទៅខ្ចីកង់នេះមកពីណា??? វាស្អាតណាស់" សុីវ៉ានិយាយហើយក៏ឱនទៅញញឹមដាក់កង់ដែលមានរូបរាងគួរឲ្យស្រលាញ់នៅចំពោះមុខខ្លួននេះ

"កុំញញឹមដាក់កង់នេះអី... អូនចង់ទៅណាទេ??? បងនាំអូនទៅព្រោះនៅទីនេះមានមនុស្សរាងច្រើនហើយបងខ្លាចគេចាប់បានហើយធ្វើឲ្យអូនមានបញ្ហា" ណាមជុន

"អឹម... អញ្ចេះទៅ, កុំឲ្យបងខាតពេលយើងទៅខាងក្នុងទៅព្រោះបងអាចហាត់សមហើយអូនអាចជួបបងប្រុសទាំង៦នាក់ទៀតផង..."  ក្រោយពីលឺបែបនេះហើយណាមជុនក៏គិតបន្តិចហើយក៏នាំសុីវ៉ាទៅកន្លែងហាត់សមរបស់ខ្លួន

"អេនាងតូច..." ជីន

"សុីវ៉ា...." ជីមីនក៏រត់មកតោងដៃរបស់នាង

"ក្មេងតូចសុខសប្បាយទេ???" វី

"ពួកយើងបារម្ភហើយក៏នឹកនាងណាស់ដែរសុីវ៉ា" ជុងគុក

"កុំបារម្ភអីខ្ញុំអស់អីហើយ" សុីវ៉ា

"មានរឿងអីមែនទេ? ហេតុអីក៏រាក់ទាក់គ្នាដូចជានាងទើបក្រោកពីឈឺអញ្ចឹង???" ណាមជុន

Leader កំពូលរវល់ [_ចប់_]Where stories live. Discover now