១សប្ដាហ៍កន្លងផុតទៅ... សម្លេងកណ្ដឹងទ្វាក៏បន្លឺឡើងមក, សុីវ៉ាលឺបែបនេះក៏បានដើរទៅបើកទ្វាដោយសារតែនាងកំពុងតែចំអិនអាហារ...
*ក្រាក...*
"អុីស៊ូ... មិត្តសម្លាញ់..." សុីវ៉ាស្រាប់តែស្រក់ទឹកភ្នែកភ្លាមៗដោយសារឃើញមិត្តរបស់ខ្លួនបែបនេះ... ចំណែកឯអុីស៊ូវិញក៏បានស្ទុះមកអោបមិត្តសម្លាញ់របស់ខ្លួនដោយ្ារនឹករលឹកជាខ្លាំង
"ស៊ីវ៉ាមិត្តសម្លាញ់របស់យើង... យើងនឹកឯងខ្លាំងណាស់" អុីស៊ូ
"ឆាប់ចូលមកសិនមក" សុីវ៉ាក៏ដើរទៅអូសវ៉ាលីមិត្តសម្លាញ់របស់ខ្លួនចូលទៅខាងក្នុងផ្ទះ
" អង្គុយចុះសិនមកចាំយើងទៅយកទឹកមកឲ្យ" សុីវ៉ា
"ឯងស្អាតជាងមុនទៀត, តែហេតុអីមិនទាក់ទងទៅយើង? ឬចង់កាត់កាលយើងចោលមែនទេហាស់" អុីស៊ូ
"មិនមែនទេ... គឺយើងមានរឿងត្រូវធ្វើច្រើនទើបមិនបានទាក់ទងទៅឯង, តែនិយាយអញ្ចឹងឯងមានការងារអីធ្វើដែរទើបបានជាឯងមកកូរ៉េ???" សុីវ៉ា
"យើងធ្វើជាបុគ្គលិកធនាគារមួយហើយពេលល្ងាចយើងបានធ្វើជាគ្រូបង្រៀនភាសាក្រៅនៅឯសាលាមួយផងដែរ" អុីស៊ូ
"ឯងនេះធ្វើការងារច្រើនម៉េស??? ហើយហេតុអីមិនសុំឲ្យម៉ាក់ប៉ាយើងធានាឲ្យឯងនៅជប៉ុនដើម្បីធ្វើការងារ???"
"យើងមិនចង់ធ្វើបែបនេះទេ... តែបងប្រុសណាមជុនមិននៅទេមែនទេ???" អុីស៊ូ
"មិននៅទេ... អរមែនហើយ, ឯងមកទីនេះបានយ៉ាងមិច? អ្នកណាជូនឯងមក??? ហើយហេតុអីទើបដឹងផ្ទះយើងច្បាស់យ៉ាងនេះ???" សុីវ៉ា
"គឺបងណាមជុនហ្នឹងហើយ... គាត់បានកក់សំបុត្រយន្តហោះមកឲ្យយើងហើយថែមទាំងឲ្យគេទៅទទួលយើងមកទៀតផង" អុីស៊ូ
"គាត់??? គាត់កក់តាំងពីពេលណា???"
"សប្ដាហ៍មុន... គាត់ថាចង់ឲ្យខ្ញុំមកលេងជាមួយឯងមួយរយៈព្រោះគាត់ត្រូវទៅធ្វើការនៅក្រៅប្រទេស... ហើយគាត់ក៏បានប្រាប់រឿងជាច្រើនដល់យើងដែរដូថ្នេះរឿងឯងនិងគាត់យើងដឹងអស់ហើយ, អរមែនហើយគាត់ប្រាប់យើងថាដៃឯងរលាកពេលនេះយ៉ងមិចហើយ???" អុីស៊ូ
YOU ARE READING
Leader កំពូលរវល់ [_ចប់_]
Romanceស្នេហារវាង Super star កំពូលរវល់ Kim NamJoon ជាមួយកញ្ញាវ័យក្មេងខុសជំនាន់ Min Shi Wa កូនកាត់ជប៉ុន ចាប់ផ្តើមពី Army រហូតក្លាយជាស្នេហា !!!! "Happy Aniversary 2year ago លោកពូ Leader ជាទីស្រលាញ់..." " Shi Wa ថ្ងៃនេះបងរវល់ណាស់បងមិនអាចកំដរអូនឆ្លងវាបាន...