Episode 41

297 10 0
                                    

បន្ទាប់ពីញុាំអាហាររួចរាល់ណាមជុនក៏បានបបួលសុីវ៉ាចេញមកក្រៅដើម្បីជិះកង់... អ្នកទាំងពីរក៏បានជិះកង់រហូតដល់មាត់ទន្លេណាមជុនក៏ឌុបនាងក្រមុំចូលក្រោមស្ពានដែលជាកន្លែងដែលអ្នកកម្លោះធ្លាប់បានមកអង្គុយរង់ចាំនាងក្រមុំនោះ... អ្នកទាំង២ក៏បានមកអង្គុយកន្លែងដែលណាមជុនធ្លាប់អង្គុយហើយក៏និយាយគ្នា

"ហេតុអីអូនមិនប្រាប់បង???" ណាមជុនជាអ្នកផ្ដើមសំណួរ

"គឺអូនចង់ដឹងថាបងចំណាំអូនបានប៉ុន្មានភាគរយ" សុីវ៉ា

"បងមិនដឹងទេបើថ្ងៃនេះមិនមានរឿងបែបនេះនោះ" ណាមជុន

"ខឹងអូនមែនទេប្រុសសង្ហារ" សុីវ៉ា

"ខឹងតែខឹងខ្លួនឯងច្រើនជាង" ណាមជុន

"ហេតុអី??? ហេតុអីក៏បងខឹងខ្លួនឯង???" សុីវ៉ា

"ខឹងត្រង់ថាអូនបង្ហើបរឿងជាច្រើនដល់បងតែបងបែរជាមិនអាចចំណាំអូនបានថាអូនជាសុីវ៉ាមិនមែនមូន..." ណាមជុន

"ចុះមូននិងសុីវ៉ាមនុស្សខុសគ្នាឬលោកប្រុសមេក្រុមកំពូលសង្ហាររបស់អូន!?!?" សុីវ៉ា

"ត្រូវហើយ..." ណាមជុននិយាយចេញមកទាំងទឹកមុខស្ងួត

"ហេតុអី??? បងចង់ថាមូនល្អជាងអូនមែនទេ???? " សុីវ៉ា

"មិនមែនទេ... ថ្វីដ្បិតតែអូននឹងមូនជាមនុស្សតែមួយតែអូននៅតែជាជម្រើសរបស់បងជារៀងរហូត, មិនមែនមកពីអូនឆ្លាត, ស្អាត, កូនសេដ្ឋីនោះទេតែអូនជាមនុស្សដែលមិនដែលភ្លេចបងនោះទេ... អូនស្រលាញ់បងជាបងមិនដូចមូននោះទេ... នាងមានរូបរាងជាអូនតែនាងមិនចាំបងសូម្បីម្ដង... នាងមិនបានស្រលាញ់បង, តែនាងបែរជាគោរពបងទៅវិញ" ណាមជុន

"គោរពមិនល្អទេ???" សុីវ៉ា

"នាងគោរពតែនាងមិនបានស្គាល់បងទេ... នាងគោរពបងដោយសារពួកបងជាមនុស្សដែលផ្ដល់ការងារនឹងជម្រកដល់នាងប៉ុណ្ណោះអូនដឹងទេ... បងដឹងថានាងជាអូនតែបងមិនអាចសូម្បីបារម្ភពីអូនជ្រុលហួស... មិនអាចអោប, មិនអាចថែរ..." ណាមជុននិយាយហើយសុីវ៉ាក៏បានចាប់ទាញដៃរបស់អ្នកកម្លោះទាំងគូរមកប៉ះថ្ពាល់របស់នាង...

Leader កំពូលរវល់ [_ចប់_]Where stories live. Discover now