"នោះនាងចេញមកហើយ" ជីមីន
"បើកឡានចេញទៅតាមនាងទៅ" ណាមជុន
"បាទ..." ជុងគុកក៏បានបើកឡានតាមនាងក្រមុំរហូតដល់ផ្ទះមួយបន្ទាប់មកនាងក្រមុំក៏បានឡើងទៅផ្ទះដែលនៅលើដំបូលជាន់ទី៤បាត់ទៅ....
"នាងនៅទីនេះមែនទេ???" ថេយ៉ុង
"រងចាំមើលសិនទៅ" ណាមជុម
"ពួកយើងអាចច្រឡំមនុស្សទេដឹង!!!" ជីមីន
*គ្រឺង...*
"បងជីន call មក" ថេយ៉ុង
"ជុងគុកហា... យ៉ាងមិចហើយ??? នេះយប់ហើយហេតុអីមិនទាន់ត្រលប់មកវិញទៀត!!!" ជីន
"ពួកយើងជិតទៅវិញហើយ" ជីមីន
"អ្នកណាថា???" ណាមជុនស្រែកបន្ទរពីក្រោយ
"ឯងបានន័យថាមិច ណាមជុនហា..." ជីន
"ឯងចង់ធ្វើបាបប្អូនៗរបស់យើងឲ្យនៅក្រោមស្ពានមួយនោះជាមួយឯងមែនទេណាមជុន" យ៉ុងគីស្រែកពីក្រោយជីនដែលកំពុងនិយាយ
"ពួកយើងរកនាងឃើញហើយ" ណាមជុននិយាយទាំងត្រេកអរ
"ហាស់... ថាមិច??? ចុះពេលនេះនាងនៅឯណាពួកបងនិងទៅភ្លាម" ជីន
"មិនបាច់មកទេ... ពួកយើងនឹងត្រលប់ទៅវិញនិយាយគ្នា" ណាមជុន
"កុំនៅយប់ជ្រៅពេកពួកបងចាំញុាំបាយជុំគ្នា" ជេហូប
"បាទ..." ជុងគុក
អ្នកទាំង៤ក៏ប្រាកដថានាងរស់នៅទីនេះហើយក៏បានបើកឡានចេញទៅ....
--------------------------------
#Dorm*ក្រាក.... ក្រឹប....*
"អូ...ឈ្ងុយណាស់" ជុងគុក
"ខ្ញុំឃ្លាន" ថេយ៉ុង
"ឯងនាំប្អូនៗរបស់យើងទៅធ្វើបាបមែនទេណាមជុន" យ៉ុងគី
"ពួកយើងញុាំអាហារច្រើនណាស់តែក្លិនអាហារទីនេះឈ្ងុយណាស់" ជុងគុក
"អង្គុយចុះមកនិយាយគ្នាមក" ជេហូប
"ឯងរកនាងឃើញមែន??? កុហកបងទេដឹង???" ជីន
*គ្រឺង....*
"អ្នកណា call មក???" ជីមីន
"ខ្ញុំមិនដឹងទេ" ណាមជុន
"ឆាប់លើកទៅ" យ៉ុងគី
"សួស្តី... " ណាមជុន
"សួស្តីលោកគឺជាបុរសម្នាក់ដែលត្រូវការអ្នកសម្អាតក្រៅម៉ោងនោះមែនទេ"
"បាទ, អ្នកនាងគឺ" ណាមជុន
"ខ្ញុំគឺមូន... តើលោកនៅត្រូវការអ្នកធ្វើការទៀតទេ???"
"បាទត្រូវការ... " ណាមជុន
"អញ្ចឹងស្អែកខ្ញុំអាចចាប់ផ្ដើមទៅធ្វើការបានទេ???"
"បាទៗ" ណាមជុន
"ចាសអញ្ចឹងស្អែកខ្ញុំនឹងទៅធ្វើការ... ប្រហែលពេលព្រឹកខ្ញុំនឹងទៅ"
"បានខ្ញុំនឹងរងចាំ" ណាមជុន
"អញ្ចឹងរំខានលោកហើយ... លាសិនហើយ"
"បាទ" ណាមជុន
*ទឺត .. ទឺត...*
"នាងព្រមហើយមែនទេ???" ថេយ៉ុង
"ព្រមអី???" ជីន
"គាត់បញ្ឆោតនាងមកធ្វើការនៅផ្ទះ" ជុងគុក
"ហាស់!!!!" ជេហូប
"ស្អែកពួកបងបានឃើញនាងផ្ទាល់ហើយ, ចាំមើលថាខ្ញុំច្រលំមនុស្សដែរទេ??? ហុឹមអាហារឈ្ងុយណាស់... តោះញុាំបាយ" ណាមជុន
"ឯងប្រាកដណាស់ន៎!!!!" ជីននិយាយហើយក៏ដើរទៅញុាំអាហារជុំគ្នា... ក្រលេកមកមើលនាងក្រមុំសុីរ៉ានិងអុីស៊ូបានមកដល់សណ្ឋាគារមួយដែលជាសណ្ឋាគារលំដាប់ផ្កាយដែលពោរពេញទៅដោយអ្នកលំដាប់ហាយសូរចេញចូល... អ្នកទាំងពីរនឹងម៉ាក់របស់អុីស៊ូកំពុងសម្រាកនៅក្នុងបន្ទប់ដើម្បីតាមដានពីអាកាសធាតុថាយន្តហោះអាចចេញដំណើរបានវិញឬនៅ បន្តិចក្រោយមកអុីស៊ូក៏និយាយឡើង...
"បងស្រី... នោះគឺអាគារ HYBE មែនទេ???"
"ត្រូវហើយ" សុីរ៉ា
"ហុឹមខ្ញុំមើលវាសឹងតែមិនស្គាល់... ខ្ញុំចាំបានថាលើកមុនខ្ញុំមកជាមួយសុីវ៉ាពេលនេះខ្ញុំបែរជាមកជាមួយបងសុីរ៉ាវិញម្ដង"អុីស៊ូ
"ឯងនឹកនាងតូចនោះមែនទេ???" សុីរ៉ា
"មែនហើយ... នាងថានឹងត្រលប់ទៅវិញជាមួយខ្ញុំ, តែពេលនេះបែរជា... ទៅវិញ" អុីស៊ូ
"នាងនឹងត្រលប់មកវិញ... ឯងកុំបារម្ភអី" សុីរ៉ា
"សូមឲ្យដូចបងនិយាយចុះ" អុីស៊ូ
"កូននិយាយអី???" ម៉ាក់អុីស៊ូ
"មិនអីទេ... យើងឆាប់សម្រាកទៅណាម៉ាក់... កូនងងុយហើយ" អុីស៊ូ
"ហ៊ឹម" ម៉ាក់អុីស៊ូ
~~~~To be continued~~~~
Admin សុំទោសផងបើសិនជា admin សរសេរខុសអក្ខរាវិរុទ្ធខ្លះ, ដោយសារពេលខ្លះគឺមកពីវាលោត Keyboard, Admin ទឹមតែបើកមើលទើបឃើញថាខុសពាក្យច្រើនគួរសមដែរដូច្នេះកុំប្រកាន់ admin ណា...

YOU ARE READING
Leader កំពូលរវល់ [_ចប់_]
Любовные романыស្នេហារវាង Super star កំពូលរវល់ Kim NamJoon ជាមួយកញ្ញាវ័យក្មេងខុសជំនាន់ Min Shi Wa កូនកាត់ជប៉ុន ចាប់ផ្តើមពី Army រហូតក្លាយជាស្នេហា !!!! "Happy Aniversary 2year ago លោកពូ Leader ជាទីស្រលាញ់..." " Shi Wa ថ្ងៃនេះបងរវល់ណាស់បងមិនអាចកំដរអូនឆ្លងវាបាន...