"បងកំពុងធ្វើអី????" ជុងគុកដើរមកពីក្រោយអ្នកម្លោះដែលកំពុងធ្វើមុខស្ងួតតែម្នាក់ឯង
"ឯងមានការអីនឹងបងមែនទេ??? " ណាមជុន
"ខ្ញុំឃើញបងអង្គុយធ្មឹងធ្មៃតែម្នាក់ឯងបែបនេះប៉ុន្មានថ្ងៃហើយទើបចង់មកសួរ" ជុងគុក
"គ្មានអីទេបងគ្រាន់តែគិតរឿងការងារតែប៉ុណ្ណោះ" ណាមជុន
"ការងារ?? ប៉ុន្មានថ្ងៃនេះក្រៅពីទៅថតបងដូចជាគ្មានទៅណាក្រៅពីក្នុងផ្ទះទេ" ជុងគុក
"នៅក្នុងផ្ទះហើយបំផ្លាញចង្ក្រានបាយយើងទៀត" ជីនដើរមកក៏បន្ត
"ខ្ញុំគ្រាន់តែចង់រំសាយអារម្មណ៍ពេលស្មុគស្មាញប៉ុណ្ណោះ" ណាមជុននិយាយហើយក៏ដើរចេញទៅក្រៅបាត់ទៅ
"ថេយ៉ុងហា, មកនេះមក" យ៉ុងគី
"បងមានការអីមែនទេ? " វី
"បងចង់សួរឯងថាប៉ុន្មានថ្ងៃនេះណាមជុនមាននិយាយទូរស័ព្ទជាមួយសុីវ៉ាទេ???" ជីន
"អត់ទេ, ស្ងាត់ល្អណាស់... ខ្ញុំក៏ឃើញគាត់ call ទៅនាងដែរតែនាងមិនលើកទាល់តែសោះ" វី
"នាងលែងខ្វល់ពីអាល្អិតនេះហើយឬ?" ជេហូប
"ស្នេហាមួយសប្ដាហ៍នឹងតាម Internet" យ៉ុងគី
"នាងដូចជាមិនមែនមនុស្សបែបនេះទេ" វី
"ឯងកាន់ជើងនាងមានអ្វីជាការបញ្ជាក់???" ជីន
"កន្លះខែមុនខ្ញុំលឺគាត់នឹងនាងនិយាយគ្នា.. ដូចជាស្រលាញ់គ្នាណាស់, ស្និទ្ធស្នាលទៀតផង" វី
"នាងដូចជាមិនអាចបោកប្រាស់ចិត្តបងណាមជុនទេ" ជីមីន
"សាក call ទៅនាងម្ដងទៅមើលក្រែងនាងលើក" យ៉ុងគី
"ចាំខ្ញុំទៅរកមើលឈ្មោះដែលនាងសរសេរឲ្យខ្ញុំសិនក្រែងរកឃើញ" ជុងគុកនិយាយហើយក៏រត់ទៅបាត់... មួយសន្ទុះក្រោយមកជុងគុកក៏ត្រលប់មកវិញជាមួយក្រដាស់មួយសន្លឹកនឹងទូរស័ព្ទរបស់គេ
"ឃើញហើយមែនទេ?" ជីមីន
"បាទពិតមែនហើយ" ជុងគុកនិយាយរួចក៏ចុចទៅនាងភ្លាម....
#ត្រលប់ទៅរកសុីវ៉ា
*គ្រឺង.... គ្រឺង ....*
"សំបូរមនុស្សយក រូបរបស់តារាមកដាក់លើ acc ខ្លួនឯងម៉េស!!!" អុីស៊ូ ក៏លើកទូរស័ព្ទរបស់ស៊ីវ៉ាហើយក៏និយាយឆ្លើយឆ្លងនឹងអ្នកដែលទាក់ទងមកនោះ"សុីវ៉ា... អរអ្នកនាងមិនមែននាងតូចសុីវ៉ាទេ... អ្នកនាងជាអ្នកណា???" អ្នកកម្លោះជុនក៏បន្លឺឡើងមកពីខ្សែទូរស័ព្ទម្ខាងទៀត
"លោកគឺជុនជុងគុកពិតឬ??? មិនមែន fake ទេមែនទេ???" អុីស៊ូ
"អ្នកនាងគិតថាអាច fake ទេ?? តែខ្ញុំ call ទៅ សុីវ៉ាហេតុអីក៏អ្នកនាងជាអ្នកលើកទៅវិញ???" ជុងគុក
" ឬមួយរឿងដែលសុីវ៉ានិយាយថាបងណាមជុនជាសង្សារនាងនោះពិតប្រាកដ??? នាង... នាង.. មិនមែន fake app មកបោកខ្ញុំទេមែនទេ... សុីវ៉ាហា... ហឹក... ហឹក..." អុីស៊ូក៏ចាប់ផ្ដើមយំយ៉ាងខ្លាំង
"ចុះពេលនេះនាងនៅឯណា??? នាងមានរឿងអីមែនទេ" វីក៏បន្ទរពីក្រោយជុងគុកធ្វើឲ្យនាងតូចយំកាន់តែខ្លាំងដោយមិននិយាយអ្វីទាល់តែសោះ...
~~~~ To be continued~~~~
YOU ARE READING
Leader កំពូលរវល់ [_ចប់_]
Romanceស្នេហារវាង Super star កំពូលរវល់ Kim NamJoon ជាមួយកញ្ញាវ័យក្មេងខុសជំនាន់ Min Shi Wa កូនកាត់ជប៉ុន ចាប់ផ្តើមពី Army រហូតក្លាយជាស្នេហា !!!! "Happy Aniversary 2year ago លោកពូ Leader ជាទីស្រលាញ់..." " Shi Wa ថ្ងៃនេះបងរវល់ណាស់បងមិនអាចកំដរអូនឆ្លងវាបាន...