បន្ទាប់ពីជិះកង់អ្នកទាំង២ក៏នាំគ្នាមកអង្គុយនៅក្នុងសួនអស់រយៈពេលយ៉ាងយូរ, ណាមជុនក៏បន្តនិយាយឡើងដើម្បីកុំឲ្យបរិយាកាសស្ងាត់
"មើលទៅមុខរបស់អូនដូចជាមានអ្វីចង់ប្រាប់បងមែនទេ? " ណាមជុន
"ហុឹម... អូនចង់និយាយពាក្យក្នុងចិត្តខ្លះទៅកាន់បង"
"អូនចង់និយាយអីនិយាយមក" ណាមជុន
"អឺ... ណាមជុន...បងដឹងទេថាអ្នកគ្រប់គ្នាតែងតែនិយាយថា គីមណាមជុន មេក្រុម BTS មុឺងម៉ាត់, ម៉ត់ចត់, សង្ហារ, ឆ្លាត, កម្ពស់ខ្ពស់ស្រឡះ ហើយមនុស្សដូចបងតែងតែជាបុរសក្នុងក្ដីស្រមៃមនុស្សស្រីគ្រប់គ្នារួមទាំងអូនម្នាក់ផងដែរហើយអូនក៏មិននឹកស្មានថាមានថ្ងៃយើងអាចទាក់ទងគ្នាបែបនេះសោះម្យ៉ាងបងក៏ជាបុរសម្នាក់ដែលមានហេតុផលផងដែរណាមជុន " សុីវ៉ា
"អូនសំណាងហើយអញ្ចឹង, តែបងមិនល្អដូចអូននិយាយ១០០%ទេ, កុំសរសើរបងពេកអីណា... អរចាំបន្តិចបងទៅទិញទឹកឲ្យអូនញុាំ..." ណាមជុន
"មិនអីទេ... បងរងារទេ? បើរងារយកអាររបស់បងទៅវិញទៅព្រោះមើលទៅបងរងារហើយ" សុីវ៉ា
"អូនពាក់វាទៅបងមិនអីទេ, ចាំបន្តិចបងទៅទិញទឹកឲ្យអូន... ហើយអូនត្រូវញុាំវាព្រោះកុំឲ្យបំពង់កអូនស្ងួតទៀត" ណាមជុននិយាយហើយក៏ដើរទៅទិញទឹកនៅក្បែរនោះមកឲ្យនាងក្រមុំ
"ស្អែកបងត្រលប់ទៅ Seoul វិញហើយមែនទេ? " សុីវ៉ា
"មែនហើយស្អែកបងទៅវិញដើម្បីធ្វើការបន្ត... អូនចង់ទៅទេទៅលេងក្រុមហ៊ុនហើយទៅដើរមើលអគារថ្មីនោះផង" ណាមជុន
"មិនអីទេ, ពេលនេះអូនគួរតែប្រាប់បងហើយល្អទេ? ព្រោះអូន អូខេច្រើនហើយ "
"អូនត្រូវនិយាយអីប្រាប់បងមែនទេ? ប្រាប់មកបងរង់ចាំស្ដាប់អូនប្រាប់" ណាមជុននិយាយចប់សុីវ៉ាក៏ទាញយកប្រអប់មួយចេញមក
"នេះជាខ្សែកដែលអូនកម្មង់ជាពិសេសសម្រាប់បង, បងដឹងទេថាអូនស្ទើរតែមិនបានពាក់វាឲ្យបងទៅហើយ" សុីវ៉ាពាក់បណ្ដើរយំបណ្ដើរហើយក៏បន្តនិយាយទៀតថា
"តាមពិតរឿងដែលបងបានឃើញមកនេះគឺអូនសម្ដែងឲ្យបងបានឃើញទេ, តាមពិតអូនពិតជាស្រលាញ់បងណាស់ណាមជុន "
YOU ARE READING
Leader កំពូលរវល់ [_ចប់_]
Romanceស្នេហារវាង Super star កំពូលរវល់ Kim NamJoon ជាមួយកញ្ញាវ័យក្មេងខុសជំនាន់ Min Shi Wa កូនកាត់ជប៉ុន ចាប់ផ្តើមពី Army រហូតក្លាយជាស្នេហា !!!! "Happy Aniversary 2year ago លោកពូ Leader ជាទីស្រលាញ់..." " Shi Wa ថ្ងៃនេះបងរវល់ណាស់បងមិនអាចកំដរអូនឆ្លងវាបាន...