"ឯងចង់និយាយស្អី????និយាយមើលតែពេលនេះជាពេលវេលាចុងក្រោយសម្រាប់ឯងអញ្ចឹង... តែរាល់ដងឯងដូចជាមិនចាប់អារម្មណ៍នឹងរឿងគ្រួសាររបស់ឯងទេហេតុអីពេលនេះក៏ចង់ទៅផ្ទះ???" អុីស៊ូ
"ខ្ញុំគ្រាន់តែចង់ធ្វើរឿងខ្លះឲ្យរួចរាល់ប៉ុណ្ណោះ, ព្រោះខ្ញុំមិនអាចទុករឿងបែបនេះចោលទេ" សុីវ៉ាបញ្ចប់ប្រយោគរបស់ខ្លួនរួចក៏ងើបដើរចេញ
#ពីរសប្ដាហ៍ក្រោយមក......
"កូនលាម៉ាក់សិនហើយ" អុីស៊ូ
"ម៉ាក់អ៊ុំក្មួយសុំកូនម៉ាក់មួយរយៈសិនណា" សុីវ៉ា
"ចាស ចាស, មើលកូនស្រីម៉ាក់អ៊ុំផងណា, ម៉ាក់អ៊ុំផ្ញើនាងហើយ" ម៉ាក់អុីស៊ូ
"ចាស ម៉ាក់អ៊ុំ" សុីវ៉ា
"ពួកយើងទៅហើយណាម៉ាក់..." អុីស៊ូ
"មើលថែខ្លួនផងណា" ម៉ាក់អុីស៊ូ
"ចាស...."
----------ទីក្រុង Seoul, កូរ៉េខាងត្បូង-------
"យើងត្រូវចាំយន្តហោះប៉ុន្មានម៉ោងទៅទើបអាចហោះបន្តទៅជប៉ុន???" អុីស៊ូ
"ពួកយើងមិនចាំយន្តហោះទេ, យើងត្រូវនៅកម្សាន្តទីនេះមួយសប្តាហ៍ទើបហោះទៅជប៉ុន" សុីវ៉ា
"ហេតុអីត្រូវនៅ??? ឬឯងចេះកូរ៉េដែរមែនទេ???" អុីស៊ូ
"អត់ទេ, តែយើងទាំងពីរចេះអង់គ្លេសហើយជប៉ុនដូច្នេះអាចរួចខ្លួនហើយ" សុីវ៉ា
"ហ៊ឹម.... អញ្ចឹងពួកយើងគួរទៅណាបន្តព្រោះពួកយើងមិនស្គាល់កូរ៉េច្បាស់ទេ" អុីស៊ូ
"ទៅសណ្ឋាគារ... ខ្ញុំបានកក់វាទុកហើយ, អរនោះគេមកទទួលយើងហើយ... តោះទៅ" សុីវ៉ា
"អឹម...." អុីស៊ូ
ថ្ងៃថ្មីក៏បានមកដល់ជាមួយពន្លឺព្រះអាទិត្យដ៏ចែងចាំងអមជាមួយទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងដ៏ឆើតឆាយមួយនេះ....
"ឯងចង់ទៅណា??? ទើបស្លៀកពាក់បែបនេះទាំងព្រឹក..." អុីស៊ូទាំងឆ្ងល់"យើងទៅរាជវាំងនឹងទៅកន្លែង...អឺ... កន្លែងគាត់ធ្វើការ" សុីវ៉ានិយាយបណ្ដើរដើរបណ្ដើរ
"យើងគួរទៅមួយណាមុន!!! រាជវាំងឬ..." អុីស៊ូ
"ក្រុមហ៊ុនគាត់, តែដើរកាត់ទេមិនមែនចូលទេព្រោះយើងមិនអាចចូលទេខ្លាចគេអូសកមកក្រៅ" សុីវ៉ា
"ឯងមិនប្រាប់គាត់ថាឯងមក Seoul ទេមែនទេ? ហើយគាត់ដូចជាមិនទាក់ទងមកឯងសោះ" អុីស៊ូ
"កុំចេះដឹងមើលបងស្រីអ្នកវិភាគ, គាត់ប្រហែលកំពុងខឹងនឹងយើងហើយតែ..." សុីវ៉ា
"នេះគឺ ក្រុមហ៊ុន BIGHIT អគារថ្មី???? wow...ស្អាតណាស់.... " អុីស៊ូ
"នេះមិនមែន BIGHIT ទៀតទេតែនេះគឺ HYBE ណានាងល្អិត... តោះទៅមើលជិតបន្តិចទៅ" សុីវ៉ាអូសដៃសម្លាញ់របស់ខ្លួនចុះទៅខាងក្រោមដើម្បីមើលឲ្យកាន់តែជិត.....
"WOW!!!!! វាពិតជាធំខ្លាំងណាស់!!!!!" អុីស៊ូ
"អឹម... ពិតជាធំណាស់..." សុីវ៉ានិយាយចប់ក៏មានឡានខ្មៅរបស់តារាជិះចូលទៅខាងក្នុង
"បើក្នុងឡាននោះជាឡានរបស់ BTS មិនដឹងល្អយ៉ាងណាទេ... ពួកយើងក៏អាចជួបពួកគាត់បានហើយ" អុីស៊ូនិយាយមិនទាន់ចប់ផងក៏ត្រូវមិត្តរបស់ខ្លួនអូសរត់ទៅបាត់......
ត្រលប់ទៅមើលអ្នកកម្លោះរបស់យើងវិញនៅពេលដែលកំពុងជិះក្នុងឡានដើម្បីធ្វើដំណើរមកក្រុមហ៊ុន"បងណាមជុន, បងមិនចង់ទាក់ទងទៅនាងបន្តិចទេមែនទេ??? នេះមួយឆ្នាំហើយបងមិនចង់ដឹងលឺរឿងនាងបន្តិចទេ???" ជុងគុកកំពុងចុចទូរស័ព្ទលេងហ្គេមហើយក៏និយាយធ្វើមិនដឹងជាមួយបងរបស់ខ្លួន
"ហេតុអីត្រូវទាក់ទង??? នាងមានសង្សារហើយ, គេនៅជិត គេមានភាគរយខ្ពស់ក្នុងការស្រលាញ់ជាងយើង, គ្មានអ្នកណាចង់បានស្នេហាឆ្លងប្រទេសទេ..." ណាមជុននិយាយចប់ជុងគុកក៏ដូរទៅជាថតវីដេអូកំពុងធ្វើដំណើរទៅវិញតែជាការចៃដន្យជុងគុកក៏ថតបាននាងក្រមុំទាំងពីដែលឈរនៅខាងមុខក្រុមហ៊ុននោះ....
"បងណាមជុន, បងណាមជុន.... នោះគឺសុី... សុី...." ជុងគុក
"សុីអី??? សុីវ៉ាមែនទេ??? មិនអាចទេ, នាងមិនអាចនៅកូរ៉េទេឯងដឹងទេ" ណាមជុនក៏បិទសៀវភៅរបស់ខ្លួនទុកហើយទាញទូរស័ព្ទមកមើលវិញ
"បងមើលវីដេអូនេះទៅ, នេះគឺជានាងបងមើលទៅ.... " ជុងគុកក៏ហុចទូរស័ព្ទឲ្យបងរបស់ខ្លួនមើល,គ្រាន់តែណាមជុនមើលឃើញភ្លាមក៏ឲ្យគេឈប់ឡានភ្លាមៗហើយក៏បើកទ្វាឡានរត់ចេញមកខាងក្រៅតែជាវាសនានាងក្រមុំទាំងពីរក៏បានចាកចេញទៅបាត់ទៅហើយ
~~~~To be continued~~~~
YOU ARE READING
Leader កំពូលរវល់ [_ចប់_]
عاطفيةស្នេហារវាង Super star កំពូលរវល់ Kim NamJoon ជាមួយកញ្ញាវ័យក្មេងខុសជំនាន់ Min Shi Wa កូនកាត់ជប៉ុន ចាប់ផ្តើមពី Army រហូតក្លាយជាស្នេហា !!!! "Happy Aniversary 2year ago លោកពូ Leader ជាទីស្រលាញ់..." " Shi Wa ថ្ងៃនេះបងរវល់ណាស់បងមិនអាចកំដរអូនឆ្លងវាបាន...