Episode 17

338 15 2
                                    

បន្ទាប់ពីឃើញបែបនេះណាមជុនក៏បើកទូរស័ព្ទរបស់ខ្លួនមើលថាមនុស្សស្រីដែលគេស្រលាញ់មាន uploadរូបអ្វីថ្មីដែរទេ.... ហើយអ្វីដែលអ្នកកម្លោះឃើញគឺក្នុងគណនីរបស់នាងៗបានផុសរូបកន្លែងដែលខ្លួនធ្វើការនៅប៉ុន្មាននាទីមុនធ្វើឲ្យណាមជុនស្ទើរតែស្រក់ទឹកភ្នែកដោយសារមិនបានជួបនាង.....

"នាងពិតជាមកមែនឬ??? បើមកហេតុអីមិនចាំខ្ញុំ???? ខ្ញុំពិតជានឹកនាងណាស់១ឆ្នាំជាងមកនេះ..." ណាមជុននិយាយហើយក៏ដើរត្រលប់ចូលទៅខាងក្នុងអគារធ្វើការរបស់ខ្លួនទាំងមុខស្ងួត...

"ណាមជុនឯងទៅ dorm ទេថ្ងៃនេះ?" ជីនដើរមកពីក្រៅហើយក៏សួរទៅអ្នកកម្លោះដែលកំពុងតែធ្វើមុខស្ងួត ...

"អេហេ... អ្នកណាហ៊ានធ្វើឲ្យមេក្រុមរបស់យើងខឹងទៅ??? ឯងមែនទេជុងគុកហា" ជីននិយាយចប់ជេហូបក៏បន្តពីក្រោយ

"ណាមជុនហាល្ងាចនេះឯងទៅឡើងភ្នំទេ???"

"ខ្ញុំមិនទៅទេ, អរមែនហើយមិនបាច់បាយខ្ញុំទេខ្ញុំគេងនៅក្រុមហ៊ុនហើយៗមួយម៉ោងក្រោយយើងមានការប្រជុំជាក្រុមហើយក៏ត្រូវហាត់សមសម្រាប់ tour នៅជប៉ុនអាទិត្យក្រោយផងដែរ" ណាមជុននិយាយចប់ក៏បន្តដើរទៅខាងក្នុងបាត់នៅសល់អ្នកកម្លោះទាំងប្រាំមួយឈរភ្លឹកនឹងសម្ដីរបស់គេមុននេះព្រោះមុននេះណាមជុនមិនបាននិយាយស្រួលបួលទេគឺគាត់រ៉េបយកតែម្ដង (Readerកាត់ន័យយល់ទៅថាពេលណាមជុននិយាយលឿនយ៉ាងណា...)

"គេមានរឿងអី???"  ជេហូប

"មុននេះគេនិយាយឬក៏គេរ៉េប??? នេះក្រុមហ៊ុនណាមិនមែនលើឆាកសម្ដែងទេ" ជីន

"ស៊ីវ៉ាដឹងខ្លួនហើយៗនាងក៏មកក្រុមហ៊ុនដែរមុននេះ" ជុងគុក

"មិចក៏ឯងដឹង???" ជីមីន

"ខ្ញុំឃើញនាងនៅខាងមុខក្រុមហ៊ុនហើយនាងក៏បានផុសក្នុង IG នាងដែរ" ជុងគុក

"អញ្ចឹងបានជាគេរ៉េប!!!!" ជេហូបនិយាយរួចអ្នករាល់គ្នាក៏ដើរបំបែកគ្នាអស់ទៅ... ត្រលប់មករកសុីវ៉ានឹងអុីស៊ូបន្ទាប់ពីរត់ចេញមកក៏មកដល់រាជវាំងដែលនាងចង់មក....

"ឯងចង់ស្លៀកពាក់បែបប្រពៃណីកូរ៉េទេ???" សុីវ៉ា

"ន៎ែមីនសុីវ៉ា, ឯង Upload រូបហើយមិនគិតថាចង់បង្ហាញខ្លួនឲ្យគាត់ឃើញបន្តិចទេឬ, ឯងខានទាំក់ទងគាត់យូរណាស់ហើយៗក៏ចូលចិត្តផុសរូបជាមួយកំពូលមិត្តប្រុសៗជាច្រើន... នេះឯងចង់បានន័យថាមិច???" អុីស៊ូ

"ខ្ញុំគ្រាន់តែគិតថាមិនទាន់ដល់ពេលប៉ុណ្ណោះ..." សុីវ៉ា

"ហុឹម... យើងមិនយល់ពីឯងទេ" អុីស៊ូ

----មួយសប្ដាហ៍កន្លងផុតទៅ------

"ប៉ា... ម៉ាក់... បងស្រី... " សុីវ៉ា

"សួស្តីអ៊ុំស្រី.. ខ្ញុំគឺ..." អុីស៊ូ

"កូនឯងគឺអុីស៊ូ... ជួបគ្នាច្រើនដងតាម internet តែនៅខាងក្រៅស្អាតជាងដាច់តែម្ដង" ម៉ាក់សុីវ៉ា

"ពិតមែនហើយ... តោះពួកយើងឆាប់ទៅផ្ទះល្អទេ???" ប៉ាសុីវ៉ា

"នេះខ្ញុំជាកូនម៉ាក់ណាមិនសួរខ្ញុំខ្លះទេហ៎!!!! ហើយខ្ញុំជាខ្យល់មែនទេម៉ាក់...ប៉ាហាច្រឡំកូនហើយកូនប៉ានៅទីនោះ..." សុីវ៉ា

"ឯងមានបងណា... មោះបងជួយកាន់របស់ឲ្យឯង..." បងសុីវ៉ា

"មានតែបងស្រីខ្ញុំទេដែលល្អជាងគេ" សុីវ៉ា

..............
រថយន្តសេរីទំនើបពណ៌ខ្មៅ៣គ្រឿងបានឈប់នៅខាងមុខវីឡាដ៏ធំស្គឹមស្កៃមួយដោយនៅខាងមុខគឺសុទ្ធតែអ្នកបម្រើឈរតំរៀបជួរគ្នាដើម្បីរង់ចាំការវិលត្រលប់របស់ម្ចាស់តូចខ្លួន

"សុីវ៉ានេះជាផ្ទះរបស់ឯងមែនទេ???"

"ភ្ញាក់ផ្អើលមែនទេ??? យើងប្រាប់ហើយថាគ្រួសារយើងជាគ្រួសារអភិជនណា..." សុីវ៉ានិយាយទាំងមានអំនួតរួចក៏ដើរចូលទៅក្នុងជាមួយគ្រួសារនឹងមិត្តសម្លាញ់ខ្លួន...

~~~~To be continued~~~~

Leader កំពូលរវល់ [_ចប់_]Where stories live. Discover now