Episode 9

408 15 3
                                    

ព្រឹកថ្ងៃថ្មីក៏បានមកដល់នាងក្រមុំសុីវ៉ាកំពុងដើរជាមួយអ្នកកម្លោះទាំងប្រាំពីរដើម្បីមើលទេសភាពដែលនៅលើកោះនេះ

"កោះនេះស្អាតមែន" យ៉ុងគី

"ឆ្នេរក៏សក្បោះដែរ" ជីន

"វាពិតជាគួរឲ្យទាក់ទាញណាស់" ជីមីន

"ពិតមែនហើយ, គ្រាន់តែពេលមកវា...." ជេហូបនិយាយចប់អ្នករាល់គ្នាក៏សើចឡើងមកជាមួយការហួសចិត្ត.....

"បើសិនជាមានឧទ្ធម្ភាគចក្រជិះឆ្លងសមុទ្រនេះប្រហែលបងជិះវាមុនគេហើយ" ជុងគុក

"គ្រាន់តែបើសិនទេ" ជេហូប

"នេះយើងមកកម្សាន្តប៉ុន្មានថ្ងៃដែរ?" ជីមីន

"ពួកយើងនៅពេលមិនយូរទេ, យើងនឹងត្រូវត្រលប់ទៅកូរ៉េវិញហើយដូច្នេះដំណើរកម្សាន្តនេះក៏មិនយូរប៉ុន្មានដែរប្រហែលស្អែកយើងត្រូវត្រលប់ទៅ apartment វិញហើយ" ណាមជុន

"យើងមកជិតពីរខែហើយមែនទេ??? ដូច្នេះមិនយូរទេយើងត្រូវត្រលប់ទៅវិញហើយ" ជេហូប

"ទៅវិញក៏ល្អខ្ញុំនឹកបន្ទប់ធ្វើការរបស់ខ្ញុំណាស់" យ៉ុងគី

"បងប្រុស!!!!" វី

"ខ្ញុំដើរលេងមិនទាន់ឆ្អែតផងក៏ឲ្យខ្ញុំត្រលប់ទៅវិញ" ជីមីន

"កុំបូរបាច់ពេកពួកឯងនេះយ៉ាប់ណាស់" ណាមជុន

"តែមានមនុស្សពិតជាមិនចង់ទៅវិញជាងយើងទៅទៀត" ជីន

"ពួកលោកនិយាយអ្វី? ហេតុអីក៏និយាយកូរ៉េទៀតហើយមានរឿងមិនចង់ឲ្យខ្ញុំដឹងមែនទេ???" សុីវ៉ា

"អរមិនមែនទេ... ពួកយើងនិយាយកិច្ចការដែលត្រូវធ្វើនៅពេលត្រលប់ទៅវិញដូច្នេះទើបនិយាយកូរ៉េ" ណាមជុនបកស្រាយកុំឲ្យនាងក្រមុំឆ្ងល់រួចអ្នកកម្លោះទាំងប្រាំមួយក៏ឈរសើចបន្ទាប់ពីលឺបែបនេះ....

ពេលយប់ក៏បានមកដល់អ្នកកម្លោះក៏មកអង្គុយជុំគ្នាម្ដងទៀតដើម្បីនិយាយគ្នាពីកិច្ចការខ្លះ...

"ពួកយើងនឹងត្រលប់ទៅវិញនៅសប្ដាហ៍ក្រោយមែនទេ???" ជីមីន

"ត្រូវហើយ, យើងនឹងទៅកូរ៉េនៅសប្ដាហ៍ក្រោយ" ណាមជុន

"យើងនឹងទៅមុនកំណត់មែនទេ???" ជីន

"ខ្ញុំមិនទាន់ចង់ទៅវិញទេ" ជុងគុក

"ឯងមិនចង់ទៅ??? មានអ្នកមិនចង់ទៅជាងឯងទៅទៀតណាជុងគុកហា"ជីមីននិយាយរួចក៏សម្លឹងទៅមើលណាមជុនដែលកំពុងធ្វើមុនស្មើនៅក្បែរគេនោះ, បន្ទាប់មកជេហូបក៏បន្លឺឡើង

"មិនចង់សារភាពប្រាប់នាងទេ???" ជេហូប

"បងនិយាយថាមិចមុននេះ???" ណាមជុនធ្វើជាមិនដឹងនឹងសម្ដីរបស់ជេហូប

"បើមិនសារភាពបងអាចនឹងស្ដាយក្រោយជាមិនខាន!!!" ជីមីន

"បើមានចិត្តហើយគួរតែសារភាព" ជីន

"បងក៏គាំទ្រដែរ???" វី

"អញ្ចឹងខ្ញុំសុំពេលសិន!!!" ណាមជុន

"ពេលដែលបងសុំកុំយូរពេកអី" ជុងគុក

~~~~To be continued~~~~

Leader កំពូលរវល់ [_ចប់_]Where stories live. Discover now