Episode 37

296 12 0
                                    

"សួស្តីបងប្រុស" ណាមជុនកំពុងដើរសំដៅទៅឡានរបស់ខ្លួនបន្ទាប់ពីថតចប់

"ណាមជុនឯងថតចប់ហើយមែនទេ???នាងមិនទាន់ដេងខ្លួនទេ" អ្នកគ្រប់គ្រង

"បន្តិចទៀតខ្ញុំទៅដល់ហើយ" ណាមជុន

"ឯងមិនហត់ទេមែនទេ??? នេះឯងថតមួយថ្ងៃហើយណា" អ្នកគ្រប់គ្រង

"គាត់ភ័យឡើងមុខស្លេកហើយមានអារម្មណ៍ចង់សម្រាកមកពីណា???"ជីមីន

"ពួកឯងថតចប់គ្រប់គ្នាហើយមែនទេ???" អ្នកគ្រប់គ្រង

"បាទ... បើមិនចប់យ៉ាងមិចបើគាត់ធ្វើបាបពួកខ្ញុំសឹងស្លាប់ទៅហើយ... សម្រាក៥នាទីក៏មិនបានដែរ" ជីមីន

"បិទមាត់ឯងទៅ, ហើយក្រែងឯងទៅជាមួយជុងគុកមែនទេ??? នេះឡានបងទេចុះភ្លាមទៅ" ណាមជុន

"បងឯងដេញខ្ញុំ??? ចាំមើលខ្ញុំឈប់បបួលបងឯងដើរលេងហើយ" ជីមីននិយាយហើយក៏រត់ទៅឡានជាមួយជុងគុកបាត់ហើយឡានរបស់មេក្រុមណាមជុនក៏ចេញដំណើរទៅមន្ទីរពេទ្យមួយនោះដែរ.... មិនយូរប៉ុន្មានណាមជុនក៏បានមកដល់មន្ទីរហើយក៏ឡើងសំដៅទៅរកបន្ទប់របស់នាងក្រមុំសម្រាក...

*ក្រាក... ក្រឹប...*

"ណាមជុនហាឯងមកហើយ..." អ្នកគ្រប់គ្រង

"បាទ... ចុះនាងមានដឹងខ្លួនដែរទេ???" ណាមជុន

"អត់ទេ... នាងសន្លប់អស់ជាង១០ម៉ោងហើយតាំងពីគ្រោះថ្នាក់, ហើយគ្រូពេទ្យនិយាយថាបើព្រឹកស្អែកនាងនៅតែសន្លប់បែបនេះទៀតប្រហែលត្រូវនាំនាងទៅពិនិត្យម្ដងទៀតហើយ..." អ្នកគ្រប់គ្រង

"ចុះក្បាលនាងរបួសធ្ងន់ធ្ងរទេ???" ណាមជុន

"ក្បាលគ្រាន់តែទង្គិចត្រូវហើយបែកចេញឈាមតែមិនប៉ះពាល់ធ្ងន់ធ្ងរទេ" អ្នកគ្រប់គ្រង

"បាទខ្ញុំដឹងហើយ... អញ្ចឹងយប់នេះខ្ញុំនៅកំដរនាងចុះ, បងទៅសម្រាកទៅណា" ណាមជុន

"ឯងប្រាកដទេ???" អ្នកគ្រប់គ្រង

"បងមិនទុកចិត្តខ្ញុំមែនទេ???" ណាមជុន

"មិនមែនទេ, បងខ្លាចឯងអស់កម្លាំង... បើឯងនិយាយបែបនេះហើយបងទៅវិញហើយ" អ្នកគ្រប់គ្រងនិយាយហើយក៏ដើរចេញទៅបាត់បន្សល់ទុកអ្នកកម្លោះណាមជុនឲ្យនៅចាំនាងក្រមុំដែលកំពុងសន្លប់ស្ដូកស្ដឹងនៅក្បែរនេះ...

..................

#ម៉ោង០៦:១៣នាទីព្រឹក

រូបរាងដែលដេកស្ដូកស្ដឹងក៏បានភ្ងាក់ឡើងតែអ្វីដែលនាងក្រមុំបានឃើញនោះគឺរូបរាងរបស់អ្នកកម្លោះណាមជុនកំពុងគេងលក់នៅក្បែរគ្រែពេទ្យរបស់នាង, បន្ទាប់ពីឃើញបែបនោះនាងក្រមុំដែលបានភ្ញាក់ក៏ស្រាប់តែស្រក់ទឹកភ្នែកជាច្រើនដំណក់ប្រៀបដូចជាកំពុងនឹករលឹកដល់មនុស្សដែលមិនបានជួបគ្នាជាយូរមកហើយ... ដៃម្ខាងឈោងទៅប៉ះមុខរបស់អ្នកកម្លោះថ្នមៗឯងដៃម្ខាងទៀតត្រូវបានរុំបង់... សម្លេងនៃការបើកទ្វាក៏បន្លឺឡើងមក...

"មូន, នាងតូចដឹងខ្លួនហើយ???" ជីន និងយ៉ុងគីកំពុងដើរចូលមក

"បងមាត់តិចៗទៅព្រោះគាត់មិនទាន់ភ្ញាក់ទេ" មូន

"មើលទៅគេមិនបានគេងទេនេះ" យ៉ុងគី

"មើលទៅគាត់ឈឺខ្លួនស្លាប់ហើយ" មូននិយាយហើយណាមជុនក៏ភ្ញាក់ឡើង

"ភ្ញាក់ហើយមែនទេ??? មានមិនស្រួលខ្លួនត្រង់ណាទេ??? បងហៅគ្រូពេទ្យ" ណាមជុនក៏ឈោងដៃទៅចុចកុងតាក់នៅក្បែរនោះបន្តិចក្រោយមកគ្រូពេទ្យក៏មកដល់

"អ្នកនាងក្រោកហើយមែនទេ??? ខ្ញុំនាំអ្នកនាងទៅពិនិត្យសិនណាបើលទ្ធផលមិនអីអ្នកនាងអាចត្រលប់ទៅផ្ទះបានហើយ" ដុកទ័រ

"ខ្ញុំទៅជាមួយ" ណាមជុន

"ន៎ែ!!! ឯងមិនសម្រាក១ថ្ងៃហើយៗមើលរូបរាងឯងទៅ... ទៅងូតទឹកប្ដូរសម្លៀកបំពាក់សិនទៅសម្លៀកបំពាក់ឯងយកទៅ... ចាំបងទៅជាមួយគ្រូពេទ្យ" ជីន

"មែនហើយឯងគួរតែរៀបចំខ្លួនសិនទៅព្រោះម៉ោង១០យើងត្រូវទៅកន្លែងថតផង" យ៉ុងគី

"មែនហើយយើងមានកាលវិភាគ" ណាមជុន

"យ៉ុងគីហា... ឯងនៅចាំមើលគេណាបងទៅជាមួយគ្រូពេទ្យហើយអាហារនោះឲ្យគេញុាំទៅ" ជីននិយាយរៀបរាប់ហើយក៏ដើរចេញទៅតាមដុកទ័របាត់ទៅ...

-------២ម៉ោងក្រោយមក----------

"លទ្ធផលគឺចេញមកហើយថាអ្នកនាងអស់អីហើយៗការសន្លប់យូរប្រហែលមកពីអ្នកនាងខ្សោយខ្លាំងពេកទើបបែបនេះហើយពេលនេះខ្ញុំអនុញ្ញាតិឲ្យអ្នកនាងចេញទៅផ្ទះបានហើយប៉ុន្តែពួកលោកត្រូវមើលថែនាងឲ្យបានល្អកុំឧស្សាហ៍ទុកនាងចោលខ្លាំងពេក" ដុកទ័រ

"បាទ..." ណាមជុន

"នាងតូច...ទៅប្ដូរសម្លៀកបំពាក់ទៅអាងចេញទៅ" ជីន

"ចាស..."មូន

"ឯងប្រុងឲ្យនាងទៅផ្ទះមែនទេ???" ជីន

"អត់ទេ" ណាមជុន

"ឯងចង់នាំនាងទៅណា" យ៉ុងគី

"បើនាំនាងទៅផ្ទះបងល្អទេ? បងជីន!!!" ណាមជុន

~~~~To be continued~~~~

Leader កំពូលរវល់ [_ចប់_]Where stories live. Discover now