Episode 3

564 24 0
                                    

"V ឯងយ៉ាងមិចហើយ???" J-hope

"ឯងមានបញ្ហាអីមែនទេ? មុខរបស់ឯងស្លេកខ្លាំងណាស់!!!" RM

"ខ... ខ្ញុំចុកពោះណាស់...ហើ...ហើយមានអារម្មណ៍ថាចង់ក្អួត" V

"ឯងទៅពេទ្យទេ? បងជូនឯងទៅ..." Jin

ទីង...ទឹង...

សម្លេងកណ្តឹងក៏បានបន្លឺឡើង

" ទុកឲ្យខ្ញុំជាអ្នកទៅបើក" JK
----------
"លោកភ្លេចរបស់ហើយ..." Shi wa

" អ្នកនាង... ជួយពួកខ្ញុំម្ដងទៀតបានទេ???" JK

"មានបញ្ហាអីមែនទេហេតុអីមើលទៅលោកបែកញើសពេញខ្លួនអញ្ចឹង?" Shi wa

"គ...គឺបងប្រុសខ្ញុំគាត់ឈឺហើយៗពួកខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេ" JK

"ខ្ញុំអាចចូលទៅមើលគាត់បន្តិចបានទេ???" Shi wa

"បាទបាន... ប្រាកដជាបាន" JK

"គាត់កើតអីមែនទេ?" Shi wa

"គេមិនបានញាំអាហារហើយមុននេះគេនិយាយថាចុកពោះហើយចង់ក្អួត" Jimin

"ប្រហែលជាមកពីក្រពះហើយ... ឲ្យគាត់ញាំអីបន្តិចសិនទៅ... " Shi wa

"JK ទៅឆុងមីមួយកំប៉ុងសិនមក" J-hope

"ទេមិនបានទេ!!! គាត់កំពុងឈឺឲ្យគាត់ញាំមីមិចនឹងកើតទៅ???" Shi wa

"ពួកយើងមិនទាន់បានធ្វើម្ហូបទេ... ដូច្នេះគ្មានអីឲ្យគាត់ញាំបានក្រៅពីមីកំប៉ុងទេ" JK

"អរ.. ខ្ញុំបានទិញបបរមកចាំខ្ញុំទៅយកមកឲ្យគាត់ញាំអាងលេបថ្នាំ"
និយាយចប់នាងតូច shi wa ក៏រត់ទៅបន្ទប់របស់ខ្លួនហើយត្រលប់មកវិញជាមួយថង់បបរមួយហើយនឹងថ្នាំមួយប្រអប់....

"នេះលោកបញ្ចុកគាត់ទៅ...ហើយជាថ្នាំក្រពះដែលខ្ញុំបានទិញទុក" Shi wa

"អ្នកនាងចិត្តល្អណាស់.... ខ្ញុំអរគុណខ្លាំងណាស់" Jin

"មិនអីទេ... ខ្ញុំជា fan K-pop ដែលចិត្តល្អដូច្នេះខ្ញុំត្រូវតែកាត់តាមគាត់ហើយ.... " Shi wa

"K-pop????"
សម្លេងដ៏ផ្អែមល្ហែមរបស់Jimin ធ្វើឲ្យនាងតូចចាប់អារម្មណ៍លើកម្លោះសង្ហារទាំងអស់កាន់តែខ្លាំង....

"ខ្ញុំដូចជាប្រហែលពួកលោកនៅឯងណាទេ.... មួយ, ពីរ, បី, បួន, ប្រាំ, ប្រាំមួយ,... Kim Namjoon, Kim Seok Jin, Min Yoongi, Jung Hoseok, Park Jimin, Kim Taehyung, Jeoun Jungkook, B... B... T... T... S... Awwwwwww ពួកលោកគឺ BTS!!!!" Shi wa

(តើនឹងមានអ្វីកើតឡើងខ្លះបន្ទាប់ពីនាងតូចចំណាំក្រុមប្រុសសង្ហារទាំងប្រាំពីរបាននោះ??? )

~~~~To Be Contnued~~~~

Leader កំពូលរវល់ [_ចប់_]Where stories live. Discover now