២ខែកន្លងផុតទៅសុីវ៉ានិងណាមជុនក៏បានរស់នៅក្នុង Apartment ដែលអ្នកកម្លោះបានទិញទុកសម្រាប់រស់នៅជាមួយនិងភរិយារបស់ខ្លួន.... ព្រឹកថ្ងៃថ្មីក៏បានមកដល់ដោយលឺសូរសម្លេងសត្វបក្សីនៅខាងក្រៅបង្អួចដែលពេលនេះជារដូវស្លឹកឈើជ្រុះ, ទេសភាពនៃដើមឈើខាងក្រៅគឺពោរពេញទៅដោយពណ៌ទឹកក្រូច... សុីវ៉ាកំពុងតែរៀបចំអាហារពេលព្រឹកក៏ត្រូភ្ញាក់ផ្អើលដោយសារលោកប្រុសស្វាមីរបស់នាងមកពញ្ញាក់នាង....
"នេះបងមកអោបអូនបែបនេះមិនខ្លាចទេឬ???" សុីវ៉ា
"ហេតុអីត្រូវខ្លាច??? ក្រែងអូនជាភរិយារបស់បងមែនទេ???" ណាមជុនដែលកំពុងស្លៀកពាក់ឈុតគេងកំពុងតែអោបចង្កេះសុីវ៉ាហើយដាក់ក្បាលនៅលើស្មារបស់នាងដែលមើលទៅគួរឲ្យច្រណែនណាស់...
"បងមកបែបនេះចុះបើសិនអូនកំពុងកាន់កាំបិតនោះមិនគ្រោះថ្នាក់ទៅហើយទេ???" សុីវ៉ា
"បងមើលរួចហើយថាអូនមិនកាន់កាំបិតទេទើបបងមកអោបអូន... អូនកុំបារម្ភមើល..." ណាមជុន
"បងឯងនេះ... តើចង់អោបអូនបែបនេះដល់ពេលណា??? មើលករបស់បងមួយនេះធ្ងន់ណាស់... អូនឈឺស្មាហើយ" សុីវ៉ានិយាយចប់ណាមជុនក៏ប្រលែងដៃរួចក៏ប្ដូរមកជាច្របាច់ស្មារបស់ភរិយាខ្លួនថ្នមរួចក៏និយាយឡើង...
"យ៉ាងមិចដែរ??? បាត់ឈឺឬនៅម្ចាស់ក្សត្រីតូចរបស់បង"
"សម្តីផ្អែមណាស់ន៎ព្រះអង្គម្ចាស់របស់អូន... បងមានរឿងអីមែនទេ??? ធ្វើឲ្យខូចរបស់ឬ?!?!" សុីវ៉ា
"អត់ទេៗ... បងមានឯណា... គឺបងចង់ប្រាប់អូនថា... អឺ..." ណាមជុនស្ទាក់ស្ទើរនិងនិយាយរួចសុីវ៉ាក៏និយាយ
"បងមានរឿងអី??? ក្រែងថ្ងៃនេះបងត្រូវទៅប្រជុំផងមែនទេ!!! ហេតុអីនៅផ្អែមបែបនេះ???"
"ហាស់... មែនហើយបងត្រូវប្រជុំផង... អរហេតុអីអូនដឹង??? បងដូចជាមិនបានប្រាប់អូនទេ" ណាមជុនរត់ទៅក្នុងបន្ទប់បណ្ដើរក៏ស្រែកសួរនាងភរិយាខ្លួនបណ្ដើរ...
"បងមមើប្រាប់អូនអស់ហើយ... ហើយបងថែមទាំងនិយាយទៀតថា... " សុីវ៉ានិយាយត្រឹមនេះរួចក៏ឈប់និយាយហើយបែរមកឈរកាត់ Kimbob របស់នាងវិញ...
YOU ARE READING
Leader កំពូលរវល់ [_ចប់_]
Romanceស្នេហារវាង Super star កំពូលរវល់ Kim NamJoon ជាមួយកញ្ញាវ័យក្មេងខុសជំនាន់ Min Shi Wa កូនកាត់ជប៉ុន ចាប់ផ្តើមពី Army រហូតក្លាយជាស្នេហា !!!! "Happy Aniversary 2year ago លោកពូ Leader ជាទីស្រលាញ់..." " Shi Wa ថ្ងៃនេះបងរវល់ណាស់បងមិនអាចកំដរអូនឆ្លងវាបាន...