"នៅរងារទេ??? យកអាវបងទៅពាក់មួយទៀតទៅព្រោះមុខនេះស្លេកណាស់" ណាមជុន
"សុីវ៉ាញុាំអី... បងគិតថានាងតូចឃ្លានហើយមកនេះមក..." ជុងគុកនិយាយហើយក៏បកដៃហៅនាងក្រមុំទៅ
"ហេតុអីមិនប្រាប់ខ្ញុំឲ្យទៅដួសម្ហូបឲ្យ??? ក្រែងយើងជាសង្សារមែនទេ!!! ហុឹម... ជុងគុកហា " ណាមជុន
"បាទបងប្រុស" ជុងគុក
"ឯងទៅអង្គុយទៅ ចាំបងដួសឲ្យនាងវិញ.... ចង់ញុាំអីប្រាប់បងមកចាំបងទៅដួសឲ្យ" ណាមជុន
"ខ្ញុំមិនអីទេចាំខ្ញុំដួសខ្លួនឯងវិញតែពេលនេះខ្ញុំមានអារម្មណ៍ថាល្វើយចង់សម្រាកបន្តិច" សុីវ៉ា
"នៅខាងនេះមានពូកខ្យល់ឆាប់មកសម្រាកមក" ជីមីន
"ត្រូវការអីទៀតទេក្មេងតូច" ជីន
"តើខ្ញុំអាចសុំទឹកមួយដបបានទេព្រោះខ្ញុំស្រេកទឹកណាស់" សុីវ៉ា
"បានៗចាំបងទៅយកមកឲ្យ" ណាមជុន
"ហឹម..." សុីវ៉ា
----------------
"នាងមិនទាន់ភ្ងាក់ទេមែនទេ?" ណាមជុន
"នៅទេ, សាច់នាងឡើងត្រជាក់យ៉ាងមិចមិនដឹងទេ" ជេហូប
"នាងរងាទេដឹង!!! យកភួយមកដណ្ដប់ឲ្យនាងតិចមក" ជីន
"មេឃត្រជាក់ណាស់ហើយអត់ភួយទេអញ្ចឹងយកអាវខ្ញុំដណ្ដប់ឲ្យនាងសិនទៅ" ជេហូប
"ហុឹមដោះមក..." ជីន
"ពួកយើងដល់ពេលសម្ដែងហើយគួរតែឲ្យនាងគេងទៅកុំរំខាននាងអី" ជេហូប
"បាទមែនហើយ..." ជុងគុកនិយាយហើយក៏ក្រលេកទៅមើលនាងក្រមុំដែលកំពុងគេងលង់លក់យ៉ាងស្រួល
"ពួកបងទៅហើយណា ហើយចាំពួកបងសម្ដែងចប់ពួកបងបបួលនាងតូចទៅញុាំអីហើយដើរលេង" ជីននិយាយហើយក៏ដើរចេញទៅ
"មែនហើយ" ជុងគុក
"ប្រញាប់ទៅៗប្រយ័ត្នហួសពេល" ណាមជុន
បន្ទាប់ពី concert បានបញ្ចប់ទៅដោយជោគជ័យអ្នកកម្លោះទាំង៧ក៏ត្រលប់មកខាងក្រោមដើម្បីថតរូបនឹងមករកសុីវ៉ា
"ក្មេងតូចចាំបន្តិចណាពួកបងទៅប្ដូរសម្លៀកបំពាក់សិនចាំបងជូនដើរលេង" ជីន
"បងប្រុស, បងសម្ដែងបានល្អណាស់ថ្ងៃនេះ..." សុីវ៉ា កំពុងអង្គុយក្នុងបន្ទប់រងចាំ
" អឺ... ប្រាកដណាស់" ជេហូប
"ពួកយើងត្រូវទៅសណ្ឋាគារវិញ" យ៉ុងគី
"ពួកបងបានរៀបចំអាហាសម្រាប់ជប់លៀងណា" ជីមីន
"តោះទៅឡានទៅ..." ណាមជុន
---------------
បន្ទាប់ពីញុាំអាហារនឹងជប់លៀងរួចណាមជុននឹងសុីវ៉ាក៏បានលាអ្នករាល់គ្នាដើម្បីចេញមកក្រៅ....
"បងបានកង់មកពីណា? មកដល់ជប៉ុនហើយក៏នៅតែមានកង់ជិះដែរ... បងពិតជាឡូយណាស់ន៎" សុីវ៉ា
"បងប្រាប់ឲ្យអ្នកគ្រប់គ្រងរកឲ្យបង... ប្រហែលរបស់ខាងកម្មវិធីទេដឹង, តោះឆាប់ឡើងមកបងឌុបអូនដើរលេង" ណាមជុន
"ខឹក... ខឹក..."
"អូនមានរឿងអីមែនទេ? ហេតុអីអូនក្អកទៀតហើយ???ត្រជាក់មែនទេ??? ឬក៏ស្ងួតបំពង់ក!!!!" ណាមជុន
"អូនមិនអីទេ, មួយរយៈនេះប្រហែលអូនមិនសូវញុាំទឹកទើបធ្វើឲ្យស្ងួតកបែបនេះ" សុីវ៉ា
"មិនស្រួលខ្លួនប្រាប់បងលឺទេ!!!" ណាមជុន
"ហុឹម... អូនសួរបងមួយសំណួរបានទេ??"
"បាន...សួរមក" ណាមជុន
"បងមិនខឹងអូនទេមែនទេដែលអូនទុកបងចោលអស់២ឆ្នាំហើយក៏ត្រលប់មកវិញទាំងមិនបានប្រាប់បែបនេះ?"
"មិនខឹងទេ, អូនប្រហែលជាមានការរវល់ទើបមិនទាក់ទងមកបងបែបនេះ " ណាមជុនក៏ឈប់កង់ហើយងាកមកញញឹមដាក់មនុស្សដែលខ្លួនស្រលាញ់
"ប្រាប់តាមត្រង់មកណាព្រោះអូនមិនជឿថាបងមិនខឹងទេ, អូនដឹងថាបងតាមដាន IG របស់អូនឃើញរូបអស់នោះហើយហេតុអីបងនៅធ្វើចិត្តត្រជាក់ៗបានបែបនេះ"
"បានបើអូនចង់ដឹងបែបនេះហើយបងនឹងនិយាយតាមការពិតចុះ... តាមពិតបងពិតជាខឹងហើយក៏អន់ចិត្តណាស់ដែលអូនស្រាប់តែបាត់ស្រមោលហើយក៏តែងតែផុសរូបជាមួយមនុស្សប្រុសដទៃបន្ទាប់មកក៏លេចមុខមកនៅខាងមុខអាគារបងធ្វើការហើយមិនរងចាំបងតែបែរជារត់គេចទៅទៀត ប៉ុន្តែពេលនេះបងលែងខឹងហើយព្រោះអូនមកវិញហើយ, មកនៅក្បែរបងម្ដងទៀតហើយ..." ណាមជុន
"បងនិយាយពិតមែនហ៎!!! បងពិតជាមនុស្សប្រុសដែលមានហេតុផលម្នាក់មែន" សុីវ៉ានិយាយហើយក៏ចាប់ឱបណាមជុន
~~~~To be continued~~~~
YOU ARE READING
Leader កំពូលរវល់ [_ចប់_]
Romanceស្នេហារវាង Super star កំពូលរវល់ Kim NamJoon ជាមួយកញ្ញាវ័យក្មេងខុសជំនាន់ Min Shi Wa កូនកាត់ជប៉ុន ចាប់ផ្តើមពី Army រហូតក្លាយជាស្នេហា !!!! "Happy Aniversary 2year ago លោកពូ Leader ជាទីស្រលាញ់..." " Shi Wa ថ្ងៃនេះបងរវល់ណាស់បងមិនអាចកំដរអូនឆ្លងវាបាន...