"ពួកយើងមកដល់ហើយ" ជីមីន
"ជុងគុកហាជួយគ្រាហូបប៊ីផងមើលមុខគេស្លេកស្លាំងណាស់" ជីន
"ចាំខ្ញុំនាំអ្នករាល់គ្នាទៅរកកន្លែងសម្រាកទៅចុះ" សុីវ៉ា
"បានៗ...."
--------------
#០៥:៣០ល្ងាច*តុក...តុក... តុក...*
"អ្នកណា??" ណាមជុន
"គឺខ្ញុំសុីវ៉ា"
*ក្រាក...*
"ពួកលោកមិនចេញញុាំអីទេមែនទេ?? នេះល្ងាចហើយណា" សុីវ៉ា
"បងហូបគាត់មិនទាន់ស្រួលទើបមិនទាន់ចង់ចេញទៅក្រៅ" ជុងគុក
"អរចុះពេលនេះគាត់យ៉ាងមិចហើយ? អូខេទេ???" សុីវ៉ា
"ខ្ញុំធូរហើយ... តោះទៅញុាំអីខ្ញុំឃ្លានហើយ" ជេហូប
"បាទបាន"
-----------
"នេះយប់ហើយខ្ញុំចង់ទៅសម្រាកហើយណា" សុីវ៉ា
"បាន... រាត្រីសួស្តីណា" ជីន
បន្ទាប់ពីនាងក្រមុំទៅបាត់អ្នកកម្លោះទាំងប្រាំពីរក៏ដើរសំដៅទៅឆ្នេរសមុទ្រហើយក៏និយាយគ្នា...
"ណាមជុនហាបងមានរឿងចង់សួរឯង" ជីន
"សួរមកចុះ" ណាមជុន
"ឯងពេញចិត្តសុីវ៉ាមែនទេ?" យ៉ុងគី
"យ៉ុងគីហាមិចក៏ឯងដឹងថាយើងនឹងសួរសំណួរនេះ??" ជីន
"ខ្ញុំក៏ដឹងថាបងចង់សួរអីដែរ" ជុងគុក
"ហេតុអីអ្នករាល់គ្នាសួរបែបនេះ???" ណាមជុន
"គឺមកពីបងតែងតែនៅក្បែរនាងហើយបារម្ភពីនាងពិសេសពេលខ្លះអង្គុយសម្លឹងនាងទាំងដែលពីមុនបងមិនដែលធ្វើបែបនេះដាក់ស្រីដទៃទេក្រៅពីសៀវភៅរបស់បង" វី
"ពួកយើងធ្លាប់គិតថាថ្ងៃអនាគតឯងប្រហែលរៀបការនឹងសៀវភៅទៅហើយតែពេលនេះ..." ជេហូប
"ឯងក៏ធ្វើឲ្យពួកយើងនឹកស្មានមិនដល់" យ៉ុងគី
"មែនហើយ, តើឯងស្រលាញ់នាងមែនឬ???" ជីន
"អឹម.... ខ្ញុំមិនប្រាកដទេតែខ្ញុំមានអារម្មណ៍ថាកក់ក្ដៅណាស់ពេលដែលនៅជាមួយនាងហើយនាងប្រៀបដូចជាពន្លឺមួយដែលបំភ្លឺខ្ញុំអញ្ចឹង... តើនេះជាស្នេហាមែនទេ???" ណាមជុន
"បងមានអារម្មណ៍បែបនេះតាំងពីពេលណា??? " ជុងគុក
"មួយរយៈហើយ" ណាមជុន
"នេះបងស្រលាញ់នាងហើយៗថែមទាំងស្រលាញ់ខ្លាំងទៀតផង" ជីមីន
"ណាមជុនហា!!! បើអាចឯង...កុំអីល្អជាង" ជីន
"ខ្ញុំស្រលាញ់នាង???" ណាមជុន
"បើស្រលាញ់នាង, បងគួរតែសារភាពទៅប្រយ័ត្ននាង...." ជុងគុក
"ខ្ញុំគាំទ្រឲ្យបងសារភាព" វី
"ន៎ែអាល្អិតទាំងពីរ, នេះឯងភ្លេចពីច្បាប់ក្រុមហ៊ុនហើយមែនទេ???" ជីន
"បើដឹងដល់ក្រុមហ៊ុនពិបាកមិនខានទេ" យ៉ុងគី
"មែនហើយ, តែបើឯងគិតយ៉ាងមិចពួកយើងនៅតែគាំទ្រឯងរហូត... មែនទេអ្នករាល់គ្នា" ជេហូប
"អរគុណដែលគាំទ្រ, ខ្ញុំនឹងឆាប់សម្រេចចិត្តថាត្រូវធ្វើយ៉ាងណា!!!" ណាមជុន
~~~~To be continued~~~
YOU ARE READING
Leader កំពូលរវល់ [_ចប់_]
Romanceស្នេហារវាង Super star កំពូលរវល់ Kim NamJoon ជាមួយកញ្ញាវ័យក្មេងខុសជំនាន់ Min Shi Wa កូនកាត់ជប៉ុន ចាប់ផ្តើមពី Army រហូតក្លាយជាស្នេហា !!!! "Happy Aniversary 2year ago លោកពូ Leader ជាទីស្រលាញ់..." " Shi Wa ថ្ងៃនេះបងរវល់ណាស់បងមិនអាចកំដរអូនឆ្លងវាបាន...