"អញ្ចឹងខ្ញុំសុំពេលសិន!!!" ណាមជុន
"ពេលដែលបងសុំកុំយូរពេកអី" ជុងគុក
"នាងត្រលប់មកវិញហើយ!!!" ជីមីន
"និយាយពេលនេះក៏ល្អកុំឲ្យស្ដាយក្រោយដូច...." យ៉ុងគីនិយាយចប់ក៏ទះស្មាណាមជុនរួចក៏នាំគ្នាដើរចេញទៅទុកឲ្យអ្នកកម្លោះមេក្រុមនៅឈរម្នាក់ឯង...
"សុីវ៉ា, បងណាមជុនរកអ្នកនាង" វីនិយាយហើយក៏ញញឹមមានស្នេហ៍រួចក៏ដើរទៅបាត់...
"បងមានការអ្វីមែនទេ???" សុីវ៉ា
"គឺ... គឺ....ខ្ញុំ... ខ្ញុំ...." ណាមជុន
"បងមានបញ្ហាអីចង់ឲ្យខ្ញុំជួយមែនទេ???" សុីវ៉ា
"គឺ... ខ្ញុំចង់ប្រាប់សុី...សុីវ៉ាថា... អឺ..." ណាមជុន
"បងឆាប់និយាយមកកុំស្ទាក់ស្ទើអីមានអីខ្ញុំជួយបានខ្ញុំនឹងជួយបងឲ្យអស់ពីសមត្ថភាព"សុីវ៉ា
"គឺ... ខ្ញុំសង្ឃឹមថាខ្ញុំនិយាយរួចសុីវ៉ាកុំប្រកាន់ឬខឹងខ្ញុំអី" ណាមជុន
"បងមានរឿងអីហេតុអីបានជានិយាយបែបនេះ!!! ខ្ញុំនិងមិនខឹងឬប្រកាន់អីទេ" សុីវ៉ា
"គឺខ្ញុំស្រ... ស្រ... ស្រលាញ់នាង!!!!" ណាមជុននិយាយចប់ក៏ក្រឡេកមុខចេញធ្វើជាមិនដឹង... ចំណែកនាងក្រមុំក៏មិននឹកស្មានរួចក៏លួចញញឹម....
"មិនឆ្លើយនឹងចម្លើយរបស់ខ្ញុំទេមែនទេ??? ឬសុីវ៉ាខឹងនឹងសម្ដីរបស់ខ្ញុំ??? ឬអ្នកនាងមានមនុស្សដែលអ្នកនាងស្រលាញ់ហើយ???" ណាមជុនបន្តដោយសារតែគេមិនបានលឺចម្លើយចេញពីមាត់នាងក្រមុំ...
"គឺ... អឺ... គ្មានទេ!! គ្រាន់តែខ្ញុំមិននឹកស្មានថានឹងមានថ្ងៃនេះប៉ុណ្ណោះ" សុីវ៉ា
"មិននឹកស្មានរឿងអី???" ណាមជុន
"ខ្ញុំនិយាយបែបនេះបងមិនយល់ទៀតមែនទេ??? ខ្ញុំដឹងថាបងមាន IQ148 ហេតុអីគ្រាន់តែរឿងប៉ុណ្ណេះក៏បងមិនយល់??? " សុីវ៉ា
"បងមិនយល់មែន" ណាមជុន
"ខ្ញុំមិនស្មានថាខ្ញុំមានថ្ងៃនេះ, ថ្ងៃដែលបងសារភាពប្រាប់ខ្ញុំ, ថ្ងៃដែលតារាដែលខ្ញុំស្រលាញ់សារភាពប្រាប់ខ្ញុំ" សុីវ៉ា
"អញ្ចឹងបានន័យថា.... " ណាមជុននិយាយចប់សុីវ៉ាក៏ងក់ក្បាលជាសញ្ញាប្រាប់ថាយល់ព្រម... ថ្ងៃថ្មីក៏បានមកដល់ហើយក៏ជាថ្ងៃដែលអ្នករាល់គ្នាត្រលប់មកវិញផងដែរ...
"ទៅវិញហើយ!!!!" ជេហូបនិយាយធ្វើឲ្យអ្នករាល់គ្នាសើចម្ដងទៀត
"ឯណាណាមជុននឹងសុីវ៉ា???" យ៉ុងគី
"មកហើយ,មើលទៅត្រូវគ្នាហើយ" ជីនចប់អ្នករាល់គ្នាក៏ក្រលេកទៅមើលគូរស្នេហ៍មួយគូរដែលកំពុងកាន់ដៃគ្នាមក...
"Sweet ពេកហើយ" ជីមីន
"អ្នកមាន IQ, លង់ស្នេហ៍ជាមួយសៀវភៅក៏ចេះញ៉ែមនុស្សស្រីដែរ" ជុងគុក
"គេមិនមែនអានតែសៀវភៅទ្រឹស្តីទេ!!! " ជេហូប
"មែនហើយ!!! សៀវភៅគាត់មានគ្រប់ម៉ូត" វី
"អ្នករាល់គ្នានិយាយអី???" ណាមជុន
"ខ្ញុំកំពុងនិយាយថាទូកជិតចេញហើយ" វី
"មែនហើយទូកជិតចេញហើយ" សុីវ៉ា
"ទូក...ទូកជិត...ជិត..ចេញ...ចេញហើយ" ជេហូបក៏ធ្វើមុខស្មើ, មិនស្មើជាងយ៉ុងគីទៀតហើយក៏ឡើងលើទូកបាត់ទៅ...
-------បីថ្ងៃក្រោយមក------
ណាមជុននឹងសុីវ៉ាក៏ណាត់គ្នាចេញទៅក្រៅដើម្បីនិយាយគ្នារឿងណាមជុនត្រូវត្រលប់ទៅវិញមុនកាលកំណត់....
"មេឃថ្ងៃនេះមិនស្រឡះសោះ" ណាមជុន
"មិនស្រឡះតែក៏ត្រជាក់ស្រួលដែរពិតមែនទេ???" សុីវ៉ា
"មែនហើយ... អូនចង់ញុាំអីបន្តិចទេ???" ណាមជុន
"មួយរយៈនេះ black card បងប្រហែលស្រកសាច់ច្រើនណាស់!!!" សុីវ៉ា
"មិនស្រកទេព្រោះវាចំណាយត្រូវរឿង..." ណាមជុន
"បងមានរឿងអីចង់ប្រាប់អូនមែនទេ???" សុីវ៉ា
"មិចក៏អូនដឹង???" ណាមជុន
"ឲ្យតែបងចង់ប្រាប់អ្វីដល់អូននោះបងតែងតែណាត់អូនចេញក្រៅដើម្បីនិយាយ" សុីវ៉ា
"អូនពិតជាមនុស្សស្រីឆ្លាតម្នាក់មែន!!!" ណាមជុន
~~~~ To be continued~~~~
មាន Army ណាដែលដាច់យប់មើលGr**my ដូច admin ទេ😔 ខកចិត្តណាស់ទើប admin ប្រឹងសរសេរភាគថ្មីឲ្យ😔
YOU ARE READING
Leader កំពូលរវល់ [_ចប់_]
Romanceស្នេហារវាង Super star កំពូលរវល់ Kim NamJoon ជាមួយកញ្ញាវ័យក្មេងខុសជំនាន់ Min Shi Wa កូនកាត់ជប៉ុន ចាប់ផ្តើមពី Army រហូតក្លាយជាស្នេហា !!!! "Happy Aniversary 2year ago លោកពូ Leader ជាទីស្រលាញ់..." " Shi Wa ថ្ងៃនេះបងរវល់ណាស់បងមិនអាចកំដរអូនឆ្លងវាបាន...