ព្រឹកព្រលឹមនៃថ្ងៃថ្មីក៏បានមកដល់ជាមួយសម្លេងរោទ៍របស់ទូរស័ព្ទបន្លឺឡើងមកធ្វើឲ្យនាងក្រមុំភ្ញាក់ផ្អើលនឹងសម្លេងមួយនេះ....
"សួស្ដីអ្នកនាងក្រមុំ" សម្លេងអ្នកកម្លោះគីមកំពុងបន្លឺចេញពីក្នុងទូរស័ព្ទ
"នេះបងទៅដល់ហើយមែនទេ???" សុីវ៉ា
"ពិតមែនហើយ, បងមកដល់Dorm តាំងពីម៉ោងប្រាំមួយហើយពេលនេះអូនមិនទាន់ក្រោកទេមែនទេ???" ណាមជុន
"ម៉ោងទើបតែប្រាំពីរព្រឹកទេ, អូនទើបតែគេងបានពីរម៉ោងប៉ុណ្ណោះ" សុីវ៉ា
"យប់មិញអូនរវល់ធ្វើអីហេតុអីក៏មិនគេង? ឬលួចចេញទៅដើរលេងនៅខាងក្រៅពេលបងមិននៅ???" ណាមជុន
"អត់ទេ, អូនគ្រាន់តែមិនទម្លាប់នៅពេលបាត់អ្នកជិតខាងតែប៉ុណ្ណោះដូច្នេះទើប..." សុីវ៉ា
"នឹកបងមែនទេ??? កុំបារម្ភអីបងក៏នឹកអូនដែរ... នៅលើយន្តហោះបងគេងបានតែមួយម៉ោងទេ, បងមានអារម្មណ៍មិនចង់នៅឆ្ងាយពីអូនសោះ" ណាមជុន
"ប្រុសឆ្លាតវៃបងឯងពូកែសម្ដីណាស់" សុីវ៉ា
"ភ្នែកហើយ??? អូនយំ??? ល្មមក្រោកហើយគេងយូរពេកមិនល្អទេ" ណាមជុន
" អញ្ចឹងអូនក្រោកហើយលោកមេក្រុម, អូនបិទហើយណា... ចាំអូននឹកបងចាំអូន call ទៅល្អទេ???" សុីវ៉ា
"ល្អៗ... លាហើយព្រះនាងរបស់បង" ណាមជុនក៏បិទទូរស័ព្ទ.... អ្នកទាំងពីរធ្វើទាក់ទងគ្នាបែបនេះស្ទើរាល់ថ្ងៃ, មិនយូរប៉ុន្មានមិត្តរបស់សុីវ៉ាក៏ត្រលប់មកវិញដើម្បីរៀនបន្តដោយសារតែបវេសនកាលកាលសាលាក៏ជិតបើកវិញដែរ
*ទីងទឹង... ទីងទឹង...*
*ក្រាក...*
"មិត្តសម្លាញ់គ្នាមកវិញហើយ...នឹកគ្នាទេ???" គ្រាន់តែទ្វាបើកភ្លាមនាងក្រមុំអុីស៊ូក៏ស្ទុះទៅអោបតោងកមិត្តរបស់ខ្លួនភ្លាមធ្វើឲ្យនាងក្រមុំសុីវ៉ាស្ទើតែទប់ជំហរខ្លួនមិនជាប់
"នែអុីស៊ូ... ឯងចង់សម្លាប់យើងមែនទេ???" សុីវ៉ា
"យើងនឹកឯងណាស់" អុីស៊ូ
"បានហើយៗយើងទទួលដឹងលឺហើយ" សុីវ៉ា
"នែឯងគិតថាយើងជាខ្មោចបិសាចមែនទេ" អុីស៊ូ
"និយាយលេងទេសម្លាញ់ចិត្តឆាប់ចូលមក" សុីវ៉ា
~~~~To be continued~~~~

YOU ARE READING
Leader កំពូលរវល់ [_ចប់_]
Romanceស្នេហារវាង Super star កំពូលរវល់ Kim NamJoon ជាមួយកញ្ញាវ័យក្មេងខុសជំនាន់ Min Shi Wa កូនកាត់ជប៉ុន ចាប់ផ្តើមពី Army រហូតក្លាយជាស្នេហា !!!! "Happy Aniversary 2year ago លោកពូ Leader ជាទីស្រលាញ់..." " Shi Wa ថ្ងៃនេះបងរវល់ណាស់បងមិនអាចកំដរអូនឆ្លងវាបាន...