Episode 34

283 10 0
                                    

#Dorm

"ពួកយើងរៀបបន្ទប់រួចរាល់ហើយ" ជុងគុក

"វាតូចបន្តិចតែអ្នកនាងអាចសម្រាកបាន" ជីន

"ចាសអរគុណលោកណាស់... ចុះសមាជិកដទៃទៀត???" មូន

"ពួកគេយ៉ាងមិច???" ជីន

"គាត់យល់ស្របនឹងឲ្យខ្ញុំរស់នៅទីនេះទេ???" មូន

"ពួកគេមិនអីទេ" ជីន

"បងជីនខ្ញុំឃ្លានហើយ" ជុងគុក

"លោកទៅរងចាំទៅខ្ញុំទៅធ្វើម្ហូបជូនលោក" មូន

"អ្នកនាង???" ជុងគុក

"លោកហៅខ្ញុំថាមូនទៅបានហើយកុំហៅខ្ញុំថាអ្នកនាងអីវាមិនពិរោះទេ" មូន

"មូន... អញ្ចឹងហៅខ្ញុំថាបងជីនទៅ"

"មូន... "ជុងគុកក៏ញញឹមហើយនិយាយបន្ត

"មុននឹងមូនមកទីនេះក្នុងផ្ទះនេះគឺខ្ញុំតូចជាងគេប៉ុន្តែពេលនេះគឺនាងតូចជាងគេ" ជុងគុក

"បងប្រុសកំប្លែងណាស់... ចាំបន្តិចខ្ញុំទៅធ្វើម្ហូបជូន" មូន

"ចាំបងជួយ" ជីន

"ខ្ញុំដែរ" ជុងគុកនិយាយហើយអ្នកទាំង៣ក៏ដើរទៅចង្ក្រានបាយដើម្បីចំអិនអាហារ... ចំណែកឯអ្នកកម្លោះទាំង៥, អុីស៊ូ, ម៉ាក់របស់នាង និងសុីរា៉បាមកដល់ប្រលានយន្តហោះមុនពេលអ្នកទាំង៣ចុះពីលើឡានអ្នកកម្លោះទាំង៥ក៏បាននិយាយជូនពរជាច្រើនបន្ទាប់មកអ្នកទាំង៣ក៏បានចុះពីលើឡានហើយឡានក៏បើកត្រលប់មក dorm របស់ពួកគេវិញ... ណាមជុនក៏បានបើកទ្វាចូលមកជាមួយទឹកមុខស្រងូតស្រងាត់ហើយក៏ក្រលេកឃើញមូនកំពុងបូមធូលីនៅកន្លែងទទួលភ្ញៀវស្រាប់តែភ្លាមៗនោះអ្នកកម្លោះណាមជុនក៏បានស្ទុះទៅបំរុងនឹងអោបនាងពីក្រោយតែក៏ត្រូវអាកខានដោយសារជុងគុកទៅរារាំងធ្វើឲ្យអ្នកដែលអ្នកកម្លោះណាមជុនឱបទៅជាជុងគុកទៅវិញ... បន្តិចក្រោយមកមូនក៏បែរមកវិញហើយឃើញបែបនេះនាងក៏និយាយជាភាសាជប៉ុនទៅអ្នកទាំងពីថា

"បងប្រុសទាំងពីរពិតជាស្រលាញ់គ្នាណាស់" នាងក្រមុំនិយាយចប់អ្នកកម្លោះណាមជុនស្រាប់តែស្រក់ទឹកភ្នែកម្ដងទៀតដោយសារការស្មានរបស់ខ្លួនពិតប្រាកដ... តែយ៉ុងគីដែលនៅពីក្រោយក៏និយាយឡើងមកជាមួយទឹកមុខដែលគ្មានរស់ជាតិរបស់គាត់

Leader កំពូលរវល់ [_ចប់_]Where stories live. Discover now