Episode 29

293 14 0
                                    

តាមពិតទៅអ្នកដែលណាមជុនបានឃើញគឺសុីរ៉ាមិនមែនសុីវ៉ានោះទេ... បន្ទាប់ពីណាមជុនត្រលប់មកដល់ Dorm វិញក៏បានឃើញជីមីនកំពុងអង្គុយបែរមុខទៅមើលព្រិលជាមួយថេយ៉ុងនឹងជេហូប...

"ញុាំអីហើយនៅ???" ជីនក៏សួរទៅអ្នកទាំង៣ដែលកំពុងតែអង្គុយស្រាប់តែជុងគុកក្រោកពីសាឡុងមកហើយក៏ធ្វើជាវាមករកបងប្រុសរបស់ខ្លួនហើយក៏និយាយ

"បងជីន... ជុងគុកឃ្លានរហូតជិតសន្លប់ហើយ"

"ឯងកមសំដែងដល់ថ្នាក់នេះពេកអីបងទទួលយកមិនបានទេ" ជីន

"ក្រោកឡលងមកជុងគុកហា, ឯងបងផ្លូវបងហើយបងចង់ទៅបន្ទប់" ណាមជុននិយាយហើយក៏ដើរទៅបាត់ចំណែកអ្នកនៅសល់ក៏ឆ្ងល់ហើយជីនក៏បកស្រាយ....

"យល់ហើយមែនទេ???" ជីន

"នាងនៅរស់ទេដឹង!!!!" ជេហូប

"ចុះក្រែងនាងបាត់ខ្លួននៅជប៉ុនត្រូវទេ? ហេតុអីក៏អាចមកដល់កូរ៉េបាន" ថេយ៉ុង

"ឬប៉ាម៉ាក់នាងរកនាងឃើញហើយ!!!!" ជុងគុក

"តែណាមជុនឃើញនាងរត់កាត់ឡានរបស់បងហើយក៏បាត់ខ្លួន" ជីន

"ឬនាងមិនទាន់អស់អាល័យនឹងណាមជុន" យ៉ុងគីមកតាំងពីស្មាណាក៏មិនដឹងរួចក៏បន្លឺឡើងធ្វើឲ្យអ្នកកម្លោះទាំង៥ភ័យស្ទើរត់ចេញពីគ្នាព្រោះយ៉ុងគីកំពុងស្លៀកពាក់ឈុតខ្មៅចំណែកឯសក់ក៏សំពីងសំពោង....

"ឯងមកឲ្យមានសម្លេងបន្តិចបានទេ???" ជីន

"ខ្ញុំដើរមកធម្មតាតែបងទេដែរមិនចាប់អារម្មណ៍នឹងខ្ញុំ" យ៉ុងគី

"បងយ៉ុងគីនិយាយត្រូវម្យ៉ាងដែរ" ថេយ៉ុងនិយាយចប់ណាមជុនក៏បលកទ្វាចេញមក

"បងចង់ទៅណាបានជាពាក់អាវក្រាស់ៗម៉េស???" ជុងគុក

"ចេញទៅក្រៅ" ណាមជុន

"ពួកយើងដឹងហើយតែថាបងចង់ទៅកន្លែងណា" ជីមីន

"ទន្លេនឹងហើយសួរធ្វើអី???" យ៉ុងគី

"ខ្ញុំទៅបន្តិចទេខ្ញុំនឹងឆាប់មកវិញ" ណាមជុន

" មិនឲ្យទៅទេ" ជីន

"ហេតុអីមិនឲ្យខ្ញុំទៅ!!!!" ណាមជុន

"ឯងចង់ស្លាប់មែនទេ??? អ្នករាល់គ្នាមិនចង់ចេញក្រៅទេដោយសារព្រិលធ្លាក់ខ្លាំងតែឯងបែរជាចង់ទៅៗវិញឬក៏ឯងចង់ស្លាប់ដោយសាររងារ???" ជីន

Leader កំពូលរវល់ [_ចប់_]Where stories live. Discover now