Episode 15

365 17 1
                                    

"ចុះពេលនេះនាងនៅឯណា??? នាងមានរឿងអីមែនទេ" វីក៏បន្ទរពីក្រោយជុងគុកធ្វើឲ្យនាងតូចយំកាន់តែខ្លាំង...

"នាងតូច, និយាយប្រាប់យើងសិនមកចាំយំបន្តព្រោះពួកយើងចង់ដឹងពីស៊ីវ៉ា" ជីននិយាយបន្ត

"សុីវ៉ានាង... នាង... នាង... " អុីស៊ូ

"និយាយមកកុំរដាក់រដុបអី" ជេហូប

"កាលពីកន្លះខែមុន, ក្រោយពេលនិយាយទូរស័ព្ទជាមួយម៉ាក់នាងរួចខ្ញុំនឹងនាងក៏ចេញទៅក្រៅតែជាអកុសលមានឡានមួយគ្រឿងបើកមិនគោរពភ្លើងសញ្ញាក៏ជ្រុលមកបុកខ្ញុំប៉ុន្តែសុីវ៉ាក៏រត់មករុញខ្ញុំចេញហើយនាងក៏ត្រូវឡានមួយនោះបុកបណ្ដាលឲ្យសន្លប់មិនដឹងខ្លួនរហូតមកដល់ពេលនេះ" អុីស៊ូ

"ហាស៎!!!!! ថាមិច?? មិនអាចទេ....  នាងតូចកុហកពួកខ្ញុំទេដឹង!!!!" អ្នកកម្លោះទាំងប្រាំមួយស្ទើតែមិនជឿការពិត...

"ពួកបងមិនជឿមែនទេ??? នេះហើយគឺនាងពេលនេះ... បងមើលទៅ ហឹក... ហឹក..." អុីស៊ូនិយាយហើយក៏បែរកាមេរ៉ាទៅខាងក្រោយដើម្បីឲ្យអ្នករាល់មើលពីអាការៈរបស់នាងក្រមុំ....

"នេះជាការពិតមែនឬ!!! ខ្ញុំស្ទើរតែមិនជឿនិងភ្នែកខ្លួនឯង" ជេហូប

"តើបងណាមជុនមានដឹងទេ???" ជីមីន

"ខ្ញុំទើបតែបើកទូរស័ព្ទនាងថ្ងៃនេះទេ... ប្រហែលជាមិនដឹងនោះទេ" អុីស៊ូ

"កុំប្រាប់គេអីបើសិនជាគេទាក់ទងទៅ" បងប្រុសធំទាំងពីរក៏បន្លឺសម្លេងឡើងមកព្រមគ្នា...

"ហេតុអីទៅ???" ជេហូប

"បើគេដឹងនឹងមានបញ្ហាធំមិនខាន" ជីន

"គេអាចទុកការងារនៅពេលនេះចោលទាំងស្រុងហើយហោះទៅរកនាងភ្លាម" យ៉ុងគី

"មែនហើយ... ពួកយើងកំពុងរវល់ធ្វើការងារផង" ជីន

"បានខ្ញុំនឹងលាក់បាំងទៅចុះ... ប្រហែលខ្ញុំនឹងបិទទូរស័ព្ទរបស់នាងហើយៗថ្ងៃដែលនាងដឹងខ្លួនវិញខ្ញុំនិងបើកវា..." អុីស៊ូ

"បាន, បានអរគុណ"

"អញ្ចឹងខ្ញុំបិទហើយ" អុីស៊ូ

"លាហើយ"

*ទឺត... ទឺត...*
#១ឆ្នាំកន្លងផុតទៅ

" អុីស៊ូ, ទៅដើរលេងទេ? " សម្លេងនាងក្រមុំសុីវ៉ាក៏បន្លឺចេញពីក្នុងបន្ទប់

"ឯងជាមិនទាន់ស្រួលបួលផងចង់ទៅណា??? ហើយហេតុអីក៏ចូលចិត្តផុសរូបជាមួយមនុស្សប្រុសម៉េស???" អុីស៊ូក៏ដើរមកខាងក្នុងបន្ទប់ហើយក៏បន្ត

"អរមែនហើយសុីវ៉ា, ហេតុអីមិនឲ្យខ្ញុំប្រាប់ពួកគាត់ថាឯងដឹងខ្លួន??? ខ្ញុំបានសន្យានឹងពួកគាត់ថាពេលឯងដឹងខ្លួនខ្ញុំនិងប្រាប់ពួកគាត់ណា"

"ខ្ញុំមិនចង់ឲ្យពួកគាត់ដឹង, ខ្ញុំចង់ surprise ពួកគាត់" សុីវ៉ានិយាយចប់ក៏ទាញសំបុត្រ concert របស់ BTS ចេញមក ហើយវាជាសំបុត្រ VIP ទៀតផង

"ឯងចង់ទៅមើល concert របស់ពួកគាត់? ឬឯងចង់ទៅជប៉ុនវិញមែនទេ" អុីស៊ូ

"ត្រូវហើយ, ចង់ទៅ surprise ពួកគាត់ហើយក៏ទៅលេងផ្ទះផងដែរព្រោះគ្នាខានទៅយូរហើយ... ម្យ៉ាងយើងក៏រៀនចប់ហើយដែរមែនទេ? ទៅម្ដងទៅក៏វាមិនទាស់ខុសអីដែរកុំឲ្យបងស្រីខ្ញុំគិតថាគាត់ជាកូនទោលក្នុងគ្រួសារ" សុីវ៉ា

"ឯងចង់ទៅចោលខ្ញុំមែនទេ?" អុីស៊ូ

"អ្នកណាថា?? ខ្ញុំកំពុងបបួលឯងហើយ" សុីវ៉ា

"ខ្ញុំគ្មានលទ្ធភាពទិញសំបុត្រយន្តហោះទេ, វាថ្លៃណាស់" អុីស៊ូ កំពុងនិយាយទាំងទឹកមុខពិបាកចិត្តហើយរៀបនឹងដើរចេញតែក៏ត្រូវឈប់ដោយសារសុីវ៉ាទៅវិញ

"ន៎ែ!!!! យើងបបួលឯង, យើងមិនបានថាឲ្យឯងជាអ្នកចេញថ្លៃធ្វើដំណើរទេ..  ពេលទៅលេងផ្ទះឯងម្ដងៗឯងចំណាយលើយើងទាំងអស់, តាំងពីថ្លៃធ្វើដំណើរ, ហូបចុកឥឡូវយើងបបួលឯងទៅផ្ទះយើងម្ដងហេតុអីត្រូវឲ្យឯងចេញ???"

"មួយសំបុត្រឡាននឹងមួយទៀតសំបុត្រយន្តហោះណា... ឯងគិតថាដូចគ្នា???" អុីស៊ូ

"ដូចតែគ្នាហ្នឹង" សុីវ៉ាក៏ទាញយកសំបុត្រយន្តហោះនឹងសំបុត្រ concert ដែលនាងបានទិញជាស្រេចសម្រាប់មិត្តរបស់នាងចេញមកធ្វើឲ្យនាងក្រមុំអុីស៊ូស្រក់ទឹកភ្នែកចុះមក

"ឯង..  ឯងទិញវាតាំងពីពេលណា??? ហេតុអីក៏មិនប្រាប់យើងជាមុន???"

"ម៉ាក់, ប៉ានឹងបងស្រីយើងចង់ជួបឯងណាស់ គាត់ប្រាប់ថាឯងគួរឲ្យស្រលាញ់ហើយគាត់ទុកឯងដូចជាកូនម្នាក់អញ្ចឹងៗដូច្នេះហើយពួកគាត់ថាគួរតែនាំឯងទៅលេងគាត់ម្ដងហើយៗទៅលើកនេះប្រហែលជាលើកចុងក្រោយដែលខ្ញុំទៅលេងផ្ទះហើយមើលទៅ" ស៊ីវ៉ាក៏ចាប់ផ្តើមធ្វើមុខស្ងួត....

~~~~ To be continued~~~~

Leader កំពូលរវល់ [_ចប់_]Where stories live. Discover now