"មែនហើយជារឿងអភូតហេតុណាស់" ជេហូប
"តែខ្ញុំក៏មិនសោកស្ដាយអីខ្លាំងពេកដែរព្រោះពេលនេះនាងបានមកនៅក្បែរខ្ញុំវិញហើយ, ទោះបីជានាងមិនចាំខ្ញុំប៉ុន្តែពេលនេះនាងបាននៅជិតខ្ញុំហើយ..." ណាមជុន
"ពួកយើងត្រូវថតយូរប៉ុណ្ណាទៀត???" ជីន
"ប្រហែលយប់ជ្រៅបន្តិចហើយព្រោះពេលយប់អ្នករាល់គ្នាត្រូវទៅថតនៅរាជវាំង" អ្នកគ្រប់គ្រង
"ចុះពេលនេះម៉ោងប៉ុន្មានហើយ" ជីន
"ម៉ោងជិត៥ហើយ... អ្នករាល់គ្នាត្រូវថតឲ្យចប់មុនម៉ោង៧យប់នេះទើបយើងអាចទៅថតមួយកន្លែងទៀត" អ្នកគ្រប់គ្រង
"បាទ"
---------------------
-- ០៦:១៥នាទី --
"ពួកបងថតចប់ហើយមែនទេ??? នេះខ្ញុំគេងយូរហើយមែនទេ???" មូន
"គេងឡើងហួសម៉ោងញុំាថ្នាំហើយ..." ជីមីន
"អរ!!! ពិតមែន??? ហេតុអីក៏ពួកបងមិនដាស់ខ្ញុំ??? អា!!!! ដៃរបស់ខ្ញុំឈឺណាស់" មូន
"ហាស់... មិនអីទេមែនទេ!?!? ឈឺខ្លាំងទេ??? បើខ្លាំងបងនាំទៅពេទ្យ" ណាមជុន
"ខ្ញុំមិនអីទេ... ហេតុអីក៏បារម្ភខ្លាំងបែបនេះ... យ៉ាប់ណាស់ប្រុសចាស់ម្នាក់នេះ..." មូន
"បើមិនអីទេល្អហើយ..." ណាមជុនក៏មិនបានចាប់អារម្មណ៍និងពាក្យសម្ដីចុងក្រោយរបស់នាងក្រមុំនោះទេបន្ទាប់មកអ្នកកម្លោះទាំង៧ក៏នាំគ្នាជួយប្រមូលរបស់របររបស់មូន
--០៧:១០នាទី--
"ចង់ទៅផ្ទះទេ??? បើចង់បងឲ្យគេជូនទៅ" ណាមជុន
"មិនអីទេ... ខ្ញុំចង់នៅជិតបងជាងណា" មូន
"បើឈឺត្រលប់ទៅផ្ទះទៅណា..." ជីន
"អត់អីទេពួកបងកុំបារម្ភមើល" មូន
"បាន... ចុះមកអញ្ចឹង" ណាមជុន
បន្ទាប់ពីសមាជិកផ្សេងៗរវល់រៀបចំខ្លួនអស់អ្នកកម្លោះដែលមិនសូវចង់ចេះដឹងរឿងគេយ៉ុងគីក៏បានដើរមកជិតមូនហើយក៏និយាយឡើងមក
"សុីវ៉ា..." យ៉ុងគី
"ចាស..." មូនឆ្លើយទាំងមិនដឹងខ្លួនរួចក៏ក្រលេកទៅអ្នកកម្លោះយ៉ុងគី
YOU ARE READING
Leader កំពូលរវល់ [_ចប់_]
Romansស្នេហារវាង Super star កំពូលរវល់ Kim NamJoon ជាមួយកញ្ញាវ័យក្មេងខុសជំនាន់ Min Shi Wa កូនកាត់ជប៉ុន ចាប់ផ្តើមពី Army រហូតក្លាយជាស្នេហា !!!! "Happy Aniversary 2year ago លោកពូ Leader ជាទីស្រលាញ់..." " Shi Wa ថ្ងៃនេះបងរវល់ណាស់បងមិនអាចកំដរអូនឆ្លងវាបាន...