Episode 19

350 16 0
                                    

បន្ទាប់ពីបានដឹងលឺរឿងហើយអុីស៊ូស្ទើរតែស្រក់ទឹកភ្នែកនឹកអាណិតមិត្តរបស់ខ្លួនហើយនាងក៏ចាប់ផ្ដើមនិយាយបន្លប់បរិយាកាសដែលអួរអាប់នៅក្នុងឡាននេះ.... ត្រលប់ទៅរកសុីវ៉ានឹងម៉ាក់របស់នាងដែលកំពុងធ្វើដំណើរទៅមន្ទីរពេទ្យដ៏ធំមួយកន្លែងដែលនៅចំកណ្ដាលទីក្រុង... នាងក្រមុំនឹងម៉ាក់របស់នាងក៏បានចុះពីលើរថយន្តសេរីទំនើបនឹងម៉ូឌែលចុងក្រោយបង្អស់សម្រាប់រដូវកាលនេះចូលទៅខាងក្នុង...

"ឆាប់ចូលទៅកូន, ម៉ាក់បានណាត់គ្រូពេទ្យរួចហើយ..."

"ចាស..." សុីវ៉ាដើរចូលទៅខាងក្នុងទាំងទឹកមុខស្រពាប់ស្រពោន... ក្រោយពីពិនិត្យរួចរាល់លោកគ្រូពេទ្យក៏បានហៅម៉ាក់របស់នាងនឹងនាងមកពិភាក្សាគ្នាពីអាការៈដែលកំពុងមានលើនាង

"អ្នកស្រីមីន ពេលនេះខ្ញុំនឹងនិយាយបកស្រាយពីអាការៈជម្ងឺរបស់អ្នកនាងឲ្យអ្នកស្រីបានដឹងថាវាវិវត្តន៍ដល់កម្រិតណាហើយព្រោះតាមសម្តីរបស់អ្នកនាងនឹងការពិនិត្យគឺថ្នាំនោះអ្នកនាងប្រើប្រាស់លែងត្រូវហើយៗប្រហែលមិនមែនមកពីថ្នាំហួសសុពលភាពនោះទេតែសូមអ្នកស្រីនឹងអ្នកនាងចាំស្ដាប់ខ្ញុំបកស្រាយ..." គ្រូពេទ្យ

"ចាសសូមលោកគ្រូពេទ្យនិយាយមកខ្ញុំនឹងចាំស្ដាប់" ម៉ាក់សុីវ៉ានិយាយហើយក៏ទាញដៃកូនស្រីបណ្ដូលចិត្តរបស់ខ្លួនមកក្ដោបជាប់មិនលែង...

"សូមអ្នកស្រីនឹងអ្នកនាងចាំស្ដាប់ខ្ញុំនឹងបកស្រាយពីអាការៈរបស់អ្នកនាងក្រោយពីថតកាំរស្មីមុននេះគឺថា... អាការៈជម្ងឺរបស់អ្នកនាងកំពុងតែអន់ថយហើយៗក៏មានផ្នែកខ្លះនៃដុំសាច់បានបាត់ព្រោះបើប្រៀបធៀបជាមួយនឹងការពិនិត្យដែលអ្នកនាងបានធ្វើនៅក្រៅប្រទេសនោះ, ការពិនិត្យនេះគឺទើបតែថ្មីៗនេះប៉ុណ្ណោះដូច្នេះដុំសាច់របស់អ្នកនាងកំពុងតែបាត់បង់ដោយខ្លួនឯងក្រោយពេលអ្នកនាងជួបឧបទ្ទវហេតុប្រហែលជាងមួយឆ្នាំមុននោះដូច្នេះទើបធ្វើឲ្យអាការៈរបស់អ្នកនាងពេលខ្លះក៏ប្រែប្រួលហើយពេលដែលអ្នកនាងប្រលប្រាស់ថ្នាំនោះក៏មិនសូវមានប្រសិទ្ធភាពដែរ..." គ្រូពេទ្យ

"លោកគ្រូពេទ្យនិយាយអីមុននេះ??? ខ្ញុំស្ដាប់ច្រឡំមែនទេ????" ម៉ាក់របស់សុីវ៉ាចាប់ផ្ដើមរំជួលអារម្មណ៍ក្រោយពេលដឹងថាការវិវត្តន៏ជម្ងឺរបស់កូនស្រីគាត់កំពុងថមថយដោយខ្លួនឯង, បន្ទាប់ពីឃើញបែបនេះសុីវ៉ាក៏ចាប់ដៃម៉ាក់នាងហើយក៏និយាយ...

"ម៉ាក់, ឃើញទេកូនអស់អីហើយ..." បន្ទាប់ពីលឺកូនស្រីនិយាយបែបនេះរួចអ្នកស្រីមីនក៏បន្តនិយាយជាមួយគ្រូពេទ្យ

"លោកគ្រូពេទ្យ, ប្រាប់បានទេថាកូនខ្ញុំនៅសល់ពេលប៉ុន្មានទៀតទើបអាចជាវាបានទៅ??"

"គឺ...គឺ... អឺ...រឿងនេះខ្ញុំក៏មិនហ៊ានស្មានដែរព្រោះជម្ងឺរបស់អ្នកនាងជាអភូហេតុមួយដែលមិនមាននោះទេដូច្នេះហើយខ្ញុំក៏មិនហ៊ាននិយាយទុកមុនដែរតែបើវាអន់ថយជាងនេះពួកយើងនឹងរៀបចំវះកាត់, កាត់សាច់មួយនេះចោល" គ្រូពេទ្យ

"ចុះបើសិនជាវះកាត់តើអត្រាជាសះស្បើយប៉ុន្មានភាគរយៈដែរលោកគ្រូពេទ្យ" សុីវ៉ា

"គឺប្រហែល៥០/៥០ ប៉ុន្តែទាល់តែយើងប្រាកដថាវាមិនអាចរីកដុះដាលម្ដងទៀត" គ្រូពេទ្យ

------------------

"បងណាមជុន" វី

"មានការអី, វី?" ណាមជុន

"បងមិនទាក់ទងទៅនាងទេ???" វី

"ពួកយើងរវល់ណាស់ដូច្នេះចាំទំនេរទៅ" ណាមជុននិយាយទាំងមិនមើលមុខរបស់ម្ចាស់សំណួរផងហើយភ្នែកទាំងគូររបស់អ្នកកម្លោះប្រធានក្រុមកំពុងផ្ដោតទៅលើសៀវភៅដែលនៅក្នុងដៃរបស់គាត់ទៅវិញប៉ុន្តែមិនយូរប៉ុន្មានសម្លេងទូរស័ព្ទរបស់អ្នកកម្លោះប្រធានក្រុមក៏ចាប់ផ្ដើមរោទ៍ឡើង, ក្រោយពេលដែលឃើញអ្នកទាក់ទងមកធ្វើឲ្យអ្នកកម្លោះប្ដូរទឹកមុខទៅវិញ

"អ្នកណា call មកបង? ហេតុអីក៏បងធ្វើមុខបែបនេះ???" វី, នៅតែជជីកសួរតែណាមជុននៅតែមិនខ្វល់ហើយវីទ្រាំមិនបានក៏ចាប់ទាញទូរស័ព្ទពីអ្នកកម្លោះប្រធានក្រុមដើម្បីមើលថាជាអ្នកណាដែលកំពុងទាក់ទងមកហើយធ្វើឲ្យណាមជុនផ្លាស់ប្ដូរទឹកមុខបាន...

~~~~To be continued~~~~

Leader កំពូលរវល់ [_ចប់_]Where stories live. Discover now