ត្រលប់មករកខាងអ្នកកម្លោះទាំងប្រាំពីរដែលកំពុងហាត់សមលើកចុងក្រោយសម្រាប់ត្រៀមសំដែងឯណេះវិញ, ជីមីន, ជីន, ជុងគុក, វី កំពុងអង្គុយខាងក្រោយឆាកដើម្បីមើលសមាជិករបស់ខ្លួនសម្ដែង
"យើងលឺថាថ្ងៃមុនសុីវ៉ាផ្ញើសារមកណាមជុនមែនទេ" ជីន
"មែនហើយតែមិនមែនថ្ងៃមុនទេគឺម្សិលមិញនេះឯង, ខ្ញុំខឹងនឹងគាត់ណាស់រឿងនេះ..." វី
"ហេតុអី???" ជីមីន
"សុីវ៉ាកំពុងនៅជប៉ុន, ហើយថ្ងៃនោះនាងណាត់គាត់ទៅខាងក្រៅតែចម្លើយរបស់គាត់គឺរវល់!!! " វី
"គាត់ប្រហែលមិនចង់ជួបនាងទេ... ហើយក៏ប្រហែលគិតថានាងក្បត់គាត់ទេដឹងន៎ " ជុងគុក
"ចុះរឿងកាលពីមួយឆ្នាំមុនយើងគួរតែប្រាប់គេឲ្យបានដឹងទេ????" យ៉ុងគី
"ប្រាប់រឿងអី???" ណាមជុន
------------
#មន្ទីរពេទ្យ
"លទ្ធផលយ៉ាងមិចដែរលោកគ្រូពេទ្យ" ប៉ាសុីវ៉ា
"លទ្ធផលនោះគឺ... អឺ.. វាមិនមានប៉ះពាល់អ្វីទេហើយក៏ដូចខ្ញុំធ្លាប់បានប្រាប់លោកប្រុសនឹងអ្នកស្រីម្សិលមិញអញ្ចឹងគឺប្រហែលមកពីអាកាសធាតុត្រជាងជាមុនហើយអ្នកនាងមិនទាន់ទម្លាប់ទើបក្លាយជាបែបនេះ" គ្រូពេទ្យបកស្រាយរួចរាល់ក៏ហុយហ្វីលដែលថតមុននេះទៅឲ្យគ្រួសាររបស់សុីវ៉ា
"លោកគ្រូពេទ្យចង់បានន័យថាជម្ងឺរបស់កូនស្រីខ្ញុំនៅដដែលហើយមិនបានធ្ងន់ធ្ងរទេមែបទេ???" ម៉ាក់ស៊ីវ៉ា
"បាទមែនហើយ" គ្រូពេទ្យ
"អាការៈរបស់ឯងធូរស្រាលវិញហើយមែនទេបកអូនស្រី??? យេ... " ស៊ីរ៉ាក៏ចាប់ផ្តើមត្រេកអរនឹងដំណឹងមួយនេះណាស់ដែរ.... ក្រឡេកទៅមើលនាងក្រមុំទាំងពីរនាក់មិត្តសម្លាញ់នោះវិញកំពិងតែរីករាយណាស់ដែរ, បន្តិចក្រោយមកសុីវ៉ាក៏បន្លឺឡើងមក..
"លោកគ្រូពេទ្យអញ្ចឹងបានន័យថាខ្ញុំអស់អីហើយមែនទេ??? ខ្ញុំអាចចេញពីមន្ទីរពេទ្យថ្ងៃនេះបានទេ???"
"សុីវ៉ាហា!!! នៅសម្រាកបន្តិចទៅចាំស្អែកចាំទៅល្អទេ???" អុីស៊ូ
"អុីស៊ូហា.. យើងប្រាប់គាត់ហើយថាយើងនឹងទៅមើលការសម្ដែងរបស់គាត់... ហើយថ្ងៃនេះជាថ្ងៃដែល concert ចាប់ផ្តើមហើយណា... យើងត្រូវទៅមើលឲ្យបាន" សុីវ៉ាប្រាប់មិត្តរបស់ខ្លួនរួចគ្រូពេទ្យក៏និយាយឡើងមកថា....
"មិនអីទេ, លោកស្រីអញ្ចើញទៅបើកថ្នាំចុះហើយអ្នកនាងអាចចេញបានហើយបន្តិចទៀតខ្ញុំនឹងឲ្យគិលានុបដ្ឋាយិកាមកដោះឧបករណ៍ចេញ" គ្រូពេទ្យនិយាយហើយក៏លាដើរចេញទៅ
"យេហេ.. ខ្ញុំអាចទៅមើល concert បានហើយ" សុីវ៉ា
"កុំរំភើបពេកប្រយ័ត្នប៉ះពាល់ដល់ជម្ងឺ" អ្នកស្រីមីន
"ម៉ាក់កូនមកវិញហើយ.. កូនជាអ្នកតូចត្រកូលសេដ្ឋីណា... កូនគឺ..."
"ឯងគឺមីនសុីវ៉ា, មិនមែនមីនសុីរ៉ាទេត្រូវទេ??? ចង់និយាយបែបនេះមែនទេ???" ស៊ីរ៉ា
"មែនហើយ" ស៊ីវ៉ានឹងអ្នករាល់គ្នាក៏ចាប់ផ្ដើមសើចឡើងពាសពេញបន្ទប់អ្នកជម្ងឺ....
--------
"អុីសូហា... ឆាប់ស្លៀកពាក់ទៅប្រយ័ត្នហួសពេលណា... " សុីវ៉ា
"មែនហើយសុីវ៉ាឯងក៏អញ្ចឹងដែរ" សុីរ៉ា
"ពួកកូនប្រញាប់ប្រញាល់ម៉េស!!! នៅញុាំអាហារថ្ងៃត្រង់សិនទៅ" អ្នកស្រីមីន
"មិនបានទេម៉ាក់... មនុស្សច្រើនណាស់កូនខ្លាចទៅមិនទាន់" សុីវ៉ា
"កូនឯងនេះ... ទៅត្រូវតែថែរក្សាសុខភាពផងកុំអាងខ្លួនឯងជិតជាសះស្បើយហើយចេះតែរត់នោះ" អ្នកស្រីមីន
"ចាសម៉ាក់... ប៉ាៗកុំបារម្ភកូននឹងមើលថែសុខភាពខ្លួនឯងឲ្យល្អកុំមើលមុខកូនបែបនេះអី" សុីវ៉ា
"ព្រះនាងរបស់ប៉ា... "
~~~~To be continued~~~~
YOU ARE READING
Leader កំពូលរវល់ [_ចប់_]
Romanceស្នេហារវាង Super star កំពូលរវល់ Kim NamJoon ជាមួយកញ្ញាវ័យក្មេងខុសជំនាន់ Min Shi Wa កូនកាត់ជប៉ុន ចាប់ផ្តើមពី Army រហូតក្លាយជាស្នេហា !!!! "Happy Aniversary 2year ago លោកពូ Leader ជាទីស្រលាញ់..." " Shi Wa ថ្ងៃនេះបងរវល់ណាស់បងមិនអាចកំដរអូនឆ្លងវាបាន...