" ហឹម! បងហ្គុក " នាងតូចភ្ញាក់ឡើងញីភ្នែកឲ្យរៀងស្វាងបន្ដិច នាងឧទរហៅឈ្មោះបងប្រុសពេលឃើញនាយអង្គុយសម្លឹងមើលនាង
" ភ្ញាក់ហើយឬ យ៉ាងមិចហើយមានអារម្មណ៍មិនស្រួលត្រង់ណាខ្លះទេ "
" ឈី កើតអីឬបងហ្គុក " ឃ្យូឈីសួរឡើងដោយអារម្មណ៍វិលវល់
" មានដឹងឬអត់ថាខ្លួនឯងប្រតិកម្មជាមួយស្រាក្រហម "
" អូនអត់ដឹងទេ "" ឈី! " សំលេងទ្វារបើកមកបង្ហាញឲ្យឃើញបងប្រុសទាំងអស់ចូលមកបន្ទប់របស់នាង
" បង ... "
" នេះយ៉ាងមិចហាស មិចក៏ផឹកស្រាបងហាមហើយមែនទេ " ជីនស្រែកខ្លាំងៗដាក់ប្អូនវាជាលើកទីមួយហើយ" បងជីន អូនសុំទោសអូនគ្រាន់តែ.... ហុឹក .... ហុឹក.... "
" បានហើយបងជីនវាជាកំហុសរបស់ខ្ញុំ ប្អូនមិនដឹងអីទេ " ជុងហ្គុក ទាញឃ្យូឈីមកឱបមើលទៅបែបភ័យនឹងសំលេងស្រែកកំហករបស់ជីនហើយ" ឯងក៏ម្នាក់ដែរហ្គុក ជាបងគេមិនដែលដឹងពីប្អូនយ៉ាងមិចទេ សំណាងហើយដែរមិនធ្ងន់ធ្ងរមិនចឹងបកស្រាយប្រាប់ប៉ានិងម៉ាក់យ៉ាងមិច "
" បានហើយបងជីន កុំខឹងអី " ថេយ៉ុងដើរមកចាប់ដៃបងកុំឲ្យខឹង
" មែនហើយយ៉ាងណាពេលនេះលេងអីហើយឈប់បន្ទោសពួកប្អូនទៅ " ហូស៊ុក
" នេះថ្ងៃណាស់ហើយពួកយើងទៅរៀបចំត្រលប់ទៅវិញល្អទេ " ណាមជុន
" នាំគ្នាទៅរៀបចំទៅ ជុងហ្គុក មើលប្អូនផង " យ៉ូនហ្គី រុញបងនិងប្អូនឲ្យចេញទៅវិញអស់" បងហ្គុក សុំទោស "
" មិនអីទេ បងទៅវិញហើយរៀបចំទៅតិចទៀតចាំមកហៅ " មិនចាំឲ្យឃ្យូឈីតបវិញនាយក៏ដើរចេញទៅបាត់ នាងតូចមិននិយាយអីតែក៏ញញឹមស្រស់សម្លឹងមើលទៅផ្លូវដែលជុងហ្គុកដើរចេញទៅបន្ទាប់ពីត្រលប់មកពីដើរលេងវិញឃ្យូឈីនាងក៏ត្រលប់ទៅរៀនធម្មតាវិញ ចំណែកថេយ៉ុង លោកនិងលោកស្រីគីមក៏ត្រលប់ទៅប្រទេស ខ្យូអ៊ូយ៉ុងហ្គុត វិញដែរ ជុងហ្គុកចាប់តាំងពីត្រលប់មកពីដើរលេងវិញគេក៏មិនដែលរករឿងប្អូនទៀតដែរ
" ឈី! ត្រលប់មករៀនវិញហើយឬ? ដឹងទេខ្ញុំនឹកឈីខ្លាំងណាស់ " សូប៊ីនរត់មកចាប់ដៃរបស់នាងសួរនាំដោយយកចិត្តទុកដាក់
" ចាសក៏ដូចដែលឃើញ " នាងតូចដកដៃចេញពីសូប៊ីនហើយងាកមកយកសៀវភៅបើកមើលវិញ បន្តិចក្រោយមកយ៉ុនជុនក៏មកដល់ ឃ្យូឈី លើកដៃញញឹមដាក់នាយតែគេមិនបានមកខ្វល់នឹងនាងទេ
YOU ARE READING
វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️
Fanfictionបងប្រុសដែលនាងគោរពស្រលាញ់តែបែរជាធ្វើបាបនាង ពេលដឹងថានាងនិងគេមិនបានជាប់សាច់ឈាមគ្នាគេក៏ចាប់ផ្ដើមប្រើអំពើថោកទាបមកលើនាង តើនាងធ្វើអីខុស? ហេតុអីគេធ្វើបាបនាងម្ល៉េះ?