ភាគទី ៥៣

1.5K 80 13
                                    

" បងជីន! "
" ស្ទេ! អូនបាត់ទៅណា បងរកឯងមិនឃើញទេ " ជីន ចូលមកដល់ក៏ស្ទុះមកឱបស្ទេឡាភ្លាម
" សុំទោសធ្វើឲ្យបងបារម្ភហើយថ្ងៃនោះគិតថាចេញពីពេទ្យទៅផ្ទះរកបងតែក៏ជួបជាមួយថេយ៉ុងព្រោះខ្លាចគេនាំខ្ញុំទៅវិញក៏រត់គេចសំណាងមិនល្អក៏ត្រូវឡានបុកតែសំណាងមានអ្នកមីងជួយទាន់ " ស្ទេឡាងាកទៅមើលអ្នកម្នាងសូហ្វៀ
" អរគុណអ្នកមីង " ជីនឱនគំនាបដោយការដឹងគុណ
" មិនអីទេ អស់អីហើយខ្ញុំលាសិនហើយ ស្ទេឡាមើលថែរខ្លួនផង "
" ចាស " អ្នកម្នាងសូហ្វៀចេញទៅបាត់ជីននិងស្ទេឡាក៏ចេញពីមន្ទីពេទ្យជាមួយគ្នា

" បងជុន យ៉ាងមិចដែរ " ជូឌីក្នុងឈុតកូនក្រមុំនាងបង្វិលខ្លួនឲ្យយ៉ុនជុនមើល តែនាយមើលជូឌីបែរជាចេញឃ្យូឈីទៅវិញ
" អូនស្អាតខ្លាំងណាស់ ឃ្យូ.... " យ៉ុនជុនប្រុងរត់ទៅឱបតែក៏ឈប់វិញពេលឃើញថាជាជូឌី
" មើលទៅព្រះបុត្រាកំពុងតែវង្វេងនឹងសម្រស់របស់អ្នកនាង
ហើយ " យូរ៉ាដើរចូលមកជាមួយថេយ៉ុង
" បងប្រុស " ជូឌី ខំញញឹមដាក់ថេយ៉ុងតែសមីខ្លួនមិនខ្វល់អីបន្ដិច
" បងស្រាប់តែមានការរវល់មិនបានកំដរពួកអូនទេ "
" តែថេ! " យូរ៉ានិយាយឃាត់មិនទាន់ព្រោះថេយ៉ុងចេញទៅផុតបាត់ហើយ
" សូមអញ្ជើញពួកទ្រង់ទៅថតរូបមង្គលការ " បុគ្គលិកម្នាក់ដើរមកហៅជូឌីនិងយ៉ុនជុនទៅកន្លែងថត
" ស្ងប់អារម្មណ៍សិនទៅរឿងបងថេយ៍ចាំខ្ញុំរកវិធី "
" ល្អ! " យូរ៉ាដើរទៅកន្លែងថតជាមួយជូឌី ដោយទឹកមុខស្រពោន

ថេយ៉ុងនៅមិនស្ងប់គេចង់ដឹងណាស់ថា ស្ទេឡា និង ជីនមានទំនាក់ទំនងអ្វីនឹងគ្នាព្រោះមើលទៅដូចជាសិ្នតស្នាលគ្នាណាស់

" ស្ទេ! ដល់ម៉ោងញាំបាយហើយ " ជីនស្រែកហៅនាងតូចមកញាំបាយ
" បងជីន រំខានបងពេកហើយឲ្យបងនាំខ្ញុំចេញពីពេទ្យហើយនៅឲ្យបងធ្វើម្ហូបឲ្យញាំទៀត " នាងតូចនិយាយដោយរអៀសចិត្ត
" អ្នកណាឲ្យឯងជាមិត្តរបស់ឃ្យូឈី ពេលនេះមិនដឹងគេនៅឯណាទេសុខទុកយ៉ាងណាគ្មានអ្នកណាដឹង "
" បងកុំពិបាកចិត្តជឿថានាងនឹងមិនអីទេ ពួកយើងនឹងរកឃើញគេឆាប់ៗ "
" អរគុណឯងហើយ ឆាប់ញាំទៅ " ជីនចាប់ម្ហូបឲ្យស្ទេឡាញាំ កំពុងតែញាំសំលេងកណ្ដឹងផ្ទះក៏រោទ៍ឡើង
" អ្នកណាមករកអីពេលនេះ "
" ចាំបងទៅមើលឯងញាំបន្ដទៅ "
" ចាស.... " ជីនដើរទៅបើកទ្វារកែវភ្នែកបើកធំៗពេលដឹងថាជាអ្នកណា
" ថេយ៉ុង! "
" ធ្វើមុខបែបនេះយ៉ាងមិចខ្ញុំរំខានបងមែនទេ " ថេយ៉ុងដើរចូលក្នុងទាំងម្ចាស់គេមិនទាន់ហាមាត់អនុញ្ញាត
" បងជីនអ្នកណានឹង... លោក " ស្ទេឡាងើបចេញពីតុបាយដើរមកបន្ទប់ទទួលភ្ញៀវក៏ឃើញថាជាថេយ៉ុងនាងគាំងឈប់នឹងមួយកន្លែង
" ព្រះនាង.... "
" ពេលនេះខ្ញុំមិនមែនព្រះនាងទេលោកឈប់ហៅខ្ញុំបែបនេះទៀតទៅ នៅមានទៀតខ្ញុំមិនទៅជាមួយលោកទេ ទោះស្លាប់ក៏មិនព្រម " នាងតូចនិយាយដាច់ខាត់ទាំងអារម្មណ៍ភ័យខ្លាចលើកមុនថេយ៉ុងផ្ដល់ដណឹងឲ្យមាតាខ្លួនមកចាប់លើកនេះគេរត់មកដល់កូរ៉េហើយប្រុងមកចាប់គេទៅវិញទៀតឬ
" ទ្រង់រៀបអភិសេដមានស្វាមីហើយមិចក៏មកទាក់ទងនឹងគ្រួសាររបស់ទូលបង្គំទៀត "
" ទេយើងមិនបានរៀបអភិសេដជាមួយអ្នកណាទេ "
" ចុះកូនក្រមុំដែលរៀបការជាមួយរាជបុត្រយ៉ុនជុននោះ "
" នោះជាជូឌីបន្លំធ្វើជាយើងទេ បងជីនខ្ញុំមិនទាន់រៀបការទេ " ស្ទេឡារត់មកឱបដៃជីនជាប់
" តែនាងក៏មិនអាចមកទាក់ទាញបងប្រុសខ្ញុំដែល បងជីនមិចបងអាចស្រលាញ់មនុស្សស្រីបែបនេះ "
" ហាស! ថេយ៍យើងថាឯងយល់ច្រលំហើយយើងនឹងស្ទេឡាមិនដូចដែរឯងគិតទេ " ជីន គាំងមិនស្ទើរនេះប្អូនគេបែរជាមកចោទគេស្រស់ៗចឹងទៅវិញ
" មិនទាក់ទងនឹងលោកទេ "
" បិទមាត់នាងទៅ ថ្ងៃនេះខ្ញុំត្រូវនាំនាងទៅវិញ " ថេយ៉ុងដើរមកចាប់ទាញស្ទេឡាចេញពីជីន ទាំងពីរនាក់ប្រទាញប្រទង់គ្នាជីននៅចាំកណ្ដាលត្រូវគេទាញទៅទាញមកដូចរបស់លេងចឹង
" លែងបងជីនទៅ "
" ទេមិនលែងលោកចេញទៅ "
" នែ! ៗ លែងយើងទៅវើយ! អូយ! ជួយផងព្រះអើយ " ជីន ព្យាយាមរំដោះខ្លួនចេញពីពីរនាក់នេះពេលបានសម្រេចគេក៏រត់យករួចខ្លួនបាត់ថេយ៉ុងនិងស្ទេឡាទាញគ្នាចុះឡើងៗរហូតដួលទៅលើសាឡុងទាំងពីរនាក់ កែវភ្នែកច្រមុះទល់គ្នា បបូរមាត់សឹងតែប៉ះគ្នាទៅហើយ
" ចប់ហើយហ៎! " ជីនដែលឈរមើលយ៉ាងយូរដោយដូចជាទើសភ្នែកពេកក៏និយាយឡើងធ្វើឲ្យពួកគេបែកអារម្មណ៍
" ហ្អាយ! លោកធ្វើអី? " ថេយ៉ុងចាប់បីស្ទេឡា
" នាំនាងទៅវិញ "
" អត់ទេណាខ្ញុំមិនទៅវិញទេ បងជីន "
" បងកុំមករវល់ " ជីនងាកទៅម្ខាងបើកផ្លូវឲ្យថេយ៉ុងនាំនាងទៅ
" លោកធ្វើចឹងធ្វើអី "
" នៅឲ្យស្ងៀមទៅមិនចឹងខ្ញុំទំលាក់នាងឲ្យស្លាប់តែម្ដង "
" ហួសហេតុ ហុឹស! " ស្ទេឡាឱបកងាកទៅម្ខាងធ្វើមុខក្រង៉ូវ

វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️ Donde viven las historias. Descúbrelo ahora