ភាគទី ៧៩

1.2K 57 2
                                    

ម៉ោង 12 យប់ ទៅហើយតែព្រលានយន្ដហោះ អុីនឆុន នៅតែបើកដំណើរការដដែលទាស់ត្រង់ថាមិនសូវមានមនុស្សច្រើនទេ ផ្លររ៉ាធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូងបានសម្រេច តាមជើងហោះហើរបែបឯកជន

" មានអារម្មណ៍ថាមកធូរស្បើយមិនតឹងតែងដូចលើកមុនទេ " ម៉ារីន ញញឹមសប្បាយចិត្តធ្វើដូចទើបតែមកលើកទីមួយចឹង
" ធម្មតានឹង... " ម៉ារីនិយាយឡើងហាក់មិនខ្វល់អីបន្ដិច
" ជឿបងខ្ញុំប្រហែរចារថាយកប្ដីមិនបានហើយ មិនដឹងជាអ្នកណាទេលើយន្ដហោះមិញចុតទូរស័ព្ទញញឹមៗ " ម៉ារីន និយាយឡើងធ្វើឲ្យផ្លររ៉ាងាកទៅមើលភ្លាម
" ព្រះនាងកុំយល់ច្រលំគឺខ្ញុំមើលរឿងភាគតើ ម៉ារីននាងប្អូនកំហូចឯងនេះ .... " ម៉ារី ដេញវាយប្អូនក្នុងព្រលានយន្ដហោះហាក់មិនខ្មាស់អ្នកណាសោះដូចកូនក្មេងចឹង ផ្លររ៉ាឃើញហើយក្រវីក្បាលហួចចិត្តពេលធម្មតាចំពោះមុខអ្នកដទៃមុខងាប់អត់ជាតិទេតែពេលនៅតែបីនាក់គឺចេញចារឹកពិតមកតែម្ដង

ក្រសែរភ្នែកមុចស្រួចមួយគូរបានសម្លឹងមកពីជ្រុងម្ខាងនៃទីឆ្ងាយ បបូរមាត់ញញឹមល្បិច

" ចៅហ្វាយជើងយន្ដហោះរៀបរួចហើយ "
" លុបចោលទៅ ហើយរៀបចំឡាននឹងកូនចៅមួយក្រុមមក " លឺដំបូងដេវីត រៀងឆ្ងល់ដែរតែពេលក៏ឡេកឃើញផ្លររ៉ានិងគ្នារបស់គេនាយក៏ឱនគំនាបទៅធ្វើកិច្ចការខ្លួនភ្លាម

ផ្លររ៉ា និងជំនិតផ្ទាល់ខ្លួនពីរនាក់ទៀតដើរចេញពីក្នុងយន្ដហោះមកឡានដែលសណ្ឋាគារបញ្ជូនមកទទួលពួកនាង

" សូមអញ្ជើញអ្នកនាងទាំងបី " អ្នកបើកបរចេញមកយកឥវ៉ាន់ដាក់ឡាននាងតូចទាំងបីក៏ចូលក្នុងឡានអង្គុយជាមួយគ្នា ឡានសណ្ឋាគារបានបើកចេញពីព្រលានយន្ដហោះមកដល់ពាក់កណ្ដាលផ្លូវស្រាប់តែឈប់ង៉ក់

" មានរឿងអីនឹង? " ផ្លររ៉ា សួរឡើងចំណែកម៉ារីនិងម៉ារីន ងាកសម្លឹងមើលទៅខាងក្រៅឃើញឡានជាពីរគ្រឿងមកស្ទាក់ឡានរបស់នាងមុខក្រោយ
" ចុះភ្លាមមក " មនុស្សឈុតខ្មៅមួយក្រុមកាន់កាំភ្លើងមកគំរាមពួកនាងឲ្យចុះពីឡាន ដំបូងឡើងម៉ារីនិងម៉ារីនគិតថានឹងតដៃតែត្រូវពួកនោះដឹងមុខវាយឲ្យសន្លប់បាត់
" ម៉ារី ម៉ារីន.... ពួកលោក... " មិនទាន់បាននិយាយចប់ផងនាងតូចក៏ត្រូវគេវាយឲ្យសន្លប់ដែលហើយអ្នកដែលវាយគេពីក្រោយជាជុងហ្គុកនេះឯង កាយតូចដួលទៅក្នុងរង្វង់ដៃរបស់ជុងហ្គុក
" ចៅហ្វាយចុះពួកនាងពីរនាក់នេះ " ដេវីត
" យកពួកគេទៅឃុំសិនទៅហាមធ្វើអីផ្ដេសផ្ដាស់ នៅមានទៀតមើលពួកគេឲ្យល្អ "
" បាទចៅហ្វាយ " ដេវីត បញ្ជារកូនចៅផ្សេងទៀតតាមបញ្ជារររាងក្រាស់ ពេលចាត់ចែងហើយជុងហ្គុកក៏ចាប់បីផ្លររ៉ាចូលទៅអេលេកូខ្នាតធំមួយហោះចាកចេញពីបាត់ទៅ

វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️ Tempat cerita menjadi hidup. Temukan sekarang