ក្រុមហ៊ុន Kim. J Group
" យ៉ាងមិចដែលមកធ្វើការថ្ងៃទីមួយ " ជីនដើរចូលមកបន្ទប់ការិយាល័យរបស់ស្ទេឡា
" មិនអន់ទេ សប្បាយចិត្តណាស់មិនដែលធ្វើរឿងមានសេរីភាពបែបនេះពីមុនមកទេ " ស្ទេឡាហាមាត់និយាយរៀបរាប់ចេញពីក្នុងចិត្ត
" អារម្មណ៍ល្អបែបនេះកំដរបងទៅញាំបាយថ្ងៃត្រង់ទៅល្អទេ "
" មានតែបងទេដឹងចិត្តខ្ញុំជាងគេតោះទៅ " នាងតូចកៀកដៃរបស់ជីនដើរចេញទៅដោយសារនេះជាពេលអាហារថ្ងៃត្រង់ចឹងហើយមិនសូវជាមានមនុស្សច្រើនទេ មកដល់ជន្ដើរយន្ដស្ទេឡាក៏ប្រលែងដៃចេញពីជីនចៀសវាងមានមនុស្សយល់ច្រលំ" សួស្ដីអ្នកទាំងពីរត្រូវការអ្វីដែរ " អ្នករត់តុនៅភោជនីយដ្ឋានប្រណិតមួយដើរចូលមករកជីននិងស្ទេឡាដើម្បីសួរនាំ
" ឯងញាំអី "
" អ្វីក៏បានបងញាំអីខ្ញុំញាំនឹង តែសុំតែមិនមែនជាត្រីទៅបានហើយ "
" ល្អយកអាមួយនេះចុះ សុំ 2 ឈុតណា "
" ចាសលោកសូមចាំបន្ដិច " អ្នករត់តុចាកចេញទៅពួកគេក៏និយាយពីនេះពីនោះ
" មែនហើយបងជីន លឺថាបងតាំងពីតូចដល់ធំមិនដែលទាក់ទងស្រីមានសង្សាទេ "
" ហើយលឺមកពីណា? អ៎! ប្រហែលពួកបុគ្គលិកមាត់ច្រើននោះទៀតហើយ គួរតែដេញពួកគេចោលឬក៏កាត់ប្រាក់ខែទៅន៎ "
" បងកុំចឹងអីតែនិយាយតាមត្រង់ខ្ញុំក៏ឆ្ងល់ដែរបងស្អប់មនុស្សស្រីឬក៏ធ្លាប់មានស្នេហារហូតមិនចង់ចូលជិតមនុស្សស្រី "
" មិនមែទាំងអស់ " ជីននិយាយទាំងបង្ខំចិត្ត
" ចឹងមានន័យថាបងស្រលាញ់មនុស្សប្រុស.... អូ! ព្រះអើយ " ស្ទេឡានិយាយហើយយកដៃផ្ទប់មាត់ធ្វើដូចភ្ញាក់ផ្អើលណាស់ចឹង
" នាងចង្គួតយើងមិនស្រលាញ់មនុស្សប្រុសកុំស្មានផ្ដេសផ្ដាស់ "
" បើចឹងមិចក៏មកទល់ពេលនេះហើយបងនៅមិនទាន់មានអ្នកណាចឹង "
" បើនិយាយទៅគួរឲ្យអស់សំណើចណាស់ ពីតូចដល់ធំបងមិនដែលយកចិត្តទុកដាក់រឿងរបស់មនុស្សស្រីទេ ឃើញម៉ាក់ចង់បានកូនស្រីណាស់បងជាកូនច្បងមិនអាចធ្វើអ្វីបានប៉ានិយាយថាគាត់ចង់មានកូនស្រីម្នាក់ចំណែកបងក៏ចង់ដែលបងចង់មានប្អូនស្រីម្នាក់ លោកប៉ាពូកែណាស់តាមរហូតដល់ផ្ទះទាំងមូលក្លាយទៅជានគរប្រុសល្វរទៅហើយ ប៉ានឹងម៉ាក់គិតថានិងបោះបង់ចោលទៅហើយតែអ្នកណាទៅដឹងពេលមិនចង់បានបែរជាមកដោយខ្លួនឯងទៅវិញ "
" នោះគួរតែជាកូនភ្លោះទាំងពីរជុងហ្គុកនិងឃ្យូឈី "
" ត្រូវហើយ តែពេលនេះឃ្យូឈីលេងជាប្អូនស្រីបងទៀតហើយតែសំរាប់បងប្អូនស្រីម្នាក់នេះជាអំណោយយ៉ាងពិសេស "
" បងស្រលាញ់នាងណាស់ហើយ "
" ត្រូវហើយ គេគួរឲ្យស្រលាញ់ណាស់ ប្រាប់ឯងពីអាថ៌កំបាំងធំមួយចុះការពិតណាបងធ្លាប់មានជម្ងឺខ្លាចមនុស្សស្រី " ជីនឱនទៅនិយាយខ្សឹបដាក់ស្ទេឡា
" ថាមិច? មានចឹងទៀត.... " ស្ទេឡាស្ដាប់លឺហើយចង់តែសើចឲ្យផ្អើលនោះទេ
" ហាមសើចមិនចឹង... បងឈប់រវល់នឹងឯងហើយ "
" បងជីនឃ្យូឈីក៏ជាស្រីដែលបងមិនខ្លាចទេ... "
" នេះហើយដែលបងចង់ប្រាប់ឯងថាឃ្យូឈីពិសេស ចាប់តាំងពីពេលដែលគេបង្ហាញខ្លួនគ្រប់យ៉ាងបានប្រែប្រួលបងលេងខ្លាចពួកគេទៀតហើយ "
" បងនិយាយចុះនិយាយឡើងនៅតែមិនទាន់ចូលសាច់រឿងដែលបងមិនទាក់ទងមនុស្សស្រីទេ "
" រឿងនេះព្រោះតែមិនទាន់ជួបមនុស្សត្រូវចិត្ត "
" ចាំដល់ខ្ញុំរៀបការឬប្អូនៗរៀបការចោលបងអស់មែនទេនឹង " ស្ទេឡាធ្វើមុខជូរដាក់ជីន
" ប្រហែលទេដឹងស្ទេឡា ឆាប់ការទៅឯងមាននិស្ស័យនឹងបងយ៉ាងនេះថាមិនបានកូនឯងអាចជាគូព្រេងរបស់បងក៏ថាបានណា "
" ចង់ធ្វើកូនប្រសារខ្ញុំឬ " នាងតូចសម្លក់មុខជីន
" បែបចឹងទេដឹងអ្នកម៉ាក់ក្មេក " ជីនធ្វើកាយវិការញិកញក់ដាក់ស្ទេឡានិយាយឌឺទៅកាន់នាងវិញ
" ខ្ញុំមិនទទួលកូនប្រសារចាស់ដូចបងចឹងទេ "
" ចាស់អត់បេះដូងមែន បានហើយឈប់លេងសើចជាមួយឯងហើយ ទំរាំឯងរៀបការបង្កើតកូនដល់ពេលនោះបងចាកចេញទៅបាត់ហើយ "
" បងទៅណា " ទឹកមុខព្រួយបារម្ភធ្វើឲ្យជីនអត់សើចមិនបាន
" ឆ្គួតមែនគិតថាបងស្លាប់ឬ គឺបែបនេះទេបងមានគម្រងទៅបើកសាខាធំនៅស្វីស "
" បងទៅពេលណា "
" ពេលនេះកំពុងស្ថិតក្នុងគម្រងនៅពិចារណានៅឡើយ "
" ចឹងជូនពរបងឆាប់សំរេចកិច្ចការ "
" ល្អ " អ្នកទាំងពីរជុលកែវគ្នា ហើយញញឹមដាក់គ្នាទៅវិញទៅមក
YOU ARE READING
វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️
Fanfictionបងប្រុសដែលនាងគោរពស្រលាញ់តែបែរជាធ្វើបាបនាង ពេលដឹងថានាងនិងគេមិនបានជាប់សាច់ឈាមគ្នាគេក៏ចាប់ផ្ដើមប្រើអំពើថោកទាបមកលើនាង តើនាងធ្វើអីខុស? ហេតុអីគេធ្វើបាបនាងម្ល៉េះ?