" មិចក៏ចឹង? " ឃ្យូឈីស្លុតអារម្មណ៍យ៉ាងខ្លាំងនេះមិនមែនជាអ្វីដែលនាងរំពឹងទុកទេ
" ដឹងស្រាប់ហើយពួកយើងមានដេកជាមួយគ្នាមិនដែលប្រើរបស់ការពាទេ "
" អា៎.... មិនពិតទេ.... អា៎... " នាងតូចច្រលោតស្រែកមួយរំពេចនាងពិតជាពិបាកទទួលយកណាស់
" ឈី! ឃ្យូឈី ស្ងប់អារម្មណ៍សិនទៅ " ជីមីនចាប់ដៃរបស់នាងខំនិយាយលួងលោមតែជុងហ្គុកបែរជាឈរលួចសើចទៅវិញចំណែកអ៊ុនវ៉ូរត់ទៅហៅគ្រូពេទ្យផ្សេងទៀតឲ្យមកជួយ
" ថយចេញ! " ជុងហ្គុកឃើញហើយក៏ចាប់ជីមីនចេញរួចកីមកអង្គុយក្បែរនាងទាញនាងមកឱប
" ឯង... "
" ទីនេះអស់កិច្ចការរបស់បងហើយឆាប់ចេញទៅកុំមករំខាន " ជីមីនមិនសុខចិត្តគិតថានឹងចូលទៅក្បែរនាងបន្ដទៀតតែក្រុមគ្រូពេទ្យមកដល់គេក៏ដកខ្លួនទៅ
" អ៊ុនវ៉ូ មើលគេផង " មិនចាំឲ្យមិត្តនិយាយតបជុងហ្គុកក៏ចេញទៅក្រៅតាមមើលជីមីន
" ចៅហ្វាយគិតធ្វើយ៉ាងមិចបន្ដ "
" មិនបាច់ធ្វើអ្វីទាំងអស់តិចទៀតរៀបចំប្ដូរនាងទៅព្យាបាលនៅខុនដូររបស់យើងវិញទីនេះមិនសុវត្ថិភាពទេជីមីនដឹងថានាងនៅទីនេះគេមិនព្រមបោះបង់ចោលឡើយ "
" បាទចៅហ្វាយខ្ញុំនឹងទៅរៀបចំភ្លាម " ជុងហ្គុកងក់ក្បាលយល់ព្រមរួចដេវីតក៏ចេញទៅរៀបចំកិច្ចករារបស់ខ្លួន រាងក្រាស់ដើរចូលទៅក្នុងវិញឃើញនាងតូចគេងលក់បាត់ទៅហើយគ្រូពេទ្យផ្សេងទៀតក៏ចេញទៅវិញនៅតែអ៊ុនវ៉ូ
" នាងយ៉ាងមិចទៅហើយ "
" ឯងនេះលេងរហូតដល់គេមានកូន មុននេះយើងចាក់ថ្នាំរំងាប់អារម្មណ៍ឲ្យនាងហើយ តែបើចេះតែបែបនេះអាចប៉ះពាល់ដល់កូនបានណា " អ៊ុនវ៉ូនិយាយតាមមើលឃើញហើយពន្យល់មិត្តកុំឲ្យធ្វើបាបរាងតូច
" រភងយើងមិនទាន់ដល់វេនឯងមកប្រដៅយើងទេ "
" អឺ! ក៏បានកុំតែពេលមានរឿងមករកយើងទៅបានហើយ " មិនចាំការឆ្លើយតបអ៊ុនវ៉ូក៏ចាកចេញទៅជឿថាបើនៅតទៀតធនាថាគេនឹងដាល់ជុងហ្គុុកថែមមិនខាន=======
" អ្នកម្នាង ព្រះនាងស្ទេឡាត្រលប់ចូលប្រទេសវិញហើយ "
" មានរឿងបែបនេះ.... " អ្នកម្នាងងាកមកមើលមុខជំនិតរបស់ខ្លួន
" ក្រាបទូល... ត្រូវការឲ្យ.... "
" មិនបាច់ទេ ពេលនេះអ្វីដែលសំខាន់រកបុត្រយើងឲ្យឃើញសិន "
" ទូលបង្គំទទួលដំណឹងថាព្រះនាងត្រូវបានគេបញ្ជូនមកមន្ទីពេទ្យរដ្ឋមួយកន្លែង នៅក្នុងទីក្រុង "
" ពិតឬ ប្រសើសណាស់នាំយើងទៅ " អ្នកម្នាងសប្បាយចិត្តយ៉ាងខ្លាំងតែមិនយូរប៉ុន្មានក៏ប្រែជាស្ងួតស្រពោនវិញពលមើលឃើញមុខរបស់ខាយ៍
" ព្រះនាងមានព្រះកាយសុខភាពមិនសូវល្អទេ ម្យ៉ាងទៀតនៅក្បែរខ្លួនទ្រង់មានមនុស្សការពារយាមកាមយ៉ាងច្រើន "
" មានដឹងថាអ្នកណាទេ... "
" គឺជាកូនប្រុសពៅត្រកូលគីមឈ្មោះថាជុងហ្គុក "
" ម្នាក់នេះគុំគួននឹងផ្លររ៉ាខ្លាំងណាស់ បុត្ររបស់យើងនៅក្បែរគេដូចជាយកសាច់ទៅឲ្យខ្លាចឹង "
" ចាំទូលបង្គំចាត់មនុស្សទៅយកព្រះនាងភ្លាម "
" ល្អ "
YOU ARE READING
វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️
Fanfictionបងប្រុសដែលនាងគោរពស្រលាញ់តែបែរជាធ្វើបាបនាង ពេលដឹងថានាងនិងគេមិនបានជាប់សាច់ឈាមគ្នាគេក៏ចាប់ផ្ដើមប្រើអំពើថោកទាបមកលើនាង តើនាងធ្វើអីខុស? ហេតុអីគេធ្វើបាបនាងម្ល៉េះ?