ភាគទី ៧៤

1.3K 63 1
                                    

ម៉ារីបានទាក់ទងទៅម៉ារីឲ្យប្រាប់មីនវ៉ុនរឿងដែលផ្លររ៉ាបាត់ខ្លួន អ្នកខាងនោះគ្រាន់តែទទួលបានដំណឹងភ្លាមក៏ប្រញាប់ចេញមកតាមរកភ្លាម

" គេយ៉ាងមិចហើយ " ជុងហ្គុក សួរនាំអ៊ុនវ៉ូ
" នាងមិនអីទេ គ្រាន់តែហត់នឿយបន្ដិចមិនបាច់បារម្ភទេ "
" បើចឹងល្អហើយ "
" ទៅនិយាយគ្នាខាងក្រៅបានទេ "
" បាន " ជុងហ្គុក និង អ៊ុនវ៉ូដើរចេញទៅជាមួយគ្នា លូអុីសតាមលួចមើលឃើញលោកប៉ានិងលោកពូចេញទៅបាត់គេក៏ដើរលបដាក់កៅអីឡើងជាន់ឲ្យរាងខ្ពស់បន្ដិចដើម្បីមូលសោរទ្វារពេលបានសម្រេចគេក៏ចូលទៅមើលអ្នកដែលគេងនៅលើគ្រែ
" ម៉ាក់ៗ " ក្មេងតូចសប្បាយចិត្តណាស់គេក៏ឡើងទៅគេងឱបផ្លររ៉ាដែលមិនទាន់ដឹងខ្លួន

" រឿងវាយ៉ាងមិចវិញក្រែងឃ្យូឈីស្លាប់ហើយ ម្នាក់ដែលនៅក្នុងបន្ទប់របស់ឯងជាអ្នកណា " អ៊ុនវ៉ូ សួរនាំនូវអ្វីដែលគេឆ្ងល់មកជាយូរ
" នាងឈ្មោះ ផ្លររ៉ា ជារាជទាយាទរបស់ប្រទេស ខ្យូអ៊ូលយ៉ុងហ្គុត "
" ថាមិចឯងចាប់ទ្រង់មក ... ទោសស្លាប់ណា "
" ឯងស្មានថាយើងចង់ នាងសន្លប់តាមផ្លូវគ្រប់ពេលយើងឃើញទ្រង់យើងយល់ថាចម្លែកណាស់តើនេះកើតឡើងដោយរបៀបណានៅលើលោកនេះពិតជាមានមនុស្សដែលមានមុខមាត់ដូចគ្នាមែនឬ "
" តែក៏គួរនាំទៅមន្ទីពេទ្យដែល បើរឿងនេះលេចលឺទៅខាងក្រៅឯងអាចស្លាប់ណា "
" យើងមិចខ្លាចទេ "
" ឯងមិនខ្លាចចុះកូនឯងនោះ គេនៅតូចណាស់យល់ល្អផ្ដល់ដំណឹងទៅអ្នកការពារទ្រង់ទៅមុនពេលរឿងរ៉ាវប្រែជាអាក្រក់ជាងនេះ "
" យើងដឹងហើយ ស្អែកយើងនឹងនាំគេទៅវិញ "
" ឆ្គួតទេឬយ៉ាងមិច "
" ពេលនេះយប់ហើយ ឯងទៅវិញសិនទៅយើងចេះដោះស្រាយហើយ "
" ចឹងប្រយ័ត្នខ្លួនផងទៅ " អ៊ុនវ៉ូងក់ក្បាលរួចក៏ចាកចេញទៅបាត់ គេដើរចូលមកមើលរាងតូចតែក៏ឃើញកូនប្រុសរបស់ខ្លួនគេឱបរាងតូចទៅវិញ
" កូននេះ " ជុងហ្គុក អង្អែលក្បាលកូនប្រុសហើយក៏លើកបីគេថ្នមៗទៅបន្ទប់គេងរបស់គេវិញ

ពន្លឺព្រះអាទិត្យចាំងចូលមកតាមបង្អួចប៉ះផ្ទៃមុខរបស់ផ្លររ៉ាធ្វើឲ្យគេភ្ញាក់ដឹងខ្លួន ត្របកភ្នែកបើកឡើងសម្លឹងមើលពិដានមុននឹងងាករេមើលជុំវិញបន្ទប់

វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️ Tahanan ng mga kuwento. Tumuklas ngayon