" ព្រះនាងទីបំផុតទ្រង់យាងត្រលប់មកវិញហើយ " ហានណារត់មកគោរពស្ទេឡា
" ហានណាយើងនឹកឯងណាស់ " ស្ទេឡា ស្ទុះឱបជំនិតផ្ទាល់ខ្លួន
" បានហើយហានណានាំព្រះនាងទៅដំណាក់ស្រង់ទឹកតុបតែងខ្លួនឲ្យសមជាឋានៈរាជនីនាពេលអនាគត "
" ក្រាបទូលទទួលបញ្ជារ ព្រះនាងយាង " ហានណានិងស្ទេឡាក៏ចាកចេញទៅដំណាក់
" វុីស! កោះហៅខណៈរដ្ឋមន្រ្ដីទាំងអស់ប្រជុំ នៅថ្ងៃស្អែកអំពីការតែងតាំងរាជនី "
" ព្រះពរ "
" មិនយូរទេអំណាចទាំងអស់នឹងស្ថិតនៅក្នុងដៃរបស់យើង " អ្នកម្នាងលីនដាញញឹមចុងមាត់សម្លឹងមើលជុំវិញសាលធំ=====
" ហ្អាយ! "
" យ៉ាងមិចគិតថាមានកូនហើយយើងធ្វើអីឯងមិនបានឬ " ជុងហ្គុក យកឃ្យូឈីមកដាក់ក្នុងអាងទឹកបន្ទប់ទឹកតាំងពីពេលណាទេ គេថែមទាំងបាញ់ទឹកដាក់មុខនាងឲ្យដឹងខ្លួនទៀតផង
" បងចង់យ៉ាងមិចនេះនៅមិនទាន់ធ្វើបាបខ្ញុំអស់ចិត្តទេឬ ខិ...ខិក! " នាងតូចក្អកខូសៗដោយសារតែឈ្លុកទឹក
" មុជទឹកប្ដូរសំលៀកបំពាក់ទៅខោអាវយើងទុកៅលើគ្រែរៀបចំខ្លួនហើយចេញទៅក្រៅជាមួយយើង "
" ហេតុអី? "
" ប្រាប់ហើយក៏ធ្វើតាមទៅចង់ត្រូវឬយ៉ាងមិច "
" ក៏បាន " ឃ្យូឈីងក់ក្បាលជាសញ្ញាឯជុងហ្គុកក៏ចាកចេញទៅបាត់តែក៏មិនភ្លេចសម្លក់មុខរបស់នាងតូចឡើយដំណាក់ទឹកបានធ្លាក់បាចសាចមកលើរាងកាយតូចស្រឡូនសាច់សរខ្ចីរបស់ឃ្យូឈី រយៈពេល 15 នាទីកន្លងផុតទៅនាងមុជទឹករួចរាល់ហើយចេញទៅយកខោអាវនៅលើគ្រែមកពាក់ នោះជារ៉ូបសាច់សារូពណ៌សរសេរស្ដើងត្រឹមជង្គង់ សក់ទន់រលាស់លើកចងពាក់កណ្ដាលបង្ហាញនូវទម្រង់មុខពងក្រពើគួរឲ្យស្រលាញ់ ជុងហ្គុកតាមសម្លឹងមើលដំណើររបស់ស្រីតូចតាំងពីចុះជណ្ដើរមកដល់ក្រោម
" ទៅបានហើយ... "
" ហាស! "
" ដើរទៅ " រាងតូចភ្ញាក់ខ្លួនព្រឺសំបុលពេលជុងហ្គុកស្រាប់តែចាប់ដៃរបស់នាងដើរចេញទៅជាមួយ ឡានបើកនៅលើផ្លូវទៅមុខជារឿយៗខាងក្រៅបរិយាកាសអ៊ូរអរខុសពីសភាពនៅក្នុងឡានម្នាក់ៗស្ងាត់មាត់ជ្រាបងាកទៅមើលទេសភាពដងផ្លូវនៅខាងក្រៅរៀងៗខ្លួន
" ចៅហ្វាយគិតចង់ទៅណាដែល " ដេវីត បើកឆ្វែលចុះឡើងចង់កន្លះម៉ោងទៅហើយទីបំផុតក៏ដាច់ចឹងសួរនាំ
" ឯងនិយាយទៅចង់ទៅណា... " ជុងហ្គុក ស្រាប់តែមកនិយាយជាមួយនាងតូច
" ហាស! ឲ្យខ្ញុំរើស? " ឃ្យូឈីតបទៅវិញដោយងើយឆ្ងល់ដៃចង្អុលខ្លួនឯងបើកភ្នែកធំៗសម្លឹងមុខអ្នកនៅចំពោះមុខ
" ហើយមានអ្នកណាទៀត.... ចង់ញាំអី ឬដើរលេងសម្រេចខ្លួនឯងទៅ " ជុងហ្គុកនិយាយមុខស្មើរនាងតូចលឺហើយរៀងរារែតិច
" ថ្ងៃនេះបងខ្មោចចូលឬអារម្មណ៍ល្អចិត្តល្អនាំខ្ញុំដើរលេង "
" មិនចង់ក៏បាន ដេវីត... "
" ឈប់ៗ!!! ថាលេងទេខ្ញុំឃ្លាន ចង់ទៅញាំអី.... អឺ! ស៊ូសុី ល្អទេបងដេវីតទៅហាងជប៉ុនទៅ ខ្ញុំចង់ញាំត្រីឆៅ " ឃ្យូឈីរហ័សប្រកែរកម្រគេចិត្តល្អមិនសួរច្រើនក៏បានវរតែគេដូរចិត្តគេចប់មិនខានទេ
STAI LEGGENDO
វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️
Fanfictionបងប្រុសដែលនាងគោរពស្រលាញ់តែបែរជាធ្វើបាបនាង ពេលដឹងថានាងនិងគេមិនបានជាប់សាច់ឈាមគ្នាគេក៏ចាប់ផ្ដើមប្រើអំពើថោកទាបមកលើនាង តើនាងធ្វើអីខុស? ហេតុអីគេធ្វើបាបនាងម្ល៉េះ?