ភាគទី ៥៨

1.5K 77 6
                                    

ព្រឹកព្រលឹមស្រាងៗ ព្រះអាទិត្យចាប់ផ្ដើមបញ្ចេញពន្លឺរះឡើងបន្ដិចម្ដងៗ ត្របកភ្នែកស្ដើងបើកឡើងសម្លឹងឃើញមុខរាងក្រាស់នៅចំពោះមុខនៅគេងនៅឡើយ
" សូម្បីតែគេងក៏សង្ហារដែរ " ឃ្យូឈីយកចង្អុលដៃអូសលើខ្ទង់ច្រមុះរបស់ជុងហ្គុកហើយលួចញញឹមតិចៗខ្លាចថាគេដឹងខ្លួន
" អូនធ្វើអី..? " ជុងហ្គុកស្រាប់តែនិយាយឡើងតែភ្នែករបស់គេនៅបិទនៅឡើយ
" ជុង...! អូន " ឃ្យូឈី ភ្ញាក់ព្រឺតរកងើបចេញតែជុងហ្គុកបែរជារឹតឱបនាងយ៉ាងណែន
" ចង់ទៅណា ហុឹម! រពឹសណាស់តើ... " នាយបើកភ្នែកសម្លឹងមើលមុខភ័យស្លន់ស្លោររបស់ឃ្យូឈី
" អូនសុំទោសនេះអូនរំខានបង...! "
" អត់ទេ បងភ្ញាក់យូរហើយគ្រាន់តែមិញនេះបងភ្ញាក់ឡើងឃើញអូននៅគេងនៅឡើយបងក៏ធ្វើជាបិទភ្នែកគេងវិញទៅ តែមិននឹកស្មានសោះថាអូនខូចយ៉ាងនេះ សឺត.... "
" ជុង.... រសើបណាស់ឈប់ថើបទៅ " នាងតូចគេចពីការថើបមិនឈប់របស់ជុងហ្គុកដែលធ្វើឲ្យគេរសើបឡើងព្រឺសំបុលទៅហើយ
" បងមិនឈប់ទេ ថ្ពល់អូនទន់គួរឲ្យចង់ថើប ក្រហមព្រឿងៗគួរឲ្យចង់ញាំ ទេគួរឲ្យចង់ខាំទៅវិញទេ "
" ហេ! អត់ទេ មិនឲ្យខាំទេ " ទាំងពីរនាក់ប្រលែងគ្នានៅលើគ្រែមិនឈប់សោះហើយ
" បងចង់តែលេបអូនចូលពោះឲ្យបាត់ៗទេ "
" លេបអូនចូលចុះកូនយើងនោះ "
" ចាំបងបង្កើតទាំងអូនហើយនឹងកូនល្អទេ "
" ឆ្គួត..... ប្រុសឯណាគេបង្កើតកូនបាននោះ " ឃ្យូឈីមុខឡើងក្រហមអៀននឹងសំដីរបស់ជុងហ្គុក
" អូនប្រហែលជាឃ្លានហើយបងទៅធ្វើអីឲ្យអូនញាំល្អទេ "
" បាន "
" អូនគេងតិចទៀតទៅ ពេលរួចហើយបងនឹងមកហៅអូន "
" ចឹងអូនចាំបង " ឃ្យូឈីញញឹមតបហើយជុងហ្គុកក៏តបថើបដោយការថើបមាត់របស់នាងវិញ

========

ដំណើរបោះជំហានចូលមកក្នុងសាលធំធ្វើឲ្យអង្គរក្សនិងមនុស្សដែលមានវត្តមានទាំងអស់ឱនគោរពតាមទំលាប់

" សូមគោរពអ្នកម្នាង រាជទាយាទ "
" បានហើយអង្គុយចុះទៅ " អ្នកម្នាងលីនដា
" ក្រាបទូល " រដ្ឋមន្រ្ដីទាំងអស់ក៏នាំគ្នាអង្គុយចុះតាមបញ្ជារ
" ក្រែងពួកលោកចង់ជួបរាជទាយាទមែនទេ ពេលនេះទ្រង់នៅចំពោះមុខហើយ មានអ្វីក៏និយាយចេញមក " អ្នកម្នាងលីនដានិយាយបើកផ្លូវដើម្បីឲ្យស្ទេឡាមានការងាយស្រួលបញ្ចេញមតិ
" សូមទូលរាជទាយាទ ពេលនេះប្រទេសរបស់យើងកំពុងជួបវិបាកសេដ្ឋកិច្ចសូមទ្រង់អនុញ្ញតបើកជំនួញឬក៏នាំយកជំនួញទៅកាន់បណ្ដាលប្រទេសផ្សេងៗ ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច "
" ក្រែងទាំងនេះពីដើមមកមាតារបស់យើងជាអ្នកចាត់ចែងឬ នៅមានពួកអស់លោកទៀត " ស្ទេឡា
" មិមខុសទេតែក្នុងនាមទ្រង់ជាអនាគតរាជនីពួកទូលបង្គំយល់ថាក្នុងនាមទ្រង់ជារាជទាយទ្រង់គួរតែបញ្ចេញស្នាមព្រះហស្ថជូនប្រទេសឲ្យពួកទូលបង្គំមានជំនឿទុកចិត្តប្រគល់ដំណែងរាជនីទៅកាន់ទ្រង់ដោយគ្មានការស័ង្សយ " ស្ទេឡាងាកសម្លឹងមើលមាតារបស់ទ្រង់បន្ដិចរួចទើបសម្រេចចិត្តនិយាយតបទៅខណៈរដ្ឋមន្រ្ដីវិញ
" ល្អ ចឹងអស់លោកទុកចិត្តចុះ បីថ្ងៃទៀតយើងនឹងចេញទៅចចារជំនួញនៅប្រទេសស្វីសនិយាយពីការដេញថ្លៃត្បូងពេជ្យដែលជាសម្បិត្ដជាតិរបស់ប្រទេសយើង ហើយលុយដែលបានមកពីការចំណេញនោះយើងនឹងយកមកស្ដាសេដ្ឋកិច្ចប្រទេសឡើងវិញ "
" បើចឹងទុកចិត្តលើទ្រង់ហើយ "
" បើអស់កិច្ចការហើយក៏នាំគ្នាបិទការប្រជុំទៅ "
" ចឹងសូមថ្វាយបង្គំលា " លោករដ្ឋមន្រ្ដីក៏ចាកចេញទៅអស់នៅសល់តែអ្នកម្នាងលីនដានិងជំនិតប៉ុន្មានអ្នក
" ធ្វើបានល្អណាស់ "
" បានមាតាណែនាំ "
" ល្ងាចនេះមាតាជួបលៀងតូចមួយឲ្យបុត្រចុះ "
" អរព្រះគុណមាតា "

វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️ Where stories live. Discover now