" បងជីន " ស្ទេឡាដឹងខ្លួនឡើងឃើញជីនគេងនៅក្បែរនាង
" ស្ទេ! ដឹងខ្លួនហើយឬ? ចាំបងទៅចាក់ទឹកឲ្យឯងញាំ " ជីនងាកមកចាក់ទឹកហុចឲ្យស្ទេឡានាងតូចក៏ទទួលយកមកផឹក
" អរគុណ " នាងហុចកែវឲ្យទៅជីនវិញ
" ប្រាប់មកមិចក៏ទៅជាបែបនេះ "
" សុំទោស.... " ស្ទេឡាឱនមុខចុះ
" ឯងនិងឃ្យូឈី ដូចគ្នាសឹងតែទាំងស្រុងហើយមិនថាចរឹកឬអាយុ រឹងរូសចូលចិត្តលាក់ទុកតែម្នាក់ឯង ឃ្យូឈីបាត់ទៅម្នាក់ហើយបងមិនចង់ឲ្យក្ដីសង្ឃឹមរបស់ឃ្យូឈីក៏បាត់ទៅដែរទេ បើឯងមានរឿងអីបងមិនគម្បីចំពោះ ឃ្យូឈីទេ " ស្ទេឡាមើលដឹងការឈឺចាប់របស់ជីននាងក៏ចាប់ដៃរបស់គេ
" ខ្ញុំនឹងមិនកើតទេទេបងនឹងមានពាក្យបកស្រាយជាមួយឃ្យូឈី " លឺបែបនេះ ជីន ក៏ចាប់ដៃ ស្ទេឡាតបរួចញញឹមស្រាលដាក់នាងវិញ ថេយ៉ុងឈរនៅខាងក្រៅឃើញពួកគេមើលទៅស្និតស្នាលគ្នាគេក៏ដើរចេញបាត់ទៅ" ឯងពូកែណាស់តើ យកកូនធ្វើជាលេសឲ្យម្ចាស់បងយ៉ុនជុនព្រមទទួលយកអភិសេដម្ដងទៀត "
" ចុះឯងវិញនោះប្រើវិធីធ្វើជាត្រូវថ្នាំបោកបងប្រុសយើងឲ្យដេកជាមួយឯង ហុឹស.... តែឯងនេះសំណាងណាស់រើសចំបងទីប្រាំមួយយើង គាត់ជាមនុស្សទទួលខុសត្រូវចឹងហើយទើបឯងបានក្លាយជាប្រពន្ធគាត់ "
" ឯងនិយាយជាមួយយើងឲ្យវាស្រួលបួលតិចទៅយើងជាព្រះនាងណា "
" យើងក៏ធ្លាប់ជាព្រះនាង នៅមានទៀតរាជវង្សរបស់នាងស្ទើរតែរលំទៅហើយ អរគុណបងប្រុសយើងទៅមិនចឹងគិតឬថាអាចមកឈរតវ៉ាជាមួយយើងនោះ "
" ឯង.... " យូរ៉ា និង ជូឌី ឈរនិយាយជាមួយគ្នានៅក្នុងសួនច្បារ
" ពួកយើងជិតក្លាយជាគ្រួសារតែមួយហើយកុំចិត្តចង្អៀតចឹងអីណា ពេលនេញនាងឃ្យូឈីនោះលែងជាបញ្ហារបស់ពួកយើងហើយ "
" ឯងគិតថាវាចប់ងាយៗចឹងឬ .... " សំដីរបស់យូរ៉ាធ្វើឲ្យជូឌីសម្លឹងមើលមុខនាងដោយការងើយឆ្ងល់
" បានន័យថាមិច...? "
" ដឹងទេ ឃ្យូឈី នោះប្រវត្ដិមិនធម្មតាទេ គេទាក់ទងនឹងរឿងរបស់រាជវង្សខ្យូអ៊ូល យ៉ុងហ្គុតណា "
" ហុឹស! លេងសើចស្អីរបស់ឯងនោះ "
" ចៃដន្យយើងបានលឺរឿងនិទានមួយ ... " យូរ៉ាញញឹមចុងមាត់ហើយសម្លឹងមើលទៅជូឌីវិញ====
" ថាមិចប្រទេសយើងជួបវិបាកសេដ្ឋកិច្ច? ចាប់ផ្ដើមតាំងពីពេលណាមក " អ្នកម្នាងលីនដា ខ្ញាល់យ៉ាងខ្លាំងពេលដឹងថាប្រទេសរបស់ខ្លួនកំពុងស្ថិតក្នុងគ្រោះថ្នាក់
" ក្រាបទូល មិនត្រឹមតែប៉ុណ្ណឹងទេ អស់លោកមន្រ្ដីកំពុងតែរំគោះរំកើទាមទារឲ្យរាជទាយាទចេញមុខដោះស្រាយ "
" ស្អីគេ! ពេលនេះស្ទេឡាកូនចង្រៃយ៍គ្មានបានការនោះមិនដឹងទៅដល់ណាហើយទេ មិនបានយើងមិនឲ្យប្រទេសយើងត្រូវរលាយសាបសូន្យនោះទេ វុីស កោះហៅពួកលោករដ្ឋមន្រ្ដីទាំងអស់ចូលអង្គប្រជុំ "
" ព្រះពរ ទូលបង្គំទៅចាត់ការភ្លាម "
YOU ARE READING
វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️
Fanfictionបងប្រុសដែលនាងគោរពស្រលាញ់តែបែរជាធ្វើបាបនាង ពេលដឹងថានាងនិងគេមិនបានជាប់សាច់ឈាមគ្នាគេក៏ចាប់ផ្ដើមប្រើអំពើថោកទាបមកលើនាង តើនាងធ្វើអីខុស? ហេតុអីគេធ្វើបាបនាងម្ល៉េះ?