/រាជវាំងត្រកូលវ៉ាង/
យូរ៉ាដើរមកសាលទទួលភ្ញៀវក៏ឃើញបងប្រុសបង្កើតនឹងក្រាស់របស់ខ្លួនអង្គុយនៅជ្រុងសាឡុងម្ខាងម្នាក់មើលទៅដូចជាកំពុងតែគិតអ្វីម្យ៉ាង
«អូ! ថ្ងៃនេះពួកបងនៅជុំគ្នាបានល្អម្ល៉េះ» យូរ៉ាដើរមកអង្គុយចន្លោះកណ្តាលសូប៊ីន និងយ៉ុនជុន
«ស្ងាត់បែបនេះកំពុងនាំគ្នាគិតអីនឹង អូ! មែនហើយរឿងទស្សនៈកិច្ចសាលា.....» និយាយមិនទាន់ចប់ផងទាំងពីរនាក់ក៏ក្រោកឈរឡើងសម្លឹងមុខគ្នា«ម្ចាស់បងឈប់ទៅរវល់ជាមួយឃ្យូឈីទៀត»
«ឆឹស! គិតថាខ្លួនឯងជាស្អី ថ្ងៃនោះឯងនោះឯងបានចូលក្បែរនាងក៏ដោយសារតែយើងដែររមើលគុណ» ភ្លាមៗព្រះបុត្រាទាំងពីរស្រាប់តែដំឡើងសរសៃកដាក់គ្នា«ពួកបងធ្វើអីនឹង» យូរ៉ាងើបមកស្រែកឲ្យម្ចាស់បងទាំងពីរពេលពួកទ្រុងរៀបនឹងវាយគ្នា
«មានរឿងអីនឹង?»
«មាតា....» សូប៊ីនងាកមកក៏ឃើញមាតារបស់ខ្លួនដើរមកជាមួយមាតាបង្កើតរបស់យ៉ុនជុន«គ្មានអីទេ» យ៉ុនជុនរុញសូប៊ីនចេញពេលដែលគេប្រលែងដៃរបស់គេចេញពីករអាវរបស់ខ្លួនបំរុងនឹងដើរចេញទៅមាតារបស់យ៉ុនជុនក៏និយាយហៅបុត្ររបស់ខ្លួន
«បុត្រទៅណាមិនបានទេជុន មកតាមមាតាពួកយើងមានរឿងត្រូវនិយាយគ្នា» អ្នកម្នាង ស៊ូ មាតារបស់យ៉ុងជុន បងថ្លៃរបស់អ្នកម្នាង លីម មាតាបង្កើររបស់សូប៊ីននិងយូរ៉ា យ៉ុនជុនមិននិយាយអ្វីតែក៏ទៅតាមមាតារបស់គេ«នេះអាចមានរឿងទេ» យូរ៉ា តាមសម្លឹងមើលម្ចាស់បងជីដូនមួយរបស់ខ្លួនដោយក្នុងចិត្តព្រួយបារម្ភ
«ប៊ីនប្រាប់មាតាមកថាមានរឿងអីកើតឡើង» អ្នកម្នាង លីម ងាកមកសួរនាំបុត្ររបស់ខ្លួន
«គ្នាអីនោះទេមាតា យប់ហើយបុត្រសុំទៅសំរាក» សូប៊ីន ឱនគោរពមាតរបស់ខ្លួនហើយក៏ដើរចេញទៅបាត់ទៅ អ្នកម្នាង លីម ដកដង្ហើមធំបន្តិចហើយក៏ងាកមកមើលយូរ៉ាវិញ«ប្រាប់មាតាបានទេយូរ៉ាមុននេះមាតាដូចជាលឺពួកម្ចាស់បងបុត្រនិយាយពីក្មេងស្រីម្នាក់តើនាងជាអ្នកណា?» យូរ៉ារៀងស្ទាក់ស្ទើបន្តិចពេលដែលសម្លឹងមកចំកែវភ្នែករបស់មាតានាង
«គឺ .... អឺ.....»
ESTÁS LEYENDO
វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️
Fanficបងប្រុសដែលនាងគោរពស្រលាញ់តែបែរជាធ្វើបាបនាង ពេលដឹងថានាងនិងគេមិនបានជាប់សាច់ឈាមគ្នាគេក៏ចាប់ផ្ដើមប្រើអំពើថោកទាបមកលើនាង តើនាងធ្វើអីខុស? ហេតុអីគេធ្វើបាបនាងម្ល៉េះ?