" ថាមិចលូអុីសបាត់ខ្លួន? " អ្នកម្នាងសូហ្វៀត្រលប់មកវិញលឺដំណឹងនេះហើយភ្ញាក់ផ្អើលយ៉ាងខ្លាំង
" លឺថាមានមនុស្សផ្ញើរវីឌីអូមកឲ្យព្រះនាងនិងលោកជុងហ្គុកឲ្យទៅជួបតែពីរនាក់មិនចឹងអ្នកអង្គម្ចាស់តូចនឹងមានគ្រោះថ្នាក់ " ខាយ៍និយាយរៀបរាប់ប្រាប់តាមដំណើររឿង
" ចុះពេលនេះពួកគេគិតយ៉ាងមិច? "
" ព្រះនាងកំពុងតែរៀបចំផែនការ... " លឺបែបនេះអ្នកម្នាងក៏យាងចេញទៅដោយមិនតបអ្វី" ម៉ារី នាំមនុស្សមួយក្រុមបង្កប់ខ្លួនចង្ងាយមួយគីឡូពីកន្លែងដែលខ្ញុំនុង ជុង ចូលទៅ ចំណែក ម៉ារីន ចាំធ្វើជាកងជំនួយនៅលើអាកាស ... ខ្ញុំមិនប្រាកដថាគេឃុំលូអុីសនៅជាន់ខ្ពស់ទេតែយ៉ាងណាប្រែប្រួលតាមស្ថានភាព " ឃ្យូឈីរៀបរាប់តាមទីតាំងដែលជនមិនស្គាល់មុខផ្ញើរមកជាអាគារបាក់បែកមួយនៅឯជាយក្រុងជាតំបន់ដែលមានព្រិលធ្លាក់មកជាច្រើន
" ក្រាបទូល... " ម៉ារី និង ម៉ារីន
" ពួកយើងឆាប់ចេញដំណើរទៅ.... មាតា! " ឃ្យូឈីប្រុងនឹងចាកចេញទៅតែអ្នកម្នាងសូហ្វៀក៏ចូលមកដល់
" ពួកបុត្រចង់ទៅណា.... "
" គឺទៅជួយលូអុីស.... " ឃ្យូឈី ឆ្លើយតបយ៉ាងមុឺងមាត់
" គិតចង់ទៅស្លាប់ទាំងពីរនាក់នឹងអី... "
" មិនមែនបែបនឹងទេពួកយើងរៀបចំផែនការរួចរាល់ហើយ សូមទ្រង់កុំបារម្ភអី... " ជុងហ្គុក
" ឯងគ្មានសិទ្ធិមកនិយាយទេយើងសួរបុត្ររបស់យើង "
" ត្រូវហើយ ជុង និយាយត្រូវ មាតា ពួកបុត្រនឹងត្រលប់មកវិញដោយសុវត្ថិភាព " ឃ្យូឈីដើរមកចាប់ដៃរបស់អ្នកជាម្ដាយ
" ប្រយ័ត្នផង " អ្នកម្នាងសូហ្វៀបង្ហាញទឹកមុខព្រួយបារម្ភមុននឹងឃ្យូឈីនិងជុងហ្គុកចាកចេញទៅ=====
អាគារសំណងបាក់បែកចាស់ទ្រុតទ្រោមមួយនៅជាយក្រុង មានកម្ពស់ដល់ទៅ 7 ជាន់ អាគារនេះត្រូវបានគេបោះបង់ចោលយូរមកហើយ
" រងារ... រងារណាស់.... " លូអុីស ខ្លួនប្រាណគ្រប់ដោយសំលៀកបំពាក់ស្ដើងខណៈដែលខ្លួនប្រាណត្រូវគេចងជាប់នឹងខ្សែ
" នែ! តិចវាងាប់ទៅមេឃត្រជាក់បែបនេះ "
" ចៅហ្វាយ.... " កំពុងតែនិយាយៗ បុរសមាឌធំម្នាក់ក៏បង្ហាញខ្លួនមកគេស្លៀកពាក់អាថ៌កំបាំងបិទមុខជិតឃើញតែដៃដែលមានសាក់
" ហុឹក... ហុឹក! ពួកពូជាអ្នកណាមិចក៏ចាប់ខ្ញុំមក... " លូអុីសពេលដឹងខ្លួនឡើងក៏សួរនាំភ្លាម
" ចាប់ឯងមកដើម្បីឲ្យម៉ែឯងមកជួយនោះអី ឯងជាកូនអត់ខាន់ស្លាតែឯងសំខាន់សំរាប់នាង.... ឪ! ឯងសម្លាប់បិតាយើង ចឹងហើយពួកឯងត្រូវតែស្លាប់ទាំងពូជ... " មិននិយាយតែមាត់តែទ្រង់ក៏ច្របាច់ថ្គាមរបស់លូអុីសយ៉ាងខ្លាំង
" អូយ! "
" ចៅហ្វាយ! .... " កូនចៅម្នាក់ដើរមកជិតនាយហើយខ្សឹបដាក់ត្រចៀកនាយមើលទៅដូចជាអាថ៌កំបាំងខ្លាំងណាស់
" ហុឹស! យើងដឹងថាពួកវាប្រាកដជាធ្វើបែបនេះ... ល្អ! យើងនឹងលេងជាមួយវាដល់ទីបញ្ចប់ ទៅ! " សំលេងស្រែកបញ្ជារឲ្យកូនចៅចាប់លីក្មេងតូចចេញពីជាន់ដែលពួកគេកំពុងនៅ
" នាំខ្ញុំទៅណា អឹម! " លូអុីសត្រូវគេយកកំណាត់ញោតមាត់យកចេញទៅបាត់
ŞİMDİ OKUDUĞUN
វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️
Hayran Kurguបងប្រុសដែលនាងគោរពស្រលាញ់តែបែរជាធ្វើបាបនាង ពេលដឹងថានាងនិងគេមិនបានជាប់សាច់ឈាមគ្នាគេក៏ចាប់ផ្ដើមប្រើអំពើថោកទាបមកលើនាង តើនាងធ្វើអីខុស? ហេតុអីគេធ្វើបាបនាងម្ល៉េះ?