«អ្នកគ្រូនាងយ៉ាងមិចហើយ» យ៉ុនជុន
«របួសចាស់នាងមិនទាន់ជាហើយត្រូវគេវាយធ្វើបាបបែបនេះ ទើបធ្វើឲ្យនាងទន់ខ្សោយដូចជាពេលនេះចឹង»
«អាចបណ្ដាលឲ្យធ្ងន់ធ្ងរទេ» នាយស្រដីសួរដោយចិត្តបារម្ភ
«មិនអីទេឲ្យនាងសំរាកសិនទៅបានហើយ»
«បាទ» ក្រោយមកគ្រូពេទ្យក៏ទៅចេញទៅបាត់យ៉ុនជុនក៏ងាកមកសម្លឹងមុខរបស់ឃ្យូឈី«បង ថេយ៍ កុំទៅអូនអី ឈី នឹកបងថេយ៍» នាងតូចមមើលចាប់កាន់ដៃរបស់ យ៉ុនជុនជាប់
«មិនទៅទេ» យ៉ុនជុនចាប់កាន់ដៃរបស់នាងវិញទោះដឹងថានាងចាត់ទុកគេជាអ្នកផ្សេង«ហឹម...» ឃ្យូឈីបើកភ្នែកម្ដងបន្ដិចៗពេលប្រែខ្លួនក៏ឃើញថាដៃរបស់ខ្លួនត្រូវគេកាន់យ៉ាងណែន
«ភ្ញាក់ហើយ»
«សូប៊ីន» នាងតូចធ្វើខ្លួនមិនត្រូវក្រែងមុននេះជា...
«ងាកមើលអី» សូប៊ីនចោទសួរពេលនាងក្រមុំធ្វើខ្លួនចម្លែកៗ
«នេះខ្ញុំមកនៅទីនេះដោយរបៀបណា»«នាងត្រូវពួកប្អូនស្រីបងធ្វើបាប ឲ្យខ្ញុំសុំទោសណា» លឺបែបនេះធ្វើឲ្យនាងនឹកឃើញដល់សំដីរបស់យូរ៉ា
(នាងចង់ទាក់បងប្រុសយើងមែនទេ)
«កុំមកជិតខ្ញុំ លោកចេញទៅ» ឃ្យូឈីរុញសូប៊ីនចេញ
«ហេតុអី? ឈី ផ្ដល់ឱកាសឲ្យខ្ញុំមើលថែរនាងជំនួសការសុំទោសបានទេ ខ្ញុំធនាថាមិនមានលើកក្រោយទៀតទេ» សូប៊ីននិយាយអង្វរឃ្យូឈី«ក៏បាន.....» សូប៊ីនចាប់កាន់ដៃរបស់នាងតែ ឃ្យូឈីដកដៃចេញ
«អរគុណ»
«ហៅឈីក៏បាន....នេះខ្ញុំសន្លប់យូរប៉ុណ្ណាហើយ» ភ្លាមៗនាងក៏នឹកឃើញចង់ដឹងថានាងសន្លប់ប៉ុន្មានម៉ោងហើយ«2 ម៉ោងហើយ» លឺហើយឃ្យូឈីភ្ញាក់ដូចគេជះទឹកបីធុងចឹង
«ស្លាប់ហើយរៀនមិនទាន់គេទេបើតែបែបនេះនោះ» នាងតូចប្រញាប់ងើបចេញពីគ្រែរត់ចេញទៅតែត្រូវសូប៊ីនចាប់ជាប់«កុំបារម្ភអីចាំខ្ញុំសង្ខេបមេរៀនទុកឲ្យឈីរួចហើយ» ឃ្យូឈីឈប់ងក់ហើយងាកមកមើលមុខរបស់សូប៊ីន
«ជាការពិត? លើលោកនេះមានរឿងល្អចឹងដែរអី»
«មាន.... នេះនៅឈឺទៀតទេ» សូប៊ីន បង្វិលកាយតូចដើម្បីពិនិត្យមើល
«អត់ទេលេងអីហើយខ្ញុំចង់ទៅថ្នាក់វិញ» នាងរុញសូប៊ីនចេញហើយក៏ដើរចេញពីបន្ទប់ពេទ្យ
YOU ARE READING
វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️
Fanfictionបងប្រុសដែលនាងគោរពស្រលាញ់តែបែរជាធ្វើបាបនាង ពេលដឹងថានាងនិងគេមិនបានជាប់សាច់ឈាមគ្នាគេក៏ចាប់ផ្ដើមប្រើអំពើថោកទាបមកលើនាង តើនាងធ្វើអីខុស? ហេតុអីគេធ្វើបាបនាងម្ល៉េះ?