ភាគទី ៨៨

1.1K 54 0
                                    

" សូមគោរពព្រះនាងគ្រប់យ៉ាងតាមដំណើរការល្អណាស់ " ម៉ារីនដើរចូលមកដំណាក់របស់ផ្លររ៉ា
" ល្អហើយឯងទៅសំរាកទៅ ម៉ារីមកតាមយើង "
" ក្រាបទូល "

ផ្លររ៉ា និង ម៉ារីន ដើរមកអង្គុយនៅសួនច្បាររាជវាំងមិនមាត់មួយមាត់នាងអង្គុយភ្លឹករហូតដល់អ្នកម្នាងសូហ្វៀមកដល់ក៏មិនដឹងដែល

" ផ្លររ៉ា... " សំលេងរបស់ទ្រង់ធ្វើឲ្យនាងតូចភ្ញាក់បន្ដិច
" មាតា ទ្រង់យាងមកពីកាល " ផ្លររ៉ា ងើបមកនិយាយជាមួយអ្នកម្នាងដោយទឹកមុខក្រៀមក្រំ
" ទឹកមុខបុត្រមិនល្អសោះ មានរឿងអីអាចប្រាប់មាតាបាន "
" បុត្រគ្មានទេមាតាគិតច្រើនពេកហើយ "
" មាតាដឹង បុត្រចងចាំគ្រប់យ៉ាងវិញហើយបុត្រនឹកគេមែនទេ "
" អត់ទេ បុត្រអត់មានទេ "
" មាត់របស់បុត្រក្បត់នឹងបុត្រហើយ មាតាមើលដឹងណា "
" មាតាបុត្រពិតជាកាត់ចិត្តពីគេបានមែន "
" មិនខ្វល់ថាបុត្រគិតបែបណាតែមាតាសង្ឃឹមថាបុត្រគិតរឿងប្រទេសជាតិជាធំ រឿងរៀបអភិសេដ.... "
" បុត្រនឹងទៅដោយស្រាយភ្លាម.... "
" មិនបាច់ទេពួកគេបាននាំពាក្យមកថារឿងរៀបអភិសេដលែងដេញដោលទៀតហើយដរាបណាប្រទេសយើងមិនទាន់សន្ដិភាពរឿងអភិសេដនឹងពន្យាពេលសិន "
" ជាការពិតឬ.... " ទឹកមុខរបស់ផ្លររ៉ាប្រែជាញញឹមស្រស់ភ្លាម
" មើលបុត្រចុះសប្បាយចិត្តហើយអី "
" បើរឿងនេះមាតាដោះស្រាយរួចទៅហើយចឹងបុត្រអស់បារម្ភហើយ បុត្រសុំលាទៅមើលកិច្ចការប្រទេសសិនហើយ " ផ្លររ៉ា ឱនគំនាបមាតារៀបនឹងដើរចេញទៅហើយ
" ផ្លររ៉ា មិនថាបុត្រសម្រេចចិត្តបែបណាមាតានឹងគាំទ្រជានិច្ច " លឺបែបនេះផ្លររ៉ាក៏ងាកមកនិយាយញញឹមដាក់មាតា
" អរគុណ មាតា "

======

ជុងហ្គុកតាំងពីចេញពីពេទ្យមកអារម្មណ៍របស់គេប្រែប្រួលមិនទៀងទាត់គេគិតតែពីផឹកស្រា កូនមិនរវល់ចាកចេញពីផ្ទះបាត់

" មីងអុីន មីងជី ពេលណាលោកប៉ាមកវិញខ្ញុំនឹកលោកប៉ាណាស់ គាត់ថានាំអ្នកម៉ាក់មកតើពេលណាទៅ " ក្មេងតូចសួរនាំមិនឈប់អ្នកជាមនុស្សចាស់រកឆ្លើយមិនត្រូវទេម្នាក់ៗ
" អ្នកប្រុសតូច.... "
" ពូដេវីតនៅឯណា... ខ្ញុំចង់ជួបគាត់ឲ្យគាត់នាំខ្ញុំទៅជួបប៉ា... "
" អ្នកប្រុសតូចយប់ហើយទៅគេងទៅ " ជីអា
" អត់ទេ ខ្ញុំត្រូវតែទៅរកប៉ា .... " និយាយចប់ក្មេងតូចក៏រត់ចេញទៅដោយមិនខ្វល់ពីអ្វីទាំងអស់
" អ្នកប្រុសតូចកុំទៅអី ជីអាតាមទៅ " អុីនយ៉ាភ័យយ៉ាងខ្លាំងនាងក៏រត់ទៅតាមជាមួយនឹងជីអា

វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️ Où les histoires vivent. Découvrez maintenant