ផ្លររ៉ា ដើរចុះមកក្រោមរកអីញាំក៏ជួបនឹងជុងហ្គុកនិងអេដាដែលកំពុងតែផ្អែមល្ហែមជាមួយគ្នា
" ញាំឲ្យច្រើនៗទៅណា នេះអូនខំធ្វើដោយផ្ទាល់ដៃណា អា... ឆ្ងាញ់ទេ " អេដាដួសអាហារបញ្ចុករាងក្រាស់ មើលទៅសប្បាយក្អាក់ក្អាយណាស់
" ល្អៗ " ជុងហ្គុកហាមាត់ឲ្យអេដាបញ្ចុកផ្គាប់ផ្គុន ផ្លររ៉ា ដើរហួសធ្វើជាមើលមិនឃើញ
" បងហ្គុក " អេដាមើលមុខរបស់ជុងហ្គុកនិយាយតិចៗ
" តទៀតទៅ " នាយដឹងថាអេដាចង់និយាយអី ចំណែកផ្លររ៉ាដើរបើកទូរទឹកកកយកទឹកដោះគោនឹងនំបុ័ងបីបួនកញ្ចប់ដាក់ថាសដើរចេញទៅបាត់ដោយគ្មានប្រតិកម្មអីបន្ដិចសោះ អេដានិងជុងហ្គុកតាមមើលរហូតនាងចូលទៅក្នុងបាត់" នេះអត់មានប្រតិកម្មអីតិច បងហ្គុកខ្ញុំថាមិនកើតទេដឹង "
" បងមិនជឿថាគេធម្មតាចឹងទេ មានវិធីមួយទៀត .... " ជុងហ្គុកឱនទៅខ្សឹបដាក់ត្រចៀករបស់អេដា នាងស្ដាប់ហើយភ្ញាក់ផ្អល់ណាស់
" អូយ! បងហ្គុកមិនបានទេ " អេដាងើបឈរឡើងនិយាយប្រកែកនឹងសំណើររបស់ជុងហ្គុក
" ណាអេដា.... ជាលើកចុងក្រោយណា... " នាយបង្ហាញទឹកមុខអង្វរករ
" លើកចុងក្រោយណា ពេលរួចរាល់ហើយខ្ញុំនឹងចាកចេញពីទីនេះភ្លាម "
" បានៗ បងសន្យា " ដោយមិនដាច់ចិត្តនាងក៏ធ្វើតាមអ្វីដែលជុងហ្គុកប្រាប់ផ្លររ៉ាអង្គុយញាំនំនឹងទឹកដោះគោនៅក្នុងបន្ទប់យ៉ាងស្ងាត់ស្ងៀម ញាំបណ្ដើរគិតបន្ដើរ
" ញាំឲ្យឆ្អែត នឹងមានកំលាំងបានរត់ចេញ "
(អ្អាស៎....ៗ)
ញាំសុខៗក៏លឺសំលេងស្រែកចេញពីបន្ទប់មួយទៀតដែលនៅជាប់នឹងបន្ទប់នាង
" សំលេងឆ្គួតស្អីនឹង.... " ផ្លររ៉ាឈប់ញាំហើយដើរទៅផ្ទៀងស្ដាប់នឹងជញ្ជាណង
(ជុង.... ឲ្យលឿនជាងនេះ អ្អាស៎!)
" នេះ... ហ៊ើយ! ឆ្គួតពិតមែនហើយមកធ្វើរឿងស្មោគគ្រូបែបនេះទាំងកណ្ដាលថ្ងៃទៅកើត " ផ្លររ៉ានិយាយហើយនាងក៏ដើរប្រុងថាទៅឃាត់តែក៏ឈប់មុខបន្ទប់ទឹក
" អេ! គេធ្វើអីជារឿងរបស់ពួកគេមិនទាក់ទងនឹងខ្ញុំទេ " នាងតូចដើមកបកក្រោយវិញតែសំលេងនោះលឺកាន់តែខ្លាំងជាងមុនតែមិនមែនរបស់ពួកគេទេវាជាសំលេងដែលលេចចេញពីអារម្មណ៍របស់នាង ការចងចាំស្រពេចស្រពិលនោះបានផុសឡើងមកសារជាថ្មី រូបភាពហាក់ដូចជាមនុស្សពិតៗនៅចំពោះមុខនាងគ្រែទទេស្អាតតែភ្លាមៗនាងក៏ឃើញថាមានមនុស្សពីរនាក់ម្នាក់ក្នុងនោះគឺជានាងដែលត្រូវមនុស្សប្រុសដែលចាប់នាងមកនោះរំលោភបំពានយ៉ាងព្រៃផ្សៃបំផុត
" ទេ... ទេ! មិនពិត មិនមែនខ្ញុំទេ ខ្ញុំគឺផ្លររ៉ាមិនមែនឃ្យូឈីទេ ទេ... អត់ទេ.... ហ្អាយ! ចេញ.... ចេញទៅ... កុំ.... កុំអី... លែងខ្ញុំទៅកុំធ្វើបាបខ្ញុំ អា៎.... ចេញទៅ.... " សំលេងរវើរវាយនិយាយមិនដឹងអីរបស់ផ្លររ៉ាលឺដល់បន្ទប់ម្ខាងទៀត
YOU ARE READING
វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️
Fanfictionបងប្រុសដែលនាងគោរពស្រលាញ់តែបែរជាធ្វើបាបនាង ពេលដឹងថានាងនិងគេមិនបានជាប់សាច់ឈាមគ្នាគេក៏ចាប់ផ្ដើមប្រើអំពើថោកទាបមកលើនាង តើនាងធ្វើអីខុស? ហេតុអីគេធ្វើបាបនាងម្ល៉េះ?