នៅក្នុងរាជវាំងពេលនេះគ្រប់គ្នាកំពុងតែឆ្លេរឆ្លារ.... សំលេងរំខានធ្វើឲ្យឃ្យូឈីភ្ញាក់ដឹងខ្លួន ស្របពេលដែលមានអារម្មណ៍ថាពិបាកដកដង្ហើមខ្លួនប្រាណដូចជាត្រូវគេឱបជាប់យ៉ាងណែន
" ជុង....? ហ្អាយ! ចេញទៅ..... " ក្រោយពៅបំរាស់ខ្លួនងាកមកចំមុខដឹងថាជារាងក្រាស់នាងក៏ប្រតិកម្មភ្លាមៗ
" ឈី! "
" អ្នកណាឲ្យលោកចូលមក.... ចេញទៅខ្ញុំមិនចង់ឃើញមុខលោកទេ.... " ឃ្យូឈីរើយកស្លាប់រស់... រុញជុងហ្គុកឲ្យចុះចេញពីគ្រែរបស់ខ្លួនតែនាយរឹតតែឱបនាងណែនលើសដើម
" អត់ទេបងមិនលែង.... នេះអូនស្អប់បងមិនចង់ឃើញបងដល់ថ្នាក់នេះឬ....? "
" ក៏ប្រាប់ហើយមិនចឹងឬ.... លែងមើល.... " ទាំងពីរអ្នកប្រតាយប្រតបគ្នាទៅវិញទៅមកជុងហ្គុកនៅតែមិនព្រមចុះចាញ់
" អូនកុំរឹងរូសពេកបានទេ.... ឈី! ស្ដាប់បងនិយាយសិន.... "
" មិនស្ដាប់ទេ.... លែង... អ្ហឹក! ពិបាកដកដង្ហើមណាស់! " ឃ្យូឈីស្រាប់តែដកដង្ហើមមិនដល់គ្នា ជុងហ្គុកភ័យណាស់គេក៏លែងនាងចេញពីការឱបរឹត....តុក....តុក... សំលេងគោះទ្វារបន្លឺឡើងដូចជាមិនមែនជារឿងល្អនោះទេ
" ព្រះនាងម្ចាស់!! មានរឿងធំហើយ.... " ម៉ារី បើកទ្វារចូលមកដោយស្លន់ស្លោរខ្លួនប្រាណបែកញើសជោគ
" មានរឿងអីម៉ារី.... "
" អ្នកអង្គម្ចាស់តូច លូអុីសបាត់ព្រះកាយហើយ... "
" ថាមិច....? លូអុីសបាត់ខ្លួន? " ឃ្យូឈីនិងជុងហ្គុកស្រែកឡើងព្រៀងគ្នា
" យូរប៉ុណ្ណាហើយ.... ហេតុអីបានពេលនេះទើបមកប្រាប់? " ឃ្យូឈី សួរនាំបន្ដ
" គឺ... មួយថ្ងៃហើយ... " មិនតបវិញឃ្យូឈីក៏ស្ទុះងើបចេញតែត្រូវជុងហ្គុកចាប់ជាប់
" អូនទប់អារម្មណ៍សិនទៅលូអុីសនឹងមិនអីទេ "
" មិនអីយ៉ាងមិចក្មេងម្នាក់ណា... លោកក៏ជាប៉ារបស់គេដែរមិនបារម្ភទេអី... "
" បារម្ភ បងភ័យជាងអូនទៀតទៅរកគ្មានទិសដៅ.... រកដល់ស្លាប់ក៏មិនឃើញដែរ.... "
" ចឹងឲ្យខ្ញុំអង្គុយស្ងៀមមិនធ្វើអ្វីចឹងអី... "
" ត្រូវហើយអូនមិនបាច់ធ្វើអ្វីទេទុកឲ្យបងទៅរកកូន "
" អត់ទេខ្ញុំចង់ទៅរកកូនដែរ.... "
" ព្រះនាងទ្រង់គួរតែស្ដាប់តាមលោកជុងហ្គុកទៅ ព្រះនាងមិនសូវស្រួលព្រះកាយលរតែសន្លប់តាមផ្លូវមិនល្អទេ " ម៉ារី
" ត្រូវហើយបងសន្យាបងនឹងនាំកូនរបស់យើងមកវិញដោយសុវត្ថិភាព .... " ជុងហ្គុកចាប់ដៃរបស់ឃ្យូឈីពោលពាក្យសន្យាយ៉ាងមុឺងមាត់
" ត្រូវតែនាំកូនមកវិញដោយសុវត្ថិភាព រួមទាំងលោកដែល... "
" បានជឿបងចុះ " ពាក្យមួយឃ្លានេះធ្វើឲ្យជុងហ្គុកមានកំលាំងចិត្តឡើងវិញនាយញញឹមផ្ដល់ការទុកចិត្តឲ្យឃ្យូឈីរួចក៏ចាកចេញទៅបាត់ទៅ
ESTÁS LEYENDO
វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️
Fanficបងប្រុសដែលនាងគោរពស្រលាញ់តែបែរជាធ្វើបាបនាង ពេលដឹងថានាងនិងគេមិនបានជាប់សាច់ឈាមគ្នាគេក៏ចាប់ផ្ដើមប្រើអំពើថោកទាបមកលើនាង តើនាងធ្វើអីខុស? ហេតុអីគេធ្វើបាបនាងម្ល៉េះ?