ភាគទី ០៣

2.3K 86 0
                                    

ភ្លៀងធ្លាក់កាន់តែខ្លាំងហាក់កំពុងតែមានកំហឹង នាយកំលោះបីឃ្យូឈី មកដាក់នៅក្បែរគុម្ពផ្កាមួយក្នុងសួរច្បារសាធារណៈ គេសម្លឹងមើលទៅនាឡិការរបស់នាង ហើយក៏ចុតសញ្ញា GPS ផ្ដល់ដំណឹងឲ្យសាច់ញ្ញាតិរបស់នាង

«គីម ឃ្យូឈី! ឯកសណ្ឋាននេះគួរតែជាសិស្សសាលា ដេសាំង» មើលទៅផ្លាកឈ្មោះលើអាវ

«បង សញ្ញា GPS របស់ឃ្យូឈីលោតឡើងហើយ» ណាមជូន សម្លឹងមើលទូរស័ព្ទរបស់ខ្លួន
«ប្អូននៅឯណា? មើលច្បាស់មើល» ជីន
«សួនច្បារសាធារណៈមួយ ដូចជានៅខាងមុខនោះហើយ» ជីមីន ចង្អុលទៅសួរច្បារខាងមុខ

«ឈប់ត្រង់នឹងហើយពួកយើងចុះទៅរកទៅ» ហូស៊ុក ទាញឆ័ត្រពីក្រោយឡានហុចទៅឲ្យបងៗ
«មេឃភ្លៀងខ្លាំងបែបនេះសង្ឃឹមថាអូនឈីនឹងមិនអីទៅចុះ» យ៉ូនហ្គីបន់ស្រន់តិចៗ

«អរគុណខ្លាំងណាស់សម្រាប់ថៃ្ងនេះ» នាយឃើញស្រមោលមនុស្សដើរមកក៏ប្រញាប់ចាកចេញទៅតែក៏មិនភ្លេចពួនចាំមើលថាជាសាច់ញ្ញាតិរបស់នាងឬអត់

«បងជីន នៅខាងនោះ» ជីមីនរត់ទៅមើលគុម្ពផ្កាដែលហាក់ដូចជាមានមនុស្សកំពុងតែអង្គុយនៅត្រង់នោះ
«អូន ឈី!? មិចក៏ទៅជាបែបនេះ អូនឈីងើបឡើងឯងកុំបំភ័យបងណា» ជីន យកដៃទះមុខប្អូនតិចៗអារម្មណ៍ចាប់ផ្ដើមភ័យនឹងសភាពប្អូនស្រី

«បងឆាប់នាំប្អូនទៅ ក្នុងឡានទៅភ្លៀងខ្លាំងណាស់» ណាមជូនឃើញថាជីន បារម្ភពីប្អូនរហូតគិតអីមិនចេញក៏ប្រញាប់ដាស់តឿន
«មែនហើយបងនៅយូរមិនល្អទេ» ហូស៊ុក
«បងជីនទុកឲ្យប្អូនមកខ្ញុំមក បងយ៉ូនបងបើកឡានវិញទៅ» ជីមីន ចាប់បីប្អូនចូលឡាន យ៉ូនហ្គី មិនបានតវ៉ាទេគេធ្វើតាមជីមីនប្រាប់ព្រោះក៏ឃើញសភាពជីនបើកឡានមិនបានទេ

«អាចទៅបានហើយព្រះរាជទាយាទ» ឆាន់ដើរមកដល់ល្មម ទ្រង់ក៏ចាកចេញទៅមកនដល់ក្នុងឡានទ្រង់ប្ដូសំលៀកបំពាក់ហើយក៏ទាញខ្សែកបន្ដោងរូបព្រះច័ន្ទមួយចំនិតហើយមានផ្កាឈូកតូចមួយនៅកណ្ដាល

«សង្ឃឹមថាយើងនឹងបានជួបនាងម្ដងទៀត ឃ្យូឈី»

បរិយាយកាសនៅក្នុងឡានរបស់បងប្អូនត្រកូលគីមដែលពេលនេះម្នាក់ៗស្លន់ស្លោរយ៉ាងខ្លាំង ហូស៊ុកប្រញាប់រកកន្សែងមករុំរាងកាយទទឹករបស់ប្អូនដែលសន្លប់មិនដឹងអី

វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️ Where stories live. Discover now