បន្ទាប់ពីរបួសរបស់ជុងហ្គុកបានធូរសះស្បើយច្រើនហើយគេក៏ត្រលប់មករាជវាំងក្រោមការមើលថែរយ៉ាងដិតដល់របស់ឃ្យូឈី
" បងឆ្អែតហើយ! " ជុងហ្គុក យកដៃរុញចានចេញខណៈដែលឃ្យូឈីដួសបបរបញ្ចុកគេ
" ញាំមួយមាត់ទៀតទៅ.... "
" អត់ទេបងពិតជាឆ្អែតមែន "
" ល្អចឹងបងសម្រាកទៅ..... អូនទៅនិយាយជាមួយរាជពេទ្យបន្ដិច " ជុងហ្គុក ញញឹមស្រាលងក់ក្បាលរួចក៏តម្រេតខ្លួនគេងទៅ នាងតូចដើរចេញទៅក្រៅ" រាជពេទ្យរឿងដែលរៀបចំឲ្យជុងហ្គុកទៅវះកាត់កែសម្ផស្សនោះយ៉ាងមិចទៅហើយ "
" ក្រាបទូលរួចរាល់អស់ហើយចាំពេលអ្នកអង្គម្ចាស់ប្រសើរជាងនេះបន្ដិចអាចនាំគាត់ទៅបានហើយ "
" ល្អណាស់អរគុណលោកហើយ.... "
" ជាតួនាទីរបស់ទូលបង្គំស្រាប់ហើយសូមព្រះនាងទុកព្រះទ័យចុះ "
" លោកទៅវិញចុះ.... "
" ថ្វាយបង្គំលា " រាជពេទ្យគាត់ក៏ចាកចេញទៅបាត់ ឃ្យូឈីក៏ដើរចូលទៅមើលថែរជុងហ្គុកវិញ=======
" អេនណា.... បងខានមកជួបអូនយូរហើយសុំទោស... ដែលទុកឲ្យអូននៅឯកាម្នាក់ឯង " ថេយ៉ុងត្រលប់មកប្រទេសខ្យូអ៊ូលយ៉ុងហ្គុតតែម្នាក់ឯងដោយគ្មានអ្នកណាដឹងនោះទេ នាយឈរសម្លឹងមើលរូបថតដែលនៅលើផ្លាកថ្មរដែលសរសេរឈ្មោះរបស់អតីតសង្សាជាទីស្រលាញ់
" អូនអាចទៅដោយស្ងប់ចិត្តហើយព្រោះពេលនេះបងកំពុងតែធ្វើឲ្យអ្នកដែលធ្វើឲ្យអូនស្លាប់រស់នៅពិបាកជាងស្លាប់ទៅទៀត ឲ្យគេសងការឈឺចាប់ដែលបងបាត់បងអូន "" មិនគិតថាចេញទៅជួបគេទេឬ... " សំលែងក្រលរសួរទៅអ្នកកដែលអង្គុយក្នុងឡានជាមួយ ស្រីម្នាក់ពាក់ខោអាវឈុតខ្មៅបិតមុខជិតសម្លឹងមើលថេយ៉ុងពីចម្ងាយតាមបង្អួតឡាន
" អត់ទេ.... យ៉ាងណាសម្រាប់គេ ខ្ញុំលេងនៅលើលោកនេះទៀតហើយ.... រវាងពួកយើងគឺចប់ហើយ ទៅវិញទៅ "
" ល្អ.... " ឡានពណ៌ខ្មៅបើកចេញពីវាកកប់ខ្មោចបាត់ទៅ ថេយ៉ុងក៏មិននៅយូរគេក៏ចាកចេញទៅដែរ....=====
មួយខែក្រោយមក
" ឆាប់យកទៅដាក់ក្នុងឡានទៅ... "
" ព្រះពរ.... " ម៉ារីន យកវ៉ាលីពីដៃឃ្យូឈីដាក់ចូលទៅក្នុងឡាន
" យឺត! ៗ " ឃ្យូឈី គ្រាជុងហ្គុកឲ្យមកអង្គុយលើកៅអីរុញ
" អរគុណអូន " ជុងហ្គុក ញញឹមស្រាលដាក់ឃ្យូឈី
" បងកុំនិយាយចឹងអី មិនយូរទេមុខរបស់បងនឹងត្រលប់មកដូចដើម ដល់ពេលនោះពួកយើងនឹងរៀបអភិសេដជាមួយគ្នាជាផ្លូវការហើយ "
" លោកប៉ា... " លូអុីរត់មកឡើងអង្គុយលើភ្លៅជុងហ្គុកហើយឱបយ៉ាងណែន
" យ៉ាងមិចកូន... "
" ម៉ាក់ពេលលោកប៉ាវះកាត់ហើយពួកយើងទៅដើរលេងជុំគ្នាម្ដងតើបានទេ " លូអុីសសួរនាំដោយមិនភ្លេចមើលមុខប៉ាម៉ាក់ឆ្លាស់គ្នាទេ
" ប្រាកដជាបានណាកូន " ឃ្យូឈីលូកដៃអង្អែលក្បាលកូនប្រុសសំណព្វចិត្ត
" អូនក៏ត្រូវតែប្រយ័ត្នផង កុំភ្លេចថាកុំពោះអូនកំពុងតែមានជីវិតមួយទៀតកំពុងលូតលាស់ " ជុងហ្គុកដាស់តឿនអ្នកជាប្រពន្ធមើលទៅនាងហាក់មិនសូវខ្វល់ពីខ្លួនឯងសោះ
" អូនដឹងហើយ លូអុីសចុះមកកូន "
" មិនអីទេឲ្យគេអង្គុយលើនឹងចុះ "
" កុំអី គេកាន់តែធំហើយ .... លូអុីស! " ឃ្យូឈីហៅកូនដោយសំលេងធ្ងន់បន្ដិចក្មេងតូចលឺហើយក៏ចុះពីភ្លៅជុងហ្គុករួចរត់ចូលទីក្នុងឡានបាត់ទៅ
" ចំមែនហើយ.... "
" អូនកុំចេះតែថាកូនអី... "
" បានៗអូនមិនថាឲ្យកូនក៏បាន ម៉ោះអូនរុញបងទៅ " ថាហើយនាងក៏រុញកៅអីរទេះរបស់ជុងហ្គុក ចេញទៅក្រៅនិងគ្រានាយចូលឡានបើកចេញពីរាជវាំងទៅព្រលានយន្ដហោះបាត់ទៅ
CZYTASZ
វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️
Fanfictionបងប្រុសដែលនាងគោរពស្រលាញ់តែបែរជាធ្វើបាបនាង ពេលដឹងថានាងនិងគេមិនបានជាប់សាច់ឈាមគ្នាគេក៏ចាប់ផ្ដើមប្រើអំពើថោកទាបមកលើនាង តើនាងធ្វើអីខុស? ហេតុអីគេធ្វើបាបនាងម្ល៉េះ?