ត្របកភ្នែកស្ដើងបើកឡើងសម្លឹងមើលពិដានពណ៌សរមុននឹងងាករេមើលជុំវិញបន្ទប់
" ខ្ញុំនៅកន្លែងណានឹង "
" ភ្ញាក់ហើយ? " ថេយ៉ុងងើបឡើងពេលលឺសំលេងរបស់ស្ទេឡា
" លោកគឺ... "
" ថេយ៉ុងចាំបានទេ " នាយសាកសួរឲ្យទឹកមុខស្មើរ
" ហ៎! ចាំបាន "
" នាងយ៉ាងមិចទៅហើយ... "
" ខ្ញុំមិនអីទេអរគុណ " នាងទទួលទឹកពីដៃរបស់ថេយ៉ុងមកផឹកក្រាក....
" ព្រះនាង.... " សំលេងបើកទ្វារចូលមកបង្ហាញឲ្យឃើញអង្គរក្សរាជវាំងជាច្រើនស្ទេឡានាងក៏សំលឹកមុខរបស់ថេយ៉ុង
" នេះលោក "
" ព្រះនាងសូមទ្រង់យាងត្រលប់ទៅវិញ " ថេយ៉ុងងើបឈរអស់កម្ពស់ហើយឱនគោរពស្ទេឡា
" ព្រះនាងសូមផ្លាស់ព្រះហស្ថ (សំលៀកបំពាក់) " អ្នកបំរើស្រីក្នុងរាជវាំងពីរនាក់បានដើរចូលមកជាមួយសំលៀកបំពាក់សំរាប់ស្ទេឡា
" អត់ទេយើងមិនទៅវិញទេ ថេយ៉ុងលោកប្រាប់គេទៅថាយើងមិនទៅវិញទេ " ស្ទេឡាស្ទុះងើបមកពួននៅពីក្រោយខ្នងរបស់ថេយ៉ុង
" ទ្រង់ធ្វើបែបនឹងមិនបានទេ ពួកនាងចាត់ការទៅ " ថេយ៉ុងរុញស្ទេឡាឲ្យទៅអ្នកបំរើស្រីពីនាក់នោះ ហើយក៏ដើរចេញទៅ
" ថេយ៉ុងហេតុអីលោកធ្វើចឹងខ្ញុំស្អប់លោក " ទ្រង់ព្យាយាមរើខ្លួនចេញបម្រុងទៅតាមតែត្រូវអង្គរក្សស្រីនោះវាយឲ្យសន្លប់ពេលផ្លាស់សំលៀកបំពាក់រួចក៏នាំចេញទៅថេយ៉ុងបើកឡានតាមផ្លូវតាមរកប្អូនស្រីបន្ដទៀតក្នុងចិត្តគិតពីព័ត៌មានកាលពីព្រឹកមិញគេឃើញដោយចៃដន្យហើយរឹតតែច្បាស់ពេលខាងមន្ទីការងាររបស់គេតេមកឲ្យជួយរកព្រះនាងតូចស្ទេឡា
" មិចក៏ឈីមិនលើកទូរស័ព្ទចឹង " ថេយ៉ុងព្យាយាមតេរកប្អូនមិនឈប់គេបើកឡានផងភ្នែកក៏រវៀសរកផង
រីង..... ទូរស័ព្ទរបស់គេក៏រោទ៍ឡើងម្ដងទៀតគេប្រញាប់ទាញយកមកមើលគិតសង្ឃឹមថាជាប្អូនស្រីតែមិនមែនទេ
" អាឡូ! ខ្ញុំថេយ៉ុង និយាយ .... បាទខ្ញុំទៅឥឡូវនេះភ្លាម " ទឹកមុខប្រែជាបារម្ភគេដកដង្ហើមចោលមួយយ៉ាងវែងមុននឹងបត់ឡានទៅផ្លូវដែលមិនសូវជាមានមនុស្សបើកបរ
======
" ទីនេះ.... " ឃ្យូឈីបើកភ្នែកធំៗពេលសូប៊ីនបើកឡានចូលក្នុងបរិវេនរាជវាំង
" អ្នកអង្គម្ចាស់ " អង្គរក្សបានដើរមកបើកទ្វារឲ្យសូប៊ីននិងឃ្យូឈី
" នាងជាមិត្តរបស់យើងមិនបាច់បារម្ភទេ " សូប៊ីនដើរមកចាប់កាន់ដៃរបស់ឃ្យូឈីដើរចូលទៅក្នុងរាជវាំង
" ទីនេះធំខ្លាំងណាស់ " នាងតូចសម្លឹងមើលជុំវិញដំណាក់
" វាមិនមែនជាកន្លែងរបស់ខ្ញុំនោះទេចាំពេលទៅកូរ៉េវិញខ្ញុំនាំនាងទៅវាំងរបស់រាជវង្សវ៉ាង "
" អឺ.... តើគេនៅ... "
" មកតាមយើងមក ... " សូប៊ីនកាន់ដៃរបស់ឃ្យូឈីនាំទៅសួនច្បារខាងក្រោយ
" យ៉ុង.... " ឃ្យូឈីឃើញយ៉ុនជុនពីចំងាយគិតថានឹងរត់ទៅរកតែក៏ឃើញថាមានមនុស្សស្រីម្នាក់ដើរទៅរកគេ
YOU ARE READING
វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️
Fanfictionបងប្រុសដែលនាងគោរពស្រលាញ់តែបែរជាធ្វើបាបនាង ពេលដឹងថានាងនិងគេមិនបានជាប់សាច់ឈាមគ្នាគេក៏ចាប់ផ្ដើមប្រើអំពើថោកទាបមកលើនាង តើនាងធ្វើអីខុស? ហេតុអីគេធ្វើបាបនាងម្ល៉េះ?