ភាគទី ៩២

1.1K 52 0
                                    

" អាហារមិនត្រូវមាត់មែនទេកូនទើបធ្វើមុខចឹង " ឃ្យូឈី សម្លឹងមើលកូនប្រុសញាំអាហារជារឿយៗ ឃើញថាក្មេងតូចទឹកមុខមិនសូវជាសប្បាយចិត្តសោះ
" ម៉ាក់ពេលណាទើបគ្រួសារយើងជួបជុំគ្នាទៅ .... ហេតុអីពេលមានប៉ាគ្មានម៉ាក់ តពេលមានម៉ាក់តែលោកប៉ាមិននៅក្បែរចឹង... " ឃ្យូឈីលឺបែរនេះនាងក៏ដើរមកជិតកូនប្រុសដៃទាំងពីរលើកក្រសោបមុខរបស់លូអុីស
" ម៉ាក់សុំទោស... "
" កូនចង់បានគ្រួសារពេញលិញម៉ាក់អភ័យទោសឲ្យប៉ាទៅ... "
" ម៉ាក់ក៏ចង់ដែល តែទោះជាម៉ាក់ព្រមម្ចាស់យាយគាត់មិនប្រាកដថាយល់ព្រមដែរ... "
" កូនចង់ឲ្យប៉ានិងម៉ាក់ឆាប់ត្រូវគ្នា ម៉ាក់សុំអង្វរ... " លូអុីសអង្រួនដៃអ្នកជាម្ដាយទាំងទឹកភ្នែក
" លូអុីស! ម៉ាក់ពិតជាសុំទោស ម៉ាក់ធ្វើមិនបានទេ... " ឃ្យូឈីទាញកូនប្រុសមកឱបសម្រក់ទឹកភ្នែកប្រណាំងជាមួយកូនប្រុសតែត្រូវក្មេងតូចរុញចេញ
" កូនស្អប់ម៉ាក់.... ហុឹក... ៗ " លូអុីសរត់ចុះពីកៅអីចេញទៅក្រៅ
" លូអុីស... " ឃ្យូឈីគិតថានឹងទៅតាមតែក៏ដួសសន្លាប់ភ្លាមៗ...
" ព្រះនាងៗ .... ម៉ារីនទៅហៅរាជពេទ្យមក.... " ម៉ារី ស្ទុះរត់ចូលមកជួយទ្រឃ្យូឈី រួចបញ្ជារឲ្យប្អូនស្រីទៅហៅពេទ្យ
" ចាស.... " ម៉ារីន រត់ចេញទៅយ៉ាងលឿន ម៉ារីក៏លើកគ្រាឃ្យូឈីទៅសំរាកលើគ្រែ

លូអុីសរត់ចេញមកខាងក្រៅតែឯងរហូតវង្វេងផ្លូវមកក្រោយរាជវាំងជាកន្លែងដែលស្ងាត់គ្មានមនុស្ស

" ទីនេះជាកន្លែងណានឹង? " ក្មេងតូចវិលវល់សម្លឹងមើលជុំវិញខ្លួន
" អឹម!! " សុខៗស្រាប់តែមានដៃមួយលូកផ្ទប់មាត់របស់ក្មេងតូចជាមួុយកន្សែងមានជាតិថ្នាំលូអុីសក៏សន្លប់បាត់ទៅ

======

" ហឹម!..... "
" ព្រះនាងយ៉ាងមិចទៅហើយ... " ម៉ារី ដើរមកសួរនាំខណៈដែលឃើញឃ្យូឈីដឹងខ្លួនឡើង
" យើងកើតអីរាជពេទ្យមិចក៏លោកនៅទីនេះដែរ.... " ឃ្យូឈីធ្វើមុខឆ្ងល់សម្លឹងមើលទៅរាជពេទ្យ

ក្រាក.....

" ផ្លររ៉ា...! " អ្នកម្នាងសូហ្វៀបើកទ្វារចូលមកដោយអារម្មណ៍ភ័យព្រួយ
" មាតា.... "
" រាជពេទ្យ បុត្ររបស់យើងយ៉ាងមិចទៅហើយ.... "
" ព្រះនាងទ្រង់ហត់នឿយពេកបូកនិងមិនសូវសោយអ្វីបានច្រើនទៀតទើបក្លាយទៅជាមានសុខភាពទន់ខ្សោយបើបណ្ដោយបែបនេះទៀតនឹងប៉ះពាល់ដល់ទារកក្នុងផ្ទៃ.... "
" ទារកអីទៅ? " ឃ្យូឈីចាប់បានសំដីរបស់រាជពេទ្យក៏សួរបកភ្លាម រាជពេទ្យសម្លឹងមើលមុខរបស់អ្នកម្នាងមុននឹងទ្រង់ងក់ព្រះកេសយល់ព្រមឲ្យរាជពេទ្យនិយាយបន្ដ
" ព្រះនាងម្ចាស់មានផ្ទៃពោះបីខែជាងហើយក្រាបទូល.... "
" ហាស! យើងមានផ្ទៃពោះចឹងឬ....? មាតា! នេះ.... ទេ! អត់ទេមិចនឹងអាចទៅ..... គីម ជុងហ្គុក.... ហុឹក! ហុឹក! អត់ទេ.... " ឃ្យូឈីប្រែជាច្រលោតមិននឹងនរទ្រង់ស្រែកឡូឡាយ៉ាងខ្លាំង ....
" ស្ងប់អារម្មណ៍សិនទៅបុត្រ.... "
" ហេតុអី? " នាងតូចត្រូវបានម្ដាយឱបក្រសោបលួងលោម
" មិនអីទេ.... មាតាមិនបន្ទប់បុត្រឡើយ .... រឿងដែលកើតឡើងហើយទោះចង់ជៀសក៏គេចមិនផុតដែរ.... "
" មាតា....! " ឃ្យូឈីងើបក្បាលបន្ដិចកែវភ្នែករលីងរលោងសម្លឹងមើលមុខអ្នកម្នាងសូហ្វៀ
" បុត្រសំរាកសិនទៅទុករឿងនេះឲ្យមាតាដោះស្រាយណា.... "
" អរគុណមាតា.... ហ៎! មែនហើយលូអុីសរត់ចេញទៅក្រៅម៉ារី... ទៅមើលគេបន្ដិចទៅ.... "
" ក្រាបទូល.... " ម៉ារីឱនគំនាបបន្ដិចមុននឹងចេញទៅធ្វើតាមបញ្ជារ

វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️ Where stories live. Discover now