ភាគទី ២៨

1.5K 72 5
                                    

ឃ្យូឈីកំពុងរៀបចំខ្លួនដើម្បីចេញដំណើរទៅកាន់ប្រទេស ខ្យូអ៊ូល យ៉ុងហ្គុត នាងសម្លឹងមើលខ្លួនឯងនៅក្នុងកញ្ចក់ក្រសែរភ្នែកក្រឡេកទៅប៉ះខ្សែករនៅលើតុមកមើលបន្ដិចរួចក៏ពាក់លើក

" អូននឹងទុកវាជាការចងចាំដល់ល្អរបស់ពួកយើង ជុន " ដៃតូចអង្អែលបន្ដោងខ្សែកបន្ដិចរួចក៏អូសវ៉ាលីចាកចេញពីព្រលឹមនាងជិះតាសុីទៅព្រលានយន្ដហោះដោយមិនឲ្យបងៗដឹងទេដោយកុហកថាស្អែកចេញដំណើរតែតាមពិតនាងត្រូវចាកចេញថ្ងៃនេះ

...... សុំទោសបងៗអូនគ្រាន់តែចង់ចាកចេញដោយស្ងាត់ៗតែប៉ុណ្ណោះ កុំបារម្ភអីអូនអាចមើលថែរខ្លួនឯងបាន

                                                ពីអូន ឃ្យូឈី....

" ប្អូនល្ងង់នេះមិនក៏ចាកចេញទៅទាំងបែបនេះ " ជីនក្រោយអានសំបុត្រដែលឃ្យូឈីសរសេហើយក៏កើតចិត្តខឹងតែម្ដង
" តេលេងចូលហើយ " ហូស៊ុក ទំលាក់ទូរស័ព្ទចុះដោយការព្រួយបារម្ភ
" ប្រហែលជាកំពុងនៅលើយន្ដហោះ ឬក៏ទៅដល់ប្រទេស ខ្យូអ៊ូល យ៉ុងហ្គុកហើយមើលទៅ " ណាមជូន
" តេទៅថេយ៍សាកមើលទៅក្រែងគេដឹងពីរឿងនេះ " យ៉ូនហ្គីងាកទៅប្រាប់ហូស៊ុក
" បាទ " ហូស៊ុកសាកតេទៅថេយ៉ុង
(បងស៊ុកមានការអ្វីឬ)
" ឃ្យូឈីចាកចេញពីប្រទេសកូរ៉េហើយ "
(បងកុំបារម្ភអីពេលនេះប្អូននៅជាមួយខ្ញុំនាងមកដល់មុននេះបន្តិចឡូវឡើងទៅសំរាកហើយ ខ្ញុំក៏ភ្ញាក់ផ្អើលដែល)
" នាងច្រម៉កនេះមិចក៏ធ្វើបែបនេះ " ជីន និងគ្រប់គ្នាធូរទ្រូងបន្តិចពេលដឹងថាប្អូនស្រីសុខសប្បាយ

" រៀបអភិសេដនៅខែក្រោយ! មាតាលឿនពេកហើយ " ស្ទេឡាភ្ញាក់ផ្អើលពេលដឹងថាខ្លួននឹងរៀបការឆាប់ៗ
" មិនលឿនទេឆាប់រៀបអភិសេដមាតានឹងប្រគល់ដំណែងរាទាយាទឲ្យបុត្រ "
" តែបុត្រអត់ស្រលាញ់ព្រះបុត្រាយ៉ុនជុនទេ "
" ស្រលាញ់ ... ហុឹស! ស្រលាញ់ធ្វើអ្វីមិនបានទេត្រៀមខ្លួនធ្វើជាកូនក្រមុំទៅហើយនៅមានទៀតទំនេរៗទៅនិយាយលេងជាមួយយ៉ុនជុនផងទៅព្រោះមិនយូរទេពួកបុត្រនឹងក្លាយជាសា្វមីភរិយានឹងគ្នាហើយ "
" មាតា! ទ្រង់ធ្វើបែបនេះមិនបានទេ " ព្រះនាងស្ទេឡាស្រែកជំទាលប្រកែកជាមួយអ្នកម្នាងលីនដាខណៈដែលទ្រង់បានយាងចេញបាត់ទៅ ជូឌីដែលលួចស្តាប់លឺហើយក៏ត្រលប់ទៅដំណាក់របស់ខ្លួនវិញ
" រៀបអភិសេដចឹងឬ? " ជូឌីទឹកមុខព្រួយបារម្ភ

វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️ Donde viven las historias. Descúbrelo ahora