ភាគទី ៤៨

1.6K 76 6
                                    

ភូមិគ្រឹះត្រកូលគីម

" អ្នកប្រុសមករកអ្នកណាដែរ? " អ្នកបំរើដើរមកមើលវត្តមានកំលោះតូចនោះគឺយ៉ុនជុន
" ជូឌីនៅទេ? "
" អ្នកនាងតូចនៅសួនច្បារខាងក្រោយផ្ទះ សុំសួរអ្នកប្រុសគឺ.... "
" ខ្ញុំឈ្មោះយ៉ុនជុន ជាទាយាទរាជវង្សត្រកូលវ៉ាង "
" អូ! ព្រះរាជបុត្រសូមរាជទានទោស " អ្នកបំរើម្នាក់នោះក៏ឱនគោរពទ្រង់ភ្លាមៗ
" យើងមិនយកទោសពៃទេក្រោកឡើង យើងមានការនិយាយជាមួយជូឌី យើងយាងទៅរកគេខ្លួនឯង "
" ក្រាបទូល " ព្រះបុត្រាក៏យាងទៅរកជូនឌី នាងតូចអង្គុយផឹកតែគយគន់ផ្កាធ្វើដឹង យ៉ុនជុន ដើរទៅរកនាងតែក៏មិនមាត់អ្វីដែលគេឈរនៅពីក្រោយខ្នងនាងយ៉ាងយូររហូតដល់ជូឌីងាកមកចាប់អារម្មណ៍
" ហ្អាយ! ព្រះបុត្រា .... ជុន... ទីបំផុតបងមករកអូនហើយ អូននឹកបងណាស់ " ជូឌីមិនគិតពិចារណាច្រើននាងកីស្ទុះងើបទៅឱបទ្រង់ភ្លាម
" នឹកយើង? អូ! ត្រូវហើយយើងភ្លេចទៅថាពួកយើងបានរៀបអភិសេដជាមួយគ្នា ហុឹស! តែគួរឲ្យស្ដាយកាលនោះនាងបន្លំខ្លួនជាស្ទេឡាគ្រប់គ្នាដឹងថាស្ទេឡារៀបអភិសេដជាមួយយើង តែគេមិនបានដឹងទេការពិតអ្នកដែលរៀបអភិសេដនោះជានាង .... "

ប្រាវ.....

" ម៉ាក់! " ជូឌីក្រឡេកទៅរកប្រភពសំលេងរបស់កែវដែលធ្លាក់បែកនោះគឺលោកស្រីគីម
" ទ្រង់មានបន្ទូលថាមិចទ្រង់និងកូនស្រីខ្ញុំម្ចាស់ .... "
" អ្នកមីងយល់ច្រលំហើយ ការពិត.... "
" ការពិតពួកយើងរៀបអភិសេដរួចហើយ ផ្សំដំណេកក៏ហើយដែលទ្រង់បំផ្លាញអនាគតខ្ញុំម្ចាស់ ទ្រង់ធ្វើឲ្យខ្ញុំម្ចាស់ប្រលាក់ប្រលូក ហើយមិនទទួលខុសត្រូវ ហុឹក... ហុឹក " ជូឌីធ្វើជាយំទួញសោកដាក់ម្ដាយលោកស្រីគីមលឺហើយក៏ចាប់ផ្ដើមខឹងហើយស្ដីតបទៅយ៉ុនជុនវិញ
" ទ្រង់ជារាជវង្សស្ដេចហេតុអីក៏ធ្វើបែបនេះ ទ្រង់ធ្វើខុសហើយគិតចង់ធ្វើជាក្មេងរឿងអីកើតឡើងចឹងឬ ទ្រង់សមជាមនុស្សទេ "
" អ្នកមីងមិនមែនចឹងទេរឿងនេះ..... "
" អឹម.... អ៊ួក...! " ភ្លាមៗ ជូឌីស្រាប់តែក្អួតចំអោមិនឈប់លោកស្រីគីមក៏រត់ទៅមើលកូនស្រី
" ជូឌី! កូនយ៉ាងមិចហើយ! "
" កូនមិនអីទេម៉ាក់ អ៊ួក....ៗ "
" ខ្ញុំថាយល់ល្អយកនាងទៅពេទ្យទៅ ក្អួតបែបនេះ .... "
" វាត្រូវតែចឹងព្រោះទ្រង់ត្រូវទទួលខុសត្រូវ.... " យ៉ុនជុនមិនមាត់គេក៏បីជូឌីចេញទៅចូលឡានគេហើយបើកចេញទៅបាត់ជាមួយលោកស្រីគីមបាត់ទៅ

វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️ Nơi câu chuyện tồn tại. Hãy khám phá bây giờ