ភាគទី ១៤

1.8K 69 0
                                    

" ខ្ញុំពិតជាស្រលាញ់នាងមែន... "
" លែងខ្ញុំសិនទៅជុន " ឃ្យូឈី ប្រឹងប្រលេះដៃរបស់នាយចេញតែគេរឹតតែឱបនាងកាន់តែណែន
" អត់ទេ.... ខ្ញុំខ្លាចនាងរត់បាត់ "

" តែបើមានគេមកឃើញវាមិនល្អទេលែងសិនទៅណាខ្ញុំសន្យាថាមិនរត់ទេ "
" ពិតឬ "
" ចាស " យ៉ុនជុនក៏ប្រលែងដៃចេញពីការឱប ឃ្យូឈីបែរមកមើលមុខរបស់នាយដោយអារម្មណ៍និងទឹកមុខច្របូកច្របល់

" ហេតុអីក៏លោកស្រលាញ់ខ្ញុំ នេះពួកយើងមិនទាន់ស្គាល់គ្នាច្បាស់ផង "
" ការស្រលាញ់គ្មានហេតុផលទេ "
" តែយ៉ាងណាក៏... "
" មិនបាច់ឆ្លើយពេលនេះក៏បាន តែសុំទុកពេលឲ្យខ្ញុំបាននៅក្បែរនាងផងទៅ ពួកយើងមកធ្វើការសាកល្បងទៅ 1 ខែយ៉ាងមិចដែលបើគ្រប់ពេលមួយខែនាងនៅតែមិនស្រលាញ់ខ្ញុំចឹងខ្ញុំក៏មិនរំខាននាងទៀតដៃរ " ឃ្យូឈី ឈរគិតមួយសន្ទុះ

" បានខ្ញុំព្រមរយៈពេល 1 ខែ "
" អរគុណណាស់ឈី " ចាប់ឱបម្ដងទៀតតែក៏ប្រលេងចេញវិញដោយសារតែយ៉ុនហុីស្រែកហៅឈ្មោះមិត្ត

" ឃ្យូឈី! អូ! នេះគេ.... "
" គ្មានអីទេតោះទៅ " ឃ្យូឈីមិនចង់បកស្រាយច្រើនក៏អូសដៃមិត្តចេញទៅបាត់
" គួរឲ្យស្រលាញ់ណាស់ " យ៉ុនជុន អស់សំណើចបន្ដិចហើយក៏ដើរចេញទៅដោយមិនបានចាប់អារម្មណ៍ទេថាមានមនុស្សពីរនាក់កំពុងលួចមើលសកម្មភាពរបស់គេមិញនេះ

" បងឃើញហើយមែនទេ " យូរ៉ា ឈក្ដោបដៃខាំមាត់ដោយអារម្មណ៍ឈឺចាប់រកអ្វីប្រៀបមិនបាន ចំណែកសូប៊ីនក៏ដូចគ្នា
" បងមិនឲ្យពួកគេបានសម្រេចទេ " សូប៊ីន និយាយហើយក៏ដើរចេញទៅបាត់

" ព្រះនាងស្ទេឡាអីគេនោះជាសត្រូវរបស់យើងម្នាក់ហើយ ឡូវនេះមាននាងឃ្យូឈីទៀត យើងមិនព្រមទេ ពួកនាងចាំមើលទៅយើងចាត់ការពួកនាងឲ្យចេញផុតពីជីវិតរបស់បងជុន " កែវភ្នែកពេញដោយកំហឹង របស់យូរ៉ាបញ្ជាក់ថានាងនឹងធ្វើវាឲ្យបាន

/ប្រទេស ខ្យូអ៊ូល យ៉ុងហ្គុត/

" លោកកុងស៊ុលនេះជាឯកសាររបស់សិស្សអាហាររូបបករណ៍ជនជាតិកូរ៉េឆ្នាំនេះ "
" អរគុណហើយ ជេម " ដៃមាំទទួលយកឯកសារពីដៃជំនួយការរបស់ខ្លួនដោយទឹកមុខញញឹម

វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️ Where stories live. Discover now