ភាគទី ១៨

1.5K 69 12
                                    

" បងហ្គុក! " បរិយាកាសក្នុងឡានស្ងប់ស្ងាត់ជេនណាឃើញទឹកមុខជុងហ្គុក មិនសូវល្អក៏ចាប់សួរមុន
" បងកើតអីឬអត់? "
" បងមិនអីទេ ឲ្យបងសុំទោសជំនួសឃ្យូឈីផងណា " ជុងហ្គុក ឈប់ឡានទៅម្ខាងហើយងាកមកនិយាយជាមួយជេនណា

" អត់ទេខ្ញុំមិនប្រកាន់នឹងប្អូនទេ បងហ្គុកកុំខឹងនឹងប្អូនអីណាអាចថាភ្លាមៗនាងពិបាកទទួលយកក៏ថាបាន "
" ជេន បងសន្យាថាបងមិនឲ្យអ្នកណាមកធ្វើបាបមនុស្សដែលបងស្រលាញ់នោះទេ " ជុងហ្គុកចាប់ដៃរបស់ជេនណាជាប់ដោយការបារម្ភ

" លឺបែបនេះអូនសប្បាយចិត្តនឹងមានក្ដីសុខណាស់ហើយ "
" បងស្រលាញ់ជេនណា "
" ជេនក៏ស្រលាញ់បងហ្គុកដែរ " ទាំងពីរនាក់ក៏ថើបគ្នាយ៉ាងផ្អែមល្ហែមនៅក្នុងឡាន

======

" ឃ្យូឈី! នេះឯងចង់ទៅណានឹង? " យ៉ុនហុី ភ្ញាក់ឡើងមកក៏ឃើញថានាងតូចរៀបចំឥវ៉ាន់ខោអាវដាក់វ៉ាលីដូចប្រុងនឹងចាកចេញចឹង
" ខ្ញុំទៅកូរ៉េមុនហើយ ឯងដើរលេងឲ្យសប្បាយទៅ "
" ហ៊ើយ! មិនបានទេឯងប្រុងទុកយើងចោល " យ៉ុនហុី ចង្អុលមុខខ្លួនឯងទាំងអារម្មណ៍អន់ចិត្ត

" ក៏ទុកចោលនឹងហើយ ... អ៎! មិនបាច់បារម្ភទេយើងនិយាយជាមួយនាយកសាលារួចហើយ កុំមកតាមយើងបាយ! " ឃ្យូឈីអូសវ៉ាលីចេញទៅជាមួយថង់នៅក្នុងដៃ នាងឡើងមកជាន់ខាងលើដែលជាជាន់ដែលជុងហ្គុកស្នាក់នៅ

ទីង..... តុង....

ដៃតូចស្រឡូនដូចបន្លាក្រូចចង្អុលចុតកណ្ដឹងនៅមុខបន្ទប់របស់អ្នកជាបងប្រុស នាងឈរចាំយ៉ាងយូរគ្មានការឆ្លើយតបក៏សម្រេចចុតម្ដងទៀតតែគ្មានអ្នកណាចេញមកបើក

" ទៅណាហើយនឹង.... " ឃ្យូឈីចាប់ផ្ដើមម៉ួរម៉ៅឡើង គិតថានឹងសាកចុតកណ្ដឹងម្ដងទៀតតែសំលេងបើកទ្វារលឺមកពីក្រោយខ្នងសំលេងសើចក្អាកក្អាយរបស់ប្រុសស្រីស្ដាប់ទៅដូចសប្បាយចិត្តណាស់

" បងហ្គុក.... ហើយមិច... នាង...! នេះអ្នកទាំងពីរ.... " អ្នកជាប្អូនភាំងនឹងវត្តមានរបស់ពួកគេទាំងពីរនាក់ចេញពីបន្ទប់ជាមួយគ្នា ជេនណាពាក់ត្រឹមតែអាវឃ្លុំចំណែកជុងហ្គុក ការស្លៀកពាក់របស់គេមើលទៅមិនរៀបរយសោះ

វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️ Donde viven las historias. Descúbrelo ahora