ភាគទី ៣៩

1.4K 68 0
                                    

លោកស្រីគីមស្លុតអារម្មណ៍យ៉ាងខ្លាំងពេលបានឃើញជូឌី ចំណែកលោកគីមក៏ចឹងដែល
" ពួកកូននៅឯណា? "
(ប្រទេសខ្យូអ៊ូលយ៉ុងហ្គុត)
" ល្អប៉ានិងម៉ាកកូននឹងទៅទីនោះភា្លម " លោកគីមនិងប្រពន្ធមើលមុខគ្នាហើយក៏ចាកចេញទៅ

មន្ទីពេទ្យ

" អូនឆ្អែតហើយ " ឃ្យូឈីរុញចានបបរចេញជីមីនដាក់ចានចុះក៏យកទឹកមកឲ្យប្អូនញាំ
" ធូរស្រាលបន្ដិចទេ "
" លែងអីហើយសុំទោសមកពីអូនទើបធ្វើឲ្យពេលវេលាសប្បាយទៅជាមកឲ្យបងលំបាកហើយមើលថែរអូនទៅវិញ " នាងតូចឱនមុខចុះដោយទឹកមុខស្រពោនជីមីនឃើញចឹងក៏ចាប់ដៃរបស់ប្អូនអង្អែលថ្នមៗ
" កុំនិយាយបែបនឹងទេបងជាបងប្រុសរបស់អូនមិចនឹងអាចឃើញអូនឈឺហើយមិនមើលនោះ " ទាំងពីរនាក់ក៏ញញឹមដាក់គ្នា

ក្រាក .....

" ឃ្យូឈី.... " សំលេងបើកទា្វរបន្លឺឡើងធ្វើឲ្យអ្នកនៅខាងក្នុងភ្ញាក់ព្រឺត
" ពួកបង.... "

" យ៉ាងមិចហើយមានឈឺត្រង់ណាទេ " ជីនស្ទុះមកមុនគេ មើលទៅរៀងឆ្លេរឆ្លារជាងគេជាងឯង
" អូនអត់អីទេពួកបងមកបានយ៉ាងមិច "
" ជីមីនតេប្រាប់ " ហូស៊ុក
" ពេទ្យថាយ៉ាងមិចដែលពេលណាចេញពីពេទ្យបាន " ណាមជូន
" ពេទ្យថាស្អែកឈី អាចចេញពីពេទ្យបានហើយ " ជីមីន
" បើចឹងល្អហើយ ថ្ងៃក្រោយឲ្យរៀងគ្រឿងសមុទ្រវាល្អហើយតែញាំច្រើនអាចមានបញ្ហាណា " លឺចឹងពួកគេក៏ងាកទៅសម្លក់យ៉ូហ្គី
" បើឯងមិននិយាយគ្មានពីណាថាឯងគរទេ " ជីនដឹងច្បាស់ថាប្អូនទីពីរគេនេះនិយាយត្រង់ៗតែម្ដងហើយ
" មិនអីទេសុំទោសបងយ៉ូនលើកក្រោយអូននឹងប្រយ័ត្នជាងនេះ "
" បានហើយបងមិនបន្ទោសអូនទេមិញបងបារម្ភទើបនិយាយបែបនឹង " យ៉ូនហ្គី
" មែនហើយចុះប៉ាម៉ាក់នោះ " ឃ្យូឈីស្រាប់តែនឹកឃើញថាបាត់វត្តមានប៉ាម៉ាក់នាង
" មុននេះពួកបងចេញមកដូចជាឃើញគាត់ប្រញាប់ប្រញាល់ណាស់ " ណាមជូន
" ថែមទាំងមានអូសវ៉ាលីទៅជាមួយទៀតផង " ហូស៊ុក
" គាត់ទៅធ្វើទេសចរណ៍បន្ដទេដឹង " ជីមីន
" មិនអាចទេពួកគាត់បានផ្អាកការធ្វើដំណើរបីខែពេលថេយ៉ុងរៀបការហើយទើបត្រលប់ទៅបន្ដដំណើរកំសាន្ដ " ជីននិយាយប្រាវៗរកតែប្អូនៗឃាត់មិនទាន់
" បងជីន " ហូស៊ុក យ៉ូនហ្គី ណាមជូន ទាំងបីនាក់ស្រែកហៅជីនដំណាលគ្នា
" ស្អី... អូស្លាប់ហើយ! " ជីនដឹងខ្លួនក៏ប្រញាប់បិទមាត់របស់ខ្លួន
" ថា... ថាមិច... បងជីននិយាយម្ដងទៀតបានទេ.... " ឃ្យូឈីតក់ស្លុតណាស់នាងក៏សួរបញ្ជាក់
" បងជីនកុំនិយាយត.... " ហូស៊ុក
" ចប់ហើយផ្ដាំយើងតាំងពីផ្ទះរហូតមកដល់មុខមន្ទីពេទ្យមានណាភ្លត់មាត់និយាយខ្លួនឯង " ណាមជូននិយាយខ្សឹបៗដាក់យ៉ូនហ្គី
" ថាតែពួកយើងតែគាត់វិញ.... " យ៉ូនហ្គីខ្សឹបតបទៅណាមជូនមុន
" ឈី! អូនទើបនឹងញាំថ្នាំហើយអូនគួរតែសំរាកទៅ " ជីមីនឃើញសា្ថនភាពតានតឹងក៏និយាយប្ដូរប្រធានបទ
" បងជីន! " នាងតូចស្រែកសម្លុតបងប្រុសធំធ្វើឲ្យពួកគេភ្ញាក់ផ្អើលមិនស្ទើរទេវាជាលើកទីមួយហើយថាឃើញឃ្យូឈីបែបនេះ
" គឺ.... គឺ .... " ជីនងាកមកមើលមុខប្អូនៗ
" សក់អ្នកណាក្បាលអ្នកនឹងហើយ " យ៉ូនហ្គី
" ពួកបងប្រុសមកបងថេយ៍រៀបការជាមួយអ្នកណា? កូនក្រមុំជាអ្នកណា? " ឃ្យូឈីសួរនាំបន្ដធ្វើឲ្យគ្រប់គ្នាគាំងយោបល់
" ឈី! " ជីមីនដើរមកចាប់ស្មាររបស់ប្អូនបំណងឲ្យនាងគេង
" បងមីនបងនិយាយមក មានតែបងទេដែលយល់ពីអូនច្បាស់ជាងគេបងប្រាប់អូនមកបងថេយ៍រៀបការជាមួយអ្នកណា " នាងតូចចាប់ស្មាររបស់ជីមីនវិញហើយសម្លឹងមើលភ្នែករបស់នាយវិញទឹកភ្នែកដែលខំទប់ស្ទើរតែស្រក់ចុះទៅហើយ
" ឃ្យូឈី! អូនស្ងប់អារម្មណ៍សិនទៅណា " ជីមីនព្យាយាមលួងលោមនាងតែឃ្យូឈីរំជួលចិត្តកាន់តែខ្លាំង
" អត់ទេប្រាប់មកបងមីនប្រាប់មក .... " នាងសម្លឹងជីមីនរហូតដល់គេអត់នឹងនិយាយមិនបាន
" គឺយូរ៉ា " លឺហើយដៃទាំងគូររបស់ឃ្យូឈីក៏ប្រលែងពីស្មាររបស់ជីមីនទឹកមុខអស់សង្ឃឹមក៏លេចចេញមក
" ឈី! " ជីនចង់បកស្រាយតែត្រូវប្អូនលើកដៃជាសញ្ញាហាមមិនឲ្យដើរមក្បែរ
" ពួកបងទៅវិញទៅអូនចង់សម្រាក " ឃ្យូឈីមិននិយាយតែមាត់ក៏ទាញភួយមកគ្របហើយបែកខ្នងគេងបាត់ទៅ
" យល់ល្អពួកយើងទៅវិញសិនទៅឲ្យប្អូនសម្រាកសិនទៅ "
" ហូស៊ុកនិយាយត្រូវពេលខ្លះថ្ងៃស្អែកពេកប្អូនភ្ញាក់ឡើងអ្វីៗអាចនឹងប្រសើរឡើងក៏ថាបាន " ណាមជូន
" តោះជីមីនឯងក៏ហត់ហើយដែរពួកយើងឲ្យប្អូននៅស្ងប់បន្ដិចទៅ " យ៉ូនហ្គីដើរមកចាប់ស្មាររបស់ជីមីន
" ល្អ " ក្រោយមកពួកគេក៏ចាកចេញទៅអស់ឃ្យូឈីក៏ស្រាប់តែស្ទុះងើបវិញនាងដឹងថាបងៗនាងបារម្ភពីនាងតែនាងមិនចង់ឲ្យបងប្រុសនាងឃើញនាងក្នុងសភាពដែលបែងចែកមិនច្បាស់លាស់ទេ នាងទាញខ្សែរកដែលថេយ៉ុងឲ្យនាងយកមកមើលយ៉ាងយូរ
" តើខ្ញុំកំពុងតែធ្វើស្អីនឹងមិចក៏សុខៗច្រលោតបែបនេះបងថេយ៍រៀបការយើងគ្នាសិទ្ធអីមកហាមឃាត់ទេ តែបងថេយ៍ទាក់ទងយូរ៉ាពីកាលរឿងនេះគួរឲ្យសង្ស័យណាស់ បងថេយ៍ក៏មិនមែនមនុស្សចិត្តងាយដែលគាត់មិនស្រលាញ់ស្រីផ្ដេសផ្ដាស់ទេ ប្រាកដជាមានបញ្ហា " ឃ្យូឈីអង្គុយគិតសញ្ចឹងភ្នែមក៏ចេះតែសម្លឹងខ្សែករជារឿយៗ

======

លោកនិងលោកស្រីគីមបានត្រលប់មនប្រទេស ខ្យូអ៊ូលយ៉ុងហ្គុតជុងហ្គុក ក៏ទៅទទួលប៉ាម៉ាក់

" ហ្គុក! មានរឿងអី? " លោកស្រីគីមចុះពីយន្ដហោះមិនទាន់ជួបកូនភ្លាមក៏សួរនាំភ្លាម
" ចូលឡានកូននឹងនិយាយប្រាប់ ដេវីត! " ជុងហ្គុកហៅកូនចៅរបស់ខ្លួនឲ្យជួយយកឥវ៉ាន់ដាក់ក្នុងឡាន

ជុងហ្គុករផបរាប់រឿងគ្រប់យ៉ាងប្រាប់ម្ដាយនិងឪពុកតាមផ្លូវមកមន្ទីពេទ្យលោកនិងលោកស្រីគីមស្ដាប់ហើយសឹងតែមិនជឿ

" តែកាលនោះប៉ានិងម៉ាក់កូនក៏បានពិនិត្យ DNA របស់កូននឹងឃ្យូឈីដែលមិនឃើញមានបញ្ហាអីទេ " លោកគីម
" ដូចដែលកូនបានប្រាប់ចឹងមានប្រភេទស្មៅម្យ៉ាងក្នុងអំឡុងពេលលូតលាស់មុនពេញវ័យមិនថា DNA ឃ្យូឈីយកទៅផ្ទៀងផ្ទាត់ជាមួយអ្នកណាគឺសុទ្ធតែត្រូវទាំងអស់ តែក្រោយពេលពេញវ័យសារជាតិថ្នាំនោះនឹងបាត់បង់ប្រសិទ្ធភាពបន្ដិចម្ដងៗ "
" កាលនោះពួកកូនកើតនៅទីនេះ ប្រាកដជាមានរឿងអីហើយ " លោកគីម
" កូនប្រាកដហើយថាជូឌីជាសាច់ឈាមបង្កើតរបស់ពួកយើង " លោកស្រីគីមដោយមិនអស់ចិត្តក៏សួរបញ្ជាក់
" តែចុះបើគេគ្រាន់តែកែរមុខមាត់ឲ្យដូចកូនបោកយកលុយពួកយើងនោះ "
" ម៉ាក់! កូនធនាថាជូឌីមិនដែលឆ្លងកាត់មុខកាំបិទហើយកូនប្រាកដថានាងជាសាច់ឈាមបង្កើតពួកយើងពិតប្រាក "
" តែដើម្បីឲ្យច្បាស់គួរតែពិនិត្យ DNA សាថ្មី " លោកគីម
" ត្រូវហើយលើកនេះឯងហាមលូកដៃចូលម៉ាក់នឹងពិសាធ៍ឲ្យច្បាស់ថាឃ្យូឈីនិងជូឌីមួយណាជាសាច់ឈាមបង្កើតរបស់ពួកយើង " និយាយចប់លោកស្រីក៏តេទូរស័ព្ទទៅអ្នកណាមិនដឹង
" អាឡូ! ជីមីន "

" បាទម៉ាក់កូនដឹងហើយកូននឹងធ្វើភ្លាម " ជីមីននិយាយទូរស័ព្ទចប់ក៏ដើរមកអង្គុយជិតប្អូនស្រីដែលកំពុងតែគេងដៃមាំអង្អែលសក់ទន់រលោងថ្នមៗនាយសម្លឹងមុខតូចច្រមិចហើយញញឹមចុងមាត់

វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️ Opowieści tętniące życiem. Odkryj je teraz