ភាគទី ០១

4K 115 0
                                    

តុក....តុក....ៗ....ៗ

«ឃ្យូឈី ភ្ញាក់ឡើង! ដល់ម៉ោងទៅរៀនហើយ» ជីមីន គោះទា្វស្រែកហៅប្អូនស្រីរបស់គេ
«..zzzz....~~~~»
«ឈី...ហា៎! បើកទ្វា!!! Aww... ទ្វារអត់ចាក់សោរផង» ជីមីន និយាយរួចក៏មូលសោរទា្វររួចដើរចូលទៅដាស់ ប្អូនស្រីសំណព្វចិត្តរបស់គេ

«ឈី....ហា៎! ភ្ញាក់ឡើងថ្ងៃចូលរៀនដំបូងផងតិចទៅរៀនមិនទាន់ណា»
«អុឹម...បងមីន ឲ្យ ឈី សុំគេងតិចទៀតមក» នាងនិយាយទាំងបិទភ្នែកដៃតូចស្រឡូនទាញខ្នើយមួយទៀតមកផ្ទប់ត្រចៀក

«មិនបានទេ ឆាប់ភ្ញាក់ឡើងគ្រប់គ្នាកំពុងចាំអូនណា» ជីមីនចាប់ទាញភួយនឹងខ្នើយចេញឲ្យងើប

«បងមីនខ្ញុំឃ្លាន» ជុងហ្គុក និយាយទៅកាន់ ជីន
«ចាំ ឃ្យូឈី ចុះមកសិនទៅ» ជីនតបទៅប្អូនពៅហើយលើកកាហ្វេមកក្រេបបន្ដិច

«មែនហើយ» ណាមជូន ចាក់បណ្ដោយតាមជីន
«នេះនាំគ្នាចាំស្រីកម្ចិលម្នាក់នោះមែនទេ» ជុងហ្គុក ចាប់ផ្ដើម៉ួរម៉ៅបង្ហាញទឹកមុខធុញទ្រន់

«មិចក៏ហៅប្អូនចឹង ជុងហ្គុក» ហូស៊ុក ស្ដីឲ្យប្អូនពេលលឺគេនិយាយឈ្លើយបែបនេះ

«ខ្ញុំហៅយ៉ាងមិចជារឿងខ្ញុំ សំខាន់ខ្ញុំឃ្លាន ហើយត្រូវប្រញាប់ទៅធ្វើការ» ជុងហ្គុក តបវិញដោយមិនខ្លាចអំណាចអ្នកជាបងអីបន្ដិច
«ពួកយើងក៏ប្រញាប់ដូចគ្នា តែហេតុអីយើងចាំបាន» យ៉ូនហ្គី
«ក៏ព្រោះតែពួកបង ម្នាក់ៗ ទម្រើសនាងទ្បើងខូចអស់ហើយ»
«នេះ ជីមីន ទៅដាស់ប្អូនយ៉ាងមិចទៅហើយ» ណាមជូន ក្រលេកសម្លឹងមើលទៅខាងលើ

«ក្មេងម្នាក់នេះ» ជុងហ្គុក អស់ភាពអំណត់ហើយក៏ឡើងទៅបន្ទប់ ឃ្យូឈីទាំងកម្រោលចូល
«អូនឈី !!! បងប្រញាប់ទៅធ្វើការណា» ជីមីន នៅតែនិយាយអង្វរប្អូនមិនដាច់ពីមាត់ តែសំដីនាយមិនចូលត្រចៀកនាងតូចអីតិចទេ

«ថយចេញ !!!» ជុងហ្គុក ដើរមកដល់រុញ បន្ដិចចេញ បន្ដិចរួចគេក៏ចាប់ ឃ្យូឈីបីចូលបន្ទប់ទឹក

*ឈូ!!!

" អា៎.... ~~~~~~» ជុងហ្គុក បោះនាងតូចចូលអាងទឹក ហើយក៏ យកទឹកផ្កាឈូកបាញ់ដាក់មុខនាងធ្វើឲ្យនាង
ភ្ញាក់ស្រែកចាតព្រោះតែត្រជាក់

វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️ Tahanan ng mga kuwento. Tumuklas ngayon