ប្រាវ....
សំលេងបោកប្រាស់របស់ពេញបន្ទប់ដោយសារស្នាដៃរបស់យូរ៉ានេះឯង សភាពបន្ទប់រញ៉េរញ៉ៃអស់គ្មានរបៀបរៀបរយ
" មានរឿងអី? " សូប៊ីន លឺសូរសំលេងធ្លាក់របស់របបក៏សួរនាំមក
" គឺ ... " អ្នកបម្រើនិយាយមិនទាន់ចេញផងសូប៊ីនក៏រត់ឡើងទៅមើល
" ចេញទៅ... ចេញទៅឲ្យអស់ទៅ "
" យូរ៉ា ឯងធ្វើអីនឹង? "
" បងចេញទៅ .... " យូរ៉ា គប់ខ្នើយទៅចំមុខសូប៊ីន
" ឯងស្ងប់អារម្មណ៍សិនទៅ មានអ្វីក៏និយាយគ្នាតាមសំរួលទៅ " យូរ៉ា បញ្ឃប់រាល់សកម្មភាពហើយប្រែជាយំយ៉ាងខ្លាំងសូប៊ីនឃើញហើយក៏ដើរចូលមកឱបប្អូនស្រីលួងលោម
" គេបោះបង់ខ្ញុំចោលមែនទេ ថេយ៉ុងបោះបង់ខ្ញុំចោល "
" អ្នកណាថា.... មិចក៏គិតបែបនេះ ហុឹម...! "
" គាត់មិនមកផ្ទះយូរថ្ងៃហើយបងប៊ីន គេមានស្រីថ្មីឬ.... " ទឹកភ្នែករលីងរលោងសម្លឹងមើលទៅបងប្រុស
" គេប្រហែលជារវល់ការងារកុំចឹងអីណា "
" រវល់ដល់ថ្នាក់មិនមកផ្ទះចឹងឬ គាត់ប្រាកដជាមានស្រី "
" ថេយ៉ុងមិនមែនមនុស្សបែបនឹងទេ ស្ងប់អារម្មណ៍សំរាកសិនទៅចាំបងទៅរកគេឲ្យអូនល្អទេ "
" បានបងត្រូវរកគាត់ឲ្យឃើញណា "
" បងដឹងហើយ ពួកនាងមករៀបចំបន្ដិចទៅ "
" ចាស " សូប៊ីនចាកចេញទៅក្រៅតែក៏មិនភ្លេចផ្ដាំអ្នកបំរើឲ្យរៀបចំបន្ទប់ឲ្យយូរ៉ាដែរ=====
នៅក្នុងពិធីជួបជុំមួយក្នុងនោះមានវដ្តមានរបស់កំពូលអ្នកមាន អភិជន និងបណ្ដាលរាជវង្សដែលមកតំណាងក្នុងការសហការជំនួញមិត្តភាព
ដឹប....
" អូ! សុំទោស! "
" ស្ទេឡា " សូប៊ីន ឈរផ្លឹកពេលដឹងថាអ្នកដែលដើរបុកខ្លួននោះជាអ្នកណា
" សូប៊ីន! លោកមកទីនេះដែរ "
" ខ្ញុំមកដកពិសោធន៍ការធ្វើជំនួញក្រៅប្រទេសចុះនាង នេះកុំប្រាប់ណាថានាងក៏.... "
" ត្រូវហើយជាគោលដៅតែមួយទេ "
" ខានជួបយូរ នាងពិតជាពូកែរណាស់ពេលនេះក៏ក្លាយជាអ្នកទំនាក់ទំនងតំណាងឲ្យប្រទេសទៅហើយ "
" លោកសរសើរពេកហើយ "
" ជាការពិតពេលនេះជារាជទាយាទដោះស្រាយរាជកិច្ចមិនយូរប៉ុន្មាននឹងក្លាយទៅជារាជនីហើយ អើយ! គួរឲ្យស្ដាយពេលនេះអំណាចរាជវង្សរបស់ប្រទេសកូរ៉េចុះខ្សោយហើយបុត្រាដូចជាពួកយើងបានត្រឹមតែរកសុីធ្វើជំនួញមិនអាចសោយរាជធ្វើស្ដេចនោះទេ "
" លោកនិយាយធ្ងន់ពេកហើយ "
" ណ្ហើយ! ពេលនេះក៏ទុកថាល្អហើយ កម្របានជួបគ្នាណាស់ផ្ដល់កិត្ដិយសធ្វើជាដៃគូររាំជាមួយខ្ញុំបានទេ "
" បាន ដោយក្ដីរីករាយ " ស្ទេឡា និងសូប៊ីន បណ្ដើរគ្នាចូលទៅក្នុងវង់រាំជាមួយគ្នាដោយយ៉ាងសប្បាយរីករាយ សកម្មភាពពួកគេមើលទៅជិតដិតណាស់ពួកគេរាំជាមួយគ្នាតែមិនបានចាំអារម្មណ៍ក្រសែរភ្នែកមួយគូរដែលតាមសម្លឹងមើលពួកគេមិនឈប់ នោះគឺថេយ៉ុងនេះឯង គេកាន់កែវស្រាក្ដោបសឹងតែប្រេះបែកទៅហើយ កម្មវិធីត្រូវបានបញ្ចប់ស្ទេឡាក៏ចាកចេញពីកម្មវិធីត្រលប់មកសណ្ឋាគារវិញ
BẠN ĐANG ĐỌC
វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️
Fanfictionបងប្រុសដែលនាងគោរពស្រលាញ់តែបែរជាធ្វើបាបនាង ពេលដឹងថានាងនិងគេមិនបានជាប់សាច់ឈាមគ្នាគេក៏ចាប់ផ្ដើមប្រើអំពើថោកទាបមកលើនាង តើនាងធ្វើអីខុស? ហេតុអីគេធ្វើបាបនាងម្ល៉េះ?