រីង ....
សំលេងនាឡិការរោទ៍រំខានដល់ដំណេករបស់ស្រីតូចដែលកំពុងដែលគេងលក់យ៉ាងស្ងប់ស្កល់ ឲ្យភ្ញាក់ឡើង ដៃតូចៗចាប់ទាញភួយមកគ្រប់មុខសំងំគេបន្ត
" ហុឹម! រំខានខ្លាំងណាស់ " ភួយក្រាស់ត្រូវបានទាញចេញតែឃ្យូឈីមិនបានបើកភ្នែកឡើងទេ
" នែ! ខ្លួនជាស្រីមិចក៏ខ្ចិលយ៉ាងនេះ " សំលេងក្រលរបន្លឺឡើងក្បែរត្រជាក់អ្នកដែលកំពុងគេង ខ្យល់ដង្ហើរក្តៅប៉ះមុខរបស់ឃ្យូឈីធ្វើឲ្យនាងស្ទុះបើកភ្នែកងើបឡើងភ្លាម" បងហ្គុក ... ហ៊ើយ! ក្រែងខ្ញុំគេងលើសាឡុងមិចក៏មកគេងទីនេះ "
" មមើលដើរមកទេដឹង "
" ហាស់! នេះ ..... ហ្អាយ! អត់ទេ អាបងហ្គុកបងនាំខ្ញុំមកមែនទេ នេះនែក! ៗ " ឃ្យូឈី ចាប់ទាញខ្នើយគប់អ្នកជាបង" នែ! ឆ្គួតទេឬ? យើងខំចិត្តល្អនាំឯងមកគេងលើពូកទន់ស្រួលហើយនៅមកធ្វើបែបនេះដាក់យើងទៀតបើដឹងចឹងទុកឲ្យរងារស្លាប់ល្អជាង "
" ទោះស្លាប់ក៏មិនអង្វរបងឯងដែល " កែវភ្នែកសម្លក់គ្នាទៅវិញទៅមក" ហើយវាមានរឿងស្អីទៀតហើយលោកអត់ឈ្លោះគ្នាមួយថ្ងៃវាស្លាប់អី "
" ក៏ស្លាប់នឹងហើយ " ឃ្យូឈីនិងជុងហ្គុកតបទៅជីនវិញ
" អៅ! ចិត្តតែមួយតែម្ដងហើយន៎.... ក៏អញ្ជើញលោកម្ចាស់ប្អូនទាំងពីរឈ្លោះគ្នាទៀតទៅបងទៅមើលថាជាងធ្វើទ្វារមកហើយនៅ " មិនចាំឲ្យប្អូនទាំងពីរតបវិញក៏ចាកចេញទៅបាត់ទៅ" ល្មមងើបចេញពីបន្ទប់របស់យើងហើយនៅ "
" ខ្ពើមចង់នៅ " នាងតូចទាញភួយនិងដើរមករើសខ្នើយរបស់ខ្លួនដើរចេញទៅទាំងម៉ួរម៉ៅរ
" អឺ! " ជុងហ្គុកអស់នឹងនិយាយក៏បានតែស្រែកតបទាំងខឹង ចំណែកឃ្យូឈីក្រោយពីរត់ចេញពីបន្ទប់របស់ជុងហ្គុកហើយក៏ត្រលប់មកបន្ទប់ខ្លួនវិញ នាងងូតទឹករៀបចំពាក់ឯសណ្ឋានសាលាហើយក៏ចុះទៅក្រោម" ឈី! ទៅសាលាហើយឬមិនញាំអីសិនទេ " ណាមជូន សួរនាំបង្អក់ដំណើររបស់ប្អូនពេលឃើញនាងដើរចេញទៅទាំងប្រញាប់
" អត់ទេអូនប្រញាប់ចាំទៅញាំនៅសាលាវិញលាសិនហើយបងៗ "
" ចាំបងជូនទៅ "
" ចាស " ជីមីនទំលាក់ស្លាបព្រាចុះហើយទាញការបូបទៅតាមប្អូន" យាងចុះមកអីអាប្អូននាំបញ្ហា " ជីនសួរនាំជុងហ្គុកពេលគេដើរមកដល់មុខបន្ទប់បាយមើលទៅអារម្មណ៍ល្អណាស់
" មិនមែនរឿងរបស់ពួកបងទេខ្ញុំទៅមុនហើយ " ជុងហ្គុកដើរផងហួចផងបងៗទាំងអស់ឃើញហើយពិតជាហួសចិត្តតែម្ដង
أنت تقرأ
វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️
أدب الهواةបងប្រុសដែលនាងគោរពស្រលាញ់តែបែរជាធ្វើបាបនាង ពេលដឹងថានាងនិងគេមិនបានជាប់សាច់ឈាមគ្នាគេក៏ចាប់ផ្ដើមប្រើអំពើថោកទាបមកលើនាង តើនាងធ្វើអីខុស? ហេតុអីគេធ្វើបាបនាងម្ល៉េះ?